ថ្ងៃទី 25 កក្កដា 2012
ដោយ: ភីរម្យ
CEN
ជួរភ្នំក្រវាញ: សត្វព្រៃកម្រ៥ប្រភេទដែលរួមមាន ដំរី កែះ សត្វខ្ទីង ឆ្កែព្រៃ ខា្លរខិន និងសត្វឆ្មាបា ត្រូវបានគេអះអាងថា រកឃើញនៅតំបន់អភិរក្សនាជួរភ្នំក្រវាញ។
អង្គការសត្វ និងរុក្ខជាតិអន្តរជាតិបានអះអាងកាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះថា តាមរូបភាពពីកាម៉េរ៉ាដែលគេដាក់បង្កប់ក្នុងព្រៃគេបានរកឃើញនូវវត្តមានសត្វទាំងនេះ កំពុងតែទឹក។
ប្រភពដដែលបានឲ្យដឹងថា រូបភាពដែលថតបាននេះ ជាខ្សែវីដេអូដែលគេប្រើប្រាស់នូវបច្ចេកទេសខ្ពស់ ដែលមិនប៉ះពាល់ឬក៏រំខានដល់ពពួកសត្វព្រៃកម្រទាំងអស់នេះ។
ប្រភពដដែលនេះបានអះអាងថា ទីតាំងដែលគេរកឃើញនូវវត្តមានពពួកសត្វទាំងនេះ ត្រូវបានគេទុកជាសំងាត់ដើម្បីការពារការរំខានដល់ពពួកសត្វទាំងអស់នេះ ។
ការរកឃើញនេះត្រូវបានគេចាត់ទុកថាជា ភស្តុតាងដ៏សំខាន់ថ្មីមួយទៀតសំរាប់បង្ហាញវត្តមាននៃសត្វកម្រៗនានា ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ហើយក៏ជាភស្តុតាងបង្ហាញ នូវលំនឹងនៃធម្មជាតិ៕