កោះសង្សារ​ដែល​ស្ថិតនៅ​បណ្ដុំ​កោះរុង មាន​រមណីយដ្ឋាន​ដែល​មាន​វីឡា​ឈើ​ប្រណីត​២៧​ខ្នង​ស្វាគមន៍​ភ្ញៀវ​។
ព្រះសីហនុ: ស្ថិតនៅ​ប្រជុំកោះរុង ភាគនិរតី​នៃ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ទេសភាព​ខ្សាច់ស​ក្បុស​ហ៊ុមព័ទ្ធ​ផ្ទះឈើ​ប្រក់​ស្បូវ​ប្រណីត បាន​ក្លាយជា​ឋានសួគ៌​ពិត​របស់​ភ្ញៀវ​ទេសចរ។ នោះគឺជា​រមណីយដ្ឋាន កោះសង្សារ ដែល​ផ្សារភ្ជាប់​នឹង​គម្រោង​អភិរក្ស​ធម្មជាតិ ជីវៈ​ចម្រុះ និង​សត្វព្រៃ​។
ខុសពី ​ឆ្នេរ​សមុទ្រ​ដែល​មាន​មនុស្សម្នា​កកកុញ នៅទីនេះ ហ្វូង​មច្ឆជាតិ​ហែល​ឆ្វែលឆ្វាត់ លោត​ផុត​ពី​ទឹក​សមុទ្រ​ពណ៌​ខៀវ​ថ្លា​ឆ្វង់​ ខណៈ​បក្សា​បក្សី​សំចត​កាយ​នៅ​លើ​មែក​ដើម​កោងកាង​យ៉ាង​ក្លាហាន។
ទិដ្ឋភាព ​ទាំងនោះ​គឺជា​លទ្ធផល​នៃ​គម្រោង​អភិរក្ស​របស់​កោះ​សង្សារ ដែល​ធ្វើ​ឲ្យ​រមណីយដ្ឋាន​នេះ​មាន​ស្ដង់ដារ​ខុស​ពី​កន្លែង​កម្សាន្ត​ទូទៅ។
ស្ថិតនៅ ​ចម្ងាយ​២៩​គីឡូម៉ែត្រ​ពី​កំពង់ផែ​ខេត្ត​ព្រះសីហនុ រមណីយដ្ឋាន​កោះទាំង​២​នេះ​មាន​បុគ្គលិក​ផ្ទះបាយ អ្នក​ច្នៃម៉ូដ​អគារ និង​មគ្គុទ្ទេស​ក៍សុទ្ធតែ​លំដាប់​ផ្កាយ។ ភ្ញៀវ​ដែល​ប្រាថ្នា​មក​កម្សាន្ត​នៅ​ទីនេះ​អាច​ធ្វើ​ដំណើរ​តាមទូក ឬ​ក៏​ឧទ្ធម្ភាគចក្រ​ក៏បាន។
នាយក​គ្រប់គ្រង​ផ្នែក​អភិរក្ស​នៃ​ កោះសង្សារ បណ្ឌិត វ៉េន ម៉ាក់ខាលាម បាន​ឲ្យដឹង​ថា៖ «កោះនេះ​ស្ថាបនា​ឡើង​ដោយ​ផ្ដោតលើ​គោល​គំនិត​កែច្នៃ​ជាកោះ​ឯកជន។ អ្នក​មក​ស្រុកខ្មែរ​ហើយ អ្នកត្រូវតែ​ធ្វើ​អ្វី​ដែល​អ្នកប្រាថ្នា​ចង់ធ្វើ​»។
លោក ​បន្ត​ថា៖ «ភ្ញៀវ​ដែល​ស្រឡាញ់​បរិស្ថាន និង​ចង់ចូលរួម​ជាមួយ​សហគមន៍​អាច​អញ្ជើញ​មក​ស្នាក់នៅ​ទីនេះហើយ​រីករាយ​នឹង​ សកម្មភាព​ជា​ច្រើន»។
កោះសង្សារ​ទាំងគូ​ស្ថិត​នៅ​គម្លាត​ពីគ្នា​ មិន​ ដល់​១​គីឡូម៉ែត្រ​ផង ហើយ​ភ្ញៀវ​អាចឆ្លង​ទៅវិញ​ទៅមក​តាមរយៈ​ស្ពានឈើ​លើទឹក។ ផ្ទះ​វីឡា​ឈើ​ដ៏ប្រណីត​ចំនួន​២៧​ខ្នង​បាន​បំផុស​ខ្លួន​ចេញ​ពី​ព្រៃ​ព្រឹក្សា តំបន់​ឆ្នេរ និង​ខ្លះ​ទៀតស្ថាបនា​លេច​ចេញ​ពី​ផ្ទៃ​សាគរ។
នៅជុំវិញកោះ ​ពោរពេញ​ទៅដោយ​ជីវិត​ក្រោម​បាតសមុទ្រ ឯ​នៅ​ផ្ទៃ​គោក​វិញ​ក៏​សម្បូរ​ទី​កម្សាន្ត​ផង​ដែរ​រួមមាន កន្លែង​ហាត់​ប្រាណ ភោជនីយដ្ឋាន​ចំនួន​២ មជ្ឈមណ្ឌល​សម្រាប់​កក់​ដំណើរ​កម្សាន្ត ជួល​យានជំនិះ​ផ្សេងៗ ក៏ដូច​ជា​លេង​កីឡា​ក្នុង និង​លើទឹក។
ក្នុង​ចំណោម ​កោះទាំង​២ កោះបង គឺ​ជាកោះ​ដែល​មាន​ទិដ្ឋភាព​ស្រស់​បំព្រង និង​គ្របដណ្ដប់​ទៅ​ដោយ​រុក្ខជាតិ​ធំៗដូច​ក្នុង​ព្រៃភ្នំ។ នៅទីនោះ​មិនមាន​ស្លាក​សញ្ញា​ប្រាប់​ផ្លូវ​អ្វីច្រើនទេ ពោល​គឺ​ភ្ញៀវ​អាច​ដើរលេង ទស្សនា​បក្សាបក្សី និង​តំបន់​ឆ្នេរ​មាន​ដុំ​សិលា​ដ៏ស្ងប់ស្ងាត់ និង​លន្លង់​លន្លោច។ ទេសភាព​បែបនេះ​បានក្លាយជា​ចំណី​ចក្ខុ​មួយ​ដ៏​កម្រ​នៅ​ប្រទេស​កម្ពុជា។
សំណង់ ​ផ្ទះវីឡា​ឈើ​នៅកោះ​សង្សារ​នេះ​ត្រូវ​បាន​រចនា​ដោយ​ស្នាដៃ​ របស់​អ្នកស្រី មើលីតា ហាន់ធ័រ ដែល​មាន​ភាគហ៊ុន​ជា​ម្ចាស់​កោះ​នេះ​ផង​ដែរ។
ទេស​ភាព​ថ្ងៃ​ហៀប​លិច​នៅ​ផ្ទះវីឡា​ឈើ​ប្រណីត​មានអាង​ទឹក​ប៉ប្រ៉ះ​ទឹក​សមុទ្រ នៅ​ឯ​កោះសង្សារ​​។
ផ្ទះវីឡាឈើ​ទាំង​២៧​ខ្នង​នេះ​មាន​ស្ដុក​ទៅ​ដោយ​ស្រា ស្រាបៀរ និង​ស្រា​សាំប៉ាញ។ ភ្ញៀវ​ដែល​មក​ស្នាក់​នៅ​ទីនេះ​នឹង​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​ឈុត​សាច់​ បន្ទះ និង​ឈីស ព្រមទាំង​កំដរ​ដោយ​សូរ​តន្ត្រី​បបោស​អង្អែល​សោតា​ផង​ដែរ។
នៅ ​ក្នុង​បន្ទប់​គេង គ្រឿង​សង្ហារិម​ទាំង​ឡាយ​មាន​ក្បូរ​ក្បាច់​រចនា​ល្អ​សោភា។ ជញ្ជាំង​ត្រូវ​បាន​លម្អ​ដោយ​​ផ្ទាំង​គំនូរ និង​ចម្លាក​់ឈើ​ម៉ូដខុសៗ​គ្នា​។ រីឯ​បន្ទប់​ទឹក​ក៏​មានបំពាក់​ដោយ​ទឹក​ផ្កាឈូក​ធ្លាក់​ចំ​ពីលើ​កេសា​ដូច​ តំណក់ទឹក​ភ្លៀង និង​អាងទឹក​ថ្ម​ម៉ាប​ដ៏​រលើប​រលោង​ដែល​ភ្ញៀវ​អាចត្រាំ​កាយ​បណ្ដើរ គយ​គន់ទេសភាព​ឆ្នេរ​សមុទ្រ​តាម​បង្អួច​បណ្ដើរ។
នៅ​ខាង​ក្រោយ​ផ្ទះ​ វីឡា​ទាំង​នោះ​ក៏​មាន​អាង​ហែល​ទឹក​លយ​ប៉ប្រ៉ះ​ផ្ទៃ​សមុទ្រ ធ្វើ​ឲ្យអ្នក​ហាក់បីដូច​ជា​កំពុង​ត្រាំ​ទឹក​ប្រៃ​ឥត​កោះត្រើយ​។ សម្រាប់អាហារ​វិញ ភ្ញៀវ​អាច​ធ្វើ​ការ​កុម្ម៉ង់​ហៅ​តាម​បញ្ជី​មុខ​ម្ហូប ដើម្បី​យក​មក​ទទួលទាន​នៅ​ក្នុង​បន្ទប់ ឬ​ខ្ចូស។
មិនដូច្នោះទេ ភ្ញៀវ​ក៏​អាច​ទៅទទួល​ទាន​អាហារ​ខ្មែរ អឺរ៉ុប ឬ​ម្ហូបកូនកាត់​ដែល​ច្នៃ​ដោយ​មេចុងភៅ​ល្បី​ឈ្មោះ នែល វេកនើ ​នៅ​ភោជនីយដ្ឋាន​ទាំង​ពីរ​របស់​កោះ​សង្សារ​។ ម្ហូប​ដែល​ល្បី​ឈ្មោះ​របស់​មេ​ចុងភៅ​រូបនេះ​រួមមាន ឆាមឹក​អ៊ីតាលី និង​ការី​ភ្លៅកង្កែប។
ថ្វីដ្បិត​តែ​មក​ដល់​ភ្លាម អ្នក​មានអារម្មណ៍​ថា​ហាក់​បាន​មក​ដល់កោះ​ដាច់​ស្រយាល​ក៏ពិតមែន ប៉ុន្តែ​នៅ​ទីនេះ​មាន​សកម្មភាព​កម្សាន្ត​ជា​ច្រើន​រង់ចាំ​អ្នក មិន​ឲ្យ​នៅទំនេរ​គេង​ញ៉ាំ​អាហារ និង​ស្រា​តែ​មួយ​មុខ​នោះ​ទេ។ នៅពេល​ព្រឹក​ព្រហាម គ្រូ​បង្វឹក​អាច​ជួយ​បង្ហាត់​យោគៈ​ដល់​អ្នក​។ នៅ​ពេល​ព្រះអាទិត្យ​អស្ដង្គត បុគ្គលិក​ក៏​អាច​ជូន​អ្នក​ទៅ​ទស្សនា​ភាពយន្ត​នៅ​រោង​កុន​ឯកជន​លើ​កោះ​នេះ​ផង ​ដែរ។
កោះ​សង្សារ​មិន​ត្រឹម​ជា​ទី​កម្សាន្ត​នោះទេ វា​ក៏​ជា​កន្លែង​ផ្សារ​ភ្ជាប់​មនោសញ្ចេតនា​របស់​អ្នក​ទៅ​នឹង​វប្បធម៌ ជីវភាព​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ។ នៅ​ទីនេះ​ ភ្ញៀវ​អាច​មាន​ឱកាស​ចូល​រួម​បុណ្យ​ប្រពៃណី ដែល​មាន​វត្តមាន​ព្រះសង្ឃ​ប្រោះព្រំ។
ទន្ទឹម​នឹង​នោះ​ មគ្គុទេ្ទសក៍របស់​អ្នកក៏​អាច​នាំ​អ្នក​ទៅ​លេង​ព្រៃ​កោង​កាង ដែល​ជា​មរតក​ធម្មជាតិ​បន្សល់​ទុក​មក​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។
កោះ​ សង្សារ​ក៏មាន​គម្រោង​អភិរក្ស​ជីវិត​សត្វ​ក្នុង​ទឹក ដើម្បី​អាច​ឲ្យ​ភ្ញៀវ​រីករាយ​នឹង​ការ​ហែល​ជ្រមុជ​ទឹក​គយគន់​ធម្មជាតិ​ក្រោម​ បាត​សមុទ្រ​រាក់ៗ។ រីឯ​នៅ​លើ​គោក​ឯណោះ​វិញ ភ្ញៀវ​ក៏​អាច​ទស្សនា​ពូជសត្វ​ស្លាប​ច្រើន​ប្រភេទ​នៅ​កោះបង​ផង​ដែរ។
សព្វថ្ងៃ ក្រុម​អ្នកវិទ្យាសាស្ត្រ​ផ្នែក​អភិរក្ស​ធម្មជាតិ​របស់​កោះ​សង្សារ​ កំពុង​តែ​សិក្សា​លើ​កា​របញ្ចេញ​ឧស្ម័ន​កាបូន​ក្នុង​តំបន់ព្រៃ​កោងកាង ដើម្បី​ធ្វើ​ឲ្យទី​នេះ​ក្លាយជា​ជម្រក​សត្វ​ស្លាប​ចម្រុះ​ថែម​ទៀត។
លោក វ៉េន ម៉ាក់​ខាលាម បាន​និយាយ​ថា៖ «ការ​អភិរក្ស​ធម្មជាតិ​ដើរ​តួនាទី​ជា​កោសិកា​យ៉ាង​សំខាន់​សម្រាប់​គម្រោង​ វិនិយោគ​កោះ​សង្សារ​របស់​យើង​នេះ។ បច្ចុប្បន្ន​យើង​មាន​បុគ្គលិក​៥​នាក់​ធ្វើកិច្ច​ការ​លើ​គម្រោង​អភិរក្ស​យ៉ាង ​យ​ក​ចិត្ត​ទុក​ដាក់»។
ព័ត៌មាន​បន្ថែម​ពី​កោះ​សង្សារ​មាននៅ www.songsaa.com៕ Bangkok Post (ភ្នំពេញប៉ុស្តិ៍)

ថ្ងៃទី 25 កក្កដា 2012
ដោយ: ភីរម្យ
CEN
ជួរ​ភ្នំក្រវាញ​: សត្វព្រៃ​កម្រ​៥​ប្រភេទ​ដែល​រួមមាន ដំរី កែះ សត្វ​ខ្ទីង ឆ្កែព្រៃ ខា្ល​រខិន និង​សត្វ​ឆ្មាបា ត្រូវបាន​គេ​អះអាងថា រកឃើញ​នៅ​តំបន់​អភិរក្ស​នា​ជួរ​ភ្នំក្រវាញ​។​
​អង្គការ​សត្វ និង​រុក្ខជាតិ​អន្តរជាតិ​បាន​អះអាង​កាលពី​ថ្ងៃទី​២៣ ខែកក្កដា កន្លងទៅនេះ​ថា តាម​រូបភាព​ពី​កា​ម៉េ​រ៉ា​ដែល​គេ​ដាក់​បង្កប់​ក្នុងព្រៃ​គេ​បាន​រកឃើញ​នូវ​វត្តមាន​សត្វ​ទាំងនេះ កំពុងតែ​ទឹក​។
​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា រូបភាព​ដែល​ថត​បាន​នេះ ជា​ខ្សែ​វីដេអូ​ដែល​គេ​ប្រើប្រាស់​នូវ​បច្ចេកទេស​ខ្ពស់ ដែល​មិន​ប៉ះពាល់​ឬក៏​រំខាន​ដល់​ពពួក​សត្វព្រៃ​កម្រ​ទាំងអស់នេះ​។
​ប្រភព​ដដែល​នេះ​បាន​អះអាងថា ទីតាំង​ដែល​គេ​រកឃើញ​នូវ​វត្តមាន​ពពួកសត្វ​ទាំងនេះ ត្រូវបាន​គេ​ទុកជា​សំងាត់​ដើម្បី​ការពារ​ការរំខាន​ដល់​ពពួកសត្វ​ទាំងអស់នេះ​ ។​
​ការរកឃើញ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា ភស្តុតាង​ដ៏​សំខាន់​ថ្មី​មួយទៀត​សំរាប់​បង្ហាញ​វត្តមាន​នៃ​សត្វ​កម្រៗ​នានា ដែលមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ហើយក៏​ជា​ភស្តុតាង​បង្ហាញ នូវ​លំនឹង​នៃ​ធម្មជាតិ​៕
ពពួកសត្វ​កម្រ​ដែល​គេ​រកឃើញ​ដោយ​កាមេរ៉ា​បង្កប់​នៅក្នុង​ព្រៃ (សត្វ ដំរី)  (​រូបភាព​ឯកសារ)
ពពួកសត្វ​កម្រ​ដែល​គេ​រកឃើញ​ដោយ​កាមេរ៉ា​បង្កប់​នៅក្នុង​ព្រៃ (សត្វ ដំរី)
(​រូបភាព​ឯកសារ)
Give our kids a better deal
ពពួកសត្វ​កម្រ​ដែល​គេ​រកឃើញ​ដោយ​កាមេរ៉ា​បង្កប់​នៅក្នុង​ព្រៃ(សត្វ​ឆ្មាបា) (​រូបភាព​ឯកសារ)
Give our kids a better deal
ពពួកសត្វ​កម្រ​ដែល​គេ​រកឃើញ​ដោយ​កាមេរ៉ា​បង្កប់​នៅក្នុង​ព្រៃ(សត្វ​ខ្ទីង) (​រូបភាព​ឯកសារ)
Give our kids a better deal
ពពួកសត្វ​កម្រ​ដែល​គេ​រកឃើញ​ដោយ​កាមេរ៉ា​បង្កប់​នៅក្នុង​ព្រៃ (សត្វកែះ) (​រូបភាព​ឯកសារ)
Give our kids a better deal
ពពួកសត្វ​កម្រ​ដែល​គេ​រកឃើញ​ដោយ​កាមេរ៉ា​បង្កប់​នៅក្នុង​ព្រៃ(សត្វឆ្កែព្រៃ) (​រូបភាព​ឯកសារ)


ថ្ងៃទី​ 15 ខែមីនា ឆ្នាំ2012, ម៉ោង 12:50 AM ជុន សុផល
6

ស្ទឹ​ងតា​​តៃ​ ​ដែ​លមានទឹក​ថ្លា​ដូ​ច​ជា​ ​ក​ញ្ច​ក់​ ​​និ​ង​មា​ន​ព្រៃ​ឈើ​ដុះ​អ​ម​ស​ង​ខា​ង​ ព​ណ៌​ខៀ​វ​ខ្ចី​ ​នៅ​គ្រ​ប់​រ​ដូ​វ​កា​ល​ ​ហើ​យ​ ​មា​ន​ភា​ព​ស្ងា​ត់​ជ្រងំ​ ​កា​​លពី​ពេ​ល​មុ​​ន ​នោះ​ ​​ឥ​ឡូ​វនេះ​ ​កំ​ពុ​ង​ក្លា​យ​ទៅ​ជា​ឋា​ន​-​ ​សួ​​គ៌​ស​ម្រា​ប់​អ្ន​ក​ដែ​ល​ស្រ​ឡា​ញ់​ធ​ម្ម​ជា​តិ​ ​ក្នុ​ង​កា​រ​ទៅ​គ​យ​គ​ន់ ​​ពេ​ចពិ​ល​រ​​មិ​ល​-​ ​មើ​ល​ ​និ​ងស្រូ​​ប​យ​កខ្យ​ល់​អា​កា​ស​នៅ​ ​ទី​នោះ​។​
ចាប់តាំងពីមានការសាងសង់ផ្ទះ- បណ្តែតទឹក សម្រាប់ឱ្យអ្នកទៅលេង កម្សាន្តស្នាក់នៅលើដងស្ទឹងនេះកាលពី ឆ្នាំ២០០៩មក ស្ទឹងតាតៃ បានក្លាយទៅ ជាកន្លែង ដែលមានភាពអ៊ូអរ និងជា តំបន់ទេសចរណ៍ យ៉ាងប្រណីតមួយ របស់ខេត្តកោះកុង ដែលមានភាពទាក់-ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ...។
ឋានសួគ៌មួយ ដែលកម្របានជួប ៖
ប្រហែលជាគ្មានកន្លែងណាមានធម្មជាតិស្រស់ ស្អាត ដូចជា តំបន់ស្ទឹងតាតៃឡើយនៅក្នុងខេត្តកោះកុង ដែលធ្វើឱ្យអ្នកទេសចរបានឃើញ ហើយមានអា-រម្មណ៍ដក់ជាប់នៅក្នុងចិត្តមិនចេះរសាយនោះ។ មនុស្សគ្រប់វ័យ និងគ្រប់ជាតិសាសន៍ កាលបើបានទៅ ដល់តាតៃ ពួកគេមិនភ្លេចគយគន់ទេសភាពព្រៃឈើ- ក្រាស់ៗ ហើយនិងងូតទឹកលេងកម្សាន្តឡើយ។ ពី កន្លែងមួយទៅកន្លែងមួយនៅជុំវិញតំបន់ផ្ទះបណ្តែត- ទឹក ស្ទឹងតាតៃ ធម្មជាតិមានភាពស្រស់បំព្រងជានិច្ច នៅគ្រប់រដូវ មិនថាខែវស្សា ឬក៏ខែប្រាំងឡើយ។ នៅអមសងខាងមាត់ស្ទឹង ដើមចាកជាច្រើនដុះច្រូង-ច្រាងដូចម្រាមដៃលាយឡំជាមួយរុក្ខជាតិ ព្រៃផ្សេងៗ ទៀត បញ្ចោញសម្រស់ពណ៌ខៀវស្រងាត់ យោល- យោកទៅតាមកម្លាំងខ្យល់បោកបក់ ហាក់ដូចជាចង់ ហក់មកទទួលស្វាគមន៍ភ្ញៀវ ដែលកំពុងតែជិះទូកលេង កម្សាន្ត នៅលើដងស្ទឹង។ អ្នកទេសចរ ដែលទៅ លេងកម្សាន្តនៅតំបន់នេះ ពួកគេមិនគ្រាន់តែអាច គយគន់មើលទេសភាព និងងូតទឹកស្ទឹងនេះលេង-កម្សាន្តប៉ុណ្ណោះទេ តែគេក៏អាចឡើងភ្នំទៅលេង តំបន់ទឹកធ្លាក់ ទស្សនាភូមិសហគមន៍ និងមើលអំពិល- អំពែក ដែលហើរឆ្វែលឆ្វាត់នៅលើព្រៃកោងកាង ក្នុង ពេលរាត្រីបានទៀតផង។
កញ្ញាប៊ិន សុភក្តិបុត្រី នាយកការិយាល័យ កណ្តាល ក្រុមហ៊ុនឥណ្ឌូចិន ឡូដច៍អិលធីឌី ដែលជា ក្រុមហ៊ុនសាងសង់ផ្ទះបណ្តែតទឹកនៅលើស្ទឹងតាតៃឈ្មោះថា ផ្ទះបណ្តែតទឹកលើទន្លេ៤ (4 Rivers Floating lodge)បានឱ្យដឹងថា សព្វថ្ងៃ អ្នកទៅ លេងកម្សាន្តនៅស្ទឹងតាតៃ ដែលមានចំនួនប្រមាណ ៩០ភាគរយជាជនបរទេសនោះ គឺសុទ្ធតែចាត់ទុកទីនេះ ថា ជាឋានសួគ៌របស់ពួកគេ ពីព្រោះថា តំបន់នេះ មានធម្មជាតិស្រស់ស្អាត គួរឱ្យចង់គយគន់មិនចេះ ជិនណាយ។
កញ្ញាប៊ិន សុភក្តិបុត្រី បានឱ្យដឹងទៀតថា ចាប់ពី ខែវិច្ឆិកា រហូតទៅដល់ខែមីនា ភ្ញៀវជាច្រើនដែលមក តាមរយៈទីភ្នាក់ងារ និងក្រុមហ៊ុនទេសចរណ៍នានា តែងតែចូលទៅតំបន់ស្ទឹងតាតៃនេះ ដើម្បីជិះកាយ៉ាក់ និងទូករបស់សហគមន៍លេងកម្សាន្ត មើលទេសភាព- ព្រៃចាក ដើមកោងកាង ទឹកធ្លាក់ អំពិលអំពែកហើរ នៅពេលយប់ និងភូមិរបស់អ្នកនេសាទ ព្រោះថា ធម្មជាតិ និងកន្លែងទាំងអស់នេះមានភាពស្រស់ស្អាត ពិបាករកកន្លែងណាមួយមកប្រៀបផ្ទឹមបានណាស់។
កញ្ញា បានឱ្យដឹងបន្ថែមទៀតថា នៅតំបន់ស្ទឹង តាតៃនេះ មានកន្លែងច្រើនណាស់សម្រាប់ឱ្យភ្ញៀវ ដែល មានចំណូលចិត្តស្រឡាញ់ធម្មជាតិពិតៗមកទស្សនា បន្ធូរអារម្មណ៍ ដើម្បីបំបាត់ការអផ្សុកុ ហើយក៏មាន កន្លែងសម្រាប់បម្រើសេវាក្នុងការស្នាក់នៅមានលក្ខណៈ ទំនើប និងសេវាម្ហូបអាហារផងដែរ។
កញ្ញា បានគូសបញ្ជាក់ថា “យើងសង្ឃឹមថា តំបន់ ដែលមានធម្មជាតិដ៏ស្រស់ស្អាតនេះ នឹងទាក់ទាញបាន ភ្ញៀវមកលេងកម្សាន្តយ៉ាងច្រើន នៅពេលអនាគត ព្រោះថា ទីនេះមានភូមិសាស្ត្រនៅជិតផ្លូវជាតិផង និង ទីប្រជុំជនខេត្តផង” ។
ភូមិសាស្ត្រ និងការអភិវឌ្ឍន៍ថ្មី ៖
ផ្ទះបណ្តែតទឹកស្ទឹងតាតៃ ដែលមានចម្ងាយ ប្រមាណ៥គីឡូម៉ែត្រពីផ្លូវជាតិលេខ៤៨ ត្រង់ចំណុច ស្ពានភូមិដូង ឆ្ងាយពីទីរួមខេត្តកោះកុង ប្រមាណជា ២០គីឡូម៉ែត្រ ពីដើមមកពុំមានការអភិវឌ្ឍន៍ទេ គឺមាន តែទឹក និងព្រៃដុះស៊ុមទ្រុមតែប៉ុណ្ណោះ។
នៅក្នុងឆ្នាំ២០០៩ ដោយឃើញទីនេះមានភូមិ- សាស្ត្រល្អ ហើយធម្មជាតិមានភាពស្រស់ប្លែកខុសពី តំបន់ដទៃ អាចទាក់ទាញភ្ញៀវទេសចរបាន ក្រុមហ៊ុន នី Indochine Lodges LTD ដែលមានម្ចាស់ជាជន- ជាតិរ៉ូម៉ានី ឈ្មោះលោក Valentin PAWLIK ក៏ បានធ្វើការបោះទុនវិនិយោគក្នុងទឹកប្រាក់ប្រមាណ១លានដុល្លារអាមេរិក សាងសង់ផ្ទះស្នាក់នៅបណ្តែត- ទឹក ដែលមានលក្ខណៈទំនើបដូចជាសណ្ឋាគារផ្កាយ ៥ នៅត្រង់ចំណុចកែងនៃស្ទឹងនេះ ដើម្បីទទួលស្វាគមន៍ ភ្ញៀវ ដែលទៅលេងកម្សាន្ត។
ក្នុងការចាប់ផ្តើមដំបូង ក្រុមហ៊ុនដែលទទួលបាន អាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលរយៈពេល១០ឆ្នាំនេះ បាន សាងសង់ផ្ទះស្នាក់នៅចំនួនតែ១២ខ្នងប៉ុណ្ណោះ ដើម្បី បម្រើសេវាកម្មដល់ភ្ញៀវ ដែលទៅលេងកម្សាន្តនៅទីនោះ ប៉ុន្តែ សព្វថ្ងៃ ដោយសារចំនួនភ្ញៀវចេះតែមានការកើន- ឡើងច្រើន ក្រុមហ៊ុនក៏បានលើកគម្រោងធ្វើការសាង- សង់ផ្ទះថ្មីបន្ថែម ចំនួន៥ខ្នងទៀតនៅក្នុងពេលឆាប់ៗ នេះ ដែលក្នុងនោះ ក្នុងផ្ទះ១ខ្នងៗ មានទំហំផ្ទៃក្រឡា ស្មើនឹង៩០ម៉ែត្រការ៉េ។
អនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបាន ៖
លោកប៊ុន បៀវ ប្រធានមន្ទីរទេសចរណ៍ខេត្ត កោះកុង បានឱ្យដឹងថា សព្វថ្ងៃនេះ មិនថាភ្ញៀវបរទេស ឬក៏ភ្ញៀវដែលជាជនជាតិខ្មែរនោះទេ ពួកគេតែងតែ មានចំណាប់អារម្មណ៍ស្រឡាញ់ធម្មជាតិ ដែលមាន នៅទីនេះដូចៗគ្នាថា ជាកន្លែងឋានសួគ៌មួយដ៏ស្រស់- ស្អាត ហើយគ្រប់ពេល ដែលពួកគេត្រឡប់ទៅវិញ គេ តែងតែនឹកអាឡោះអាល័យដល់ធម្មជាតិ ដែលមាន នៅទីនេះជានិច្ច។
លោកប៊ុន បៀវ បានឱ្យដឹងបន្ថែមទៀតថា បច្ចុប្បន្ន ចំនួនភ្ញៀវទេសចរ ដែលចូលទៅទស្សនាកម្សាន្ត នៅតំបន់ស្ទឹងតាតៃ និងតំបន់សមុទ្រនៃខេត្តកោះកុង មានការកើនឡើងជាលំដាប់ មិនមានការស្រាកស្រាន្ត ទេ ព្រោះថា ទីនេះមានទេសភាពស្អាតល្អ អាចឱ្យគេ ថតផ្តិតយករូបទុកធ្វើជាអនុស្សាវរីយ៍បាន ដោយ សេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅនៅក្នុងដួងចិត្ត។
យោងតាមស្ថិតិរបស់មន្ទីរទេសចរខេត្តកោះកុង បានឱ្យដឹងថា នៅឆ្នាំ២០១១កន្លងទៅនេះមានភ្ញៀវ-ទេសចរបរទេសសរុបចំនួនជាង៣.០០០នាក់ និងភ្ញៀវ ជាតិសរុបប្រមាណជាង១១ម៉ឺននាក់ ដែលបានទៅ ទស្សនាតំបន់ព្រៃត្រូពិក នៅតាមដងស្ទឹងតាតៃ និង តំបន់សមុទ្រនៃខេត្តកោះកុង៕


រមណីយដ្ឋានផ្សេងៗ...


ថ្ងៃទី​ 13 ខែមិថុនា ឆ្នាំ2012, ម៉ោង 09:17 AM អាន ប៊ុនរ័ត្តនៈ
3

ស្រ​ប​ពេល​ដែ​ល​ប្រ​ទេ​ស​ក​ម្ពុ​ជា​ ​កំ​ពុ​ង​មា​នសុ​ខ​​ស​ន្តិ​ភា​ព​ ​ឈា​ន​ទៅ​ស​ម្បូ​រ​រុ​ង​រឿង​លើ​គ្រ​​ប់​វិ​ស័​យ​នោះ​ ​សំណ​ង់​​​ស្ថា​​​ប​ត្យ​ក​ម្ម​ផ្សេង​​ៗ ​បា​ន​កើ​ត​ឡើ​ង​ព្រោ​ង​ព្រា​ត​ ​រា​ប់​​ទាំ​ង​អាណា​​ច​ក្រ​ ​និ​ង​ពុ​ទ្ធ​ច​ក្រ។​ ​ដោ​យ​ឡែ​ក​ ​រ​ម​ណី​យ​ដ្ឋា​នបែ​ប​ព្រះ​ពុ​ទ្ធ​សា​ស​នា​ ​សំ​ពៅត្រៃ​លោ​ក​ ​ត្រៃ​ល​ក្ខ​ណ៍​នេះ ​ចា​ត់​ទុ​ក​ជា​ស្ថា​ប​ត្យក​ម្ម​ដ៏​វិ​សេ​សវិ​​សា​ល ​ប​ង្ហា​ញ​ឱ្យ​​ឃើ​ញ​​នូ​វ​​តឹ​ក​​តា​ង​​វ​ប្ប​ធ​​​ប្រ​វត្តិ​សាស្ត្រ កំពុងទាក់ទាញ​ភ្ញៀវ​ទេសចរ​​ឱ្យចូលទៅ ទស្សនា​មិន​ដែល​ដាច់​...
​ រមណីយដ្ឋានសំពៅត្រៃលោក ត្រៃ​លក្ខណ៍ ត្រូវបានកសាងឡើង​ផ្តោត​ទៅ​តាម​ជំនឿព្រះពុទ្ធសាសនា ទាំង​ពីរ​និកាយ គឺនិកាយមហាយាន និង​ហីនយាន បូកបញ្ចូលវប្បធម៌​ខ្មែរ​បុរាណ និងប្រវត្តិសាស្ត្រ ខណៈ ដែល​​ប្រទេសកម្ពុជា ស្ថិតនៅក្នុង​ដំណាក់កាលកកើតទឹកដី។
រមណីយដ្ឋាននេះ ស្ថិតនៅក្នុងភូមិកាលមេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ បែកចេញពីផ្លូវ ជាតិលេខ៦ ចម្ងាយជាង៥គ.ម និងមានចម្ងាយជាង ១៦គ.ម ពីទីរួម​ខេត្តកំពង់ធំ។
លោកតាលីម លាងឃីម អាយុ៧៦ឆ្នាំ, លោកតា ប៉េង ថៃ អាយុ៧១ឆ្នាំ និងលោកយាយឡេង ភិចគី អាយុ៦៩ឆ្នាំ ពួកគាត់ជាជនជាតិខ្មែរ ដើមកំណើតចិន ជាអ្នកទទួល​មើលការខុសត្រូវក្នុងបរិវេណរមណីយ- ដ្ឋាន បានឱ្យដឹងស្របគ្នាថា ពួកគាត់មានគ្នាទាំងអស់១៥ នាក់ ជាសិស្សរបស់ព្រះគ្រូចៅអធិការវត្តលាពាក្យ ព្រះនាមកើត វ៉ាយ (សុគត)​។ ព្រះគ្រូអង្គនេះ ក៏ជាគ្រូរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទេព វង្ស ផងដែរ។ ពួកគាត់ទាំងអស់បានតាំងអាស្រមនៅឆ្នេរស្ទឹងម្ខាង ម្នាក់ ដាក់ខ្លួនដាក់កាយ​ជ្រកកោនក្រោមម្លប់ព្រះពុទ្ធ-សាសនា ហើយត្រូវបានព្រះគ្រូកើត វ៉ាយ បង្គាប់ឱ្យចាត់ ការកសាងរមណីយដ្ឋានថ្មីនេះ ដោយធ្វើសំពៅត្រៃលោកត្រៃលក្ខណ៍ សុំសេចក្តីសុខ ខណៈដែលប្រទេស កម្ពុជា កំពុងតែមានសង្គ្រាម។ ព្រះគ្រូចៅអធិការមុនពេលសុគត បានរំពឹងឈ្វេងយល់ទៅអតីតកាល រួច ប្រាប់សិស្សគណ ថា ទីតាំងរមណីយដ្ឋាននេះ ដើមឡើយ ជាមហាសមុទ្រ កកើតជាទឹកដីមុនកន្លែងឯទៀត ដោយមានសំពៅបើកក្តោងមកជាប់កឿង លិចលង់ មិនទាន់ទៅចាប់កំណើតអស់នៅឡើយ។ ដូច្នេះការ ដែល​សប្បុរសជន ទាយកទាយិកា ធ្វើបុណ្យបញ្ជូន សំពៅឱ្យអណ្តែតតាមខ្សែទឹកទៅនោះ គឺក្នុងន័យជួយ បញ្ជូនព្រលឹងសត្វលោកដែលមានកម្ម ឱ្យឆាប់បាន បដិសន្ធិនាភព​ថ្មី​ទៀត។ មុនដំបូង ពួកគាត់ធ្វើសំពៅពីដើមចេក ក្តារឈើ ដែលគិតមកទល់បច្ចុប្បន្ននេះ មាន ចំនួន៧៨០សំពៅហើយ ដែលបានបណ្តែតចេញពីទីនេះ។
លោកតា-លោកយាយ ឆ្មាំរមណីយដ្ឋាន បានឱ្យ ដឹងទៀតថា ព្រះគ្រូចៅអធិការកើត វ៉ាយ មានបារមី ខ្លាំងពូកែណាស់ ព្រោះកាលព្រះអង្គនៅគង់ព្រះជន្មនៅ ឡើយ គឺមិន​ខុស​ពីសម្តេចព្រះសង្ឃរាជ ជួន ណាត នោះ ឡើយ គឺព្រះអង្គចេះស្តាប់ភាសាសត្វ និងទ្រង់ញាណ ដឹងហេតុការណ៍មុនទាំងអស់ ពុំអាចកំបាំងពីព្រះនេត្រ ព្រះកាណ៌​របស់​ព្រះអង្គឡើយ។ ទោះជាព្រះអង្គសុគត ទៅហើយក្តី ក៏បារមីព្រះអង្គនៅកាន់រូបស្នង ដើម្បីជួយ សង្គ្រោះមនុស្សលោកដែលជួបបញ្ហា។ ដោយសារតែ ពុទ្ធបរិស័ទ និងសិស្ស​គណៈ ចងចាំបណ្តាំព្រះអង្គ ទើបម្នាក់ៗ មិនព្រងើយកន្តើយឡើយ ក្នុងការធ្វើឱ្យសម្រេចបាននូវសមិទ្ធផលផ្សេងៗ ប្រតិស្ថានទុកនៅទីនេះ។ ជាក់ស្តែង លោកជំទាវ​បណ្ឌិត​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន, លោកជំទាវអ៊ឹង ស៊ីស៊្រាន់ និងលោកឧកញ៉ា ផៃ ហុងឈួន បានចំណាយបច្ច័យរាប់ម៉ឺនដុល្លារ ក្នុង ការកសាង គិតពីឆ្នាំ២០០៦ មក។ សព្វថ្ងៃ រមណីយ- ដ្ឋានថ្មីនេះ បានក្លាយទៅជាបូជនីយដ្ឋានស័ក្តិសិទ្ធិ សម្រាប់អ្នកមានជំនឿចូលទៅបន់ស្រន់។ សមិទ្ធផល ទាំងអស់ កសាងឡើងតាមបញ្ជាបារមីព្រះគ្រូកើត វ៉ាយ ទាំងអស់ ទាំងក្បាច់ចម្លាក់សុទ្ធតែយកគំរូតាមប្រាសាទ បុរាណនានា ដោយជ្រើសរើសយកជាងចម្លាក់មាន ទេពកោសល្យមកពីសាលារចនា រាជធានីភ្នំពេញ។ ទីទួលនេះ មានឈ្មោះថា “កំពង់រង់ចាំ” គឺរង់ចាំអ្នក មាននិស្ស័យឆ្លងផុតវាល៣ ទៅជួបព្រះសិអារ្យមេត្រី ក្នុងអនាគតជាតិ។ សំពៅត្រៃលោកត្រៃលក្ខណ៍ មាន កម្ពស់រហូតដល់​៣៣​ម៉ែត្រ ទទឹង១២,៨ម៉ែត្រ និងមាន បណ្តោយ៧២ម៉ែត្រ ដោយមានសំពៅមាស សំពៅ ប្រាក់ បុស្បុកតម្កល់រូបសំណាកតេជោដំឌិន នេនរោង ព្រះគោព្រះកែវ ព្រះជេតពន ព្រះយមរាជ ព្រះអង្គ៨ទិស ព្រះធរណី ព្រះគង្គា នៅអមសំពៅធំ ព្រមទាំងសាលា បុណ្យ សាលាទទួលភ្ញៀវ ដែលគ្រោងសម្ពោធឆ្លងនៅ ដើមឆ្នាំ២០១៣ ខាងមុខនេះ។
លោកតាតឹក សេងឆាយ អាយុ៧៩ឆ្នាំ និងលោកតាស្រីឆែ អាយុ៧២ឆ្នាំ ជាអ្នកទទួលខុសត្រូវក្នុងការកសាង និងជាឆ្មាំសំពៅ ក៏បានឱ្យដឹងស្របគ្នាផងដែរថា សព្វថ្ងៃ ទីនេះ មានភ្ញៀវមកកម្សាន្តតាមលក្ខណៈទេសចរណ៍ និងមកធ្វើបុណ្យសុន្ទរ៍ទានតាមលក្ខណៈសាសនា រាប់សិបនាក់ក្នុង១ថ្ងៃៗ មិនដែលដាច់ឡើយ។
អ្នកទេសចរភាគច្រើនមិនដែលស្គាល់ទីតាំងរមណីយដ្ឋាន ថ្មីនេះទេ លុះបានមកដល់ ក៏មានអារម្មណ៍ជ្រះថ្លា ស្បើយ ទុក្ខអស់មួយរំពេច។ ពួកគាត់ជឿថា បើសិនជាអាជ្ញាធរ ជាពិសេស មន្ទីរទេសចរណ៍ និងមន្ទីរវប្បធម៌ ជួយគាំពារថែរក្សាសមិទ្ធផលនេះឱ្យដល់កម្រិត រមណីយ- ដ្ឋានថ្មីនេះ នឹងមានកំណើនភ្ញៀវទេសចរកាន់តែច្រើន ជាងនេះ​មិន​ខាន​ឡើយ៕agkor thom


ដោយ ខែ សុណង
2012-07-04
វិទ្យុ​អាស៊ីសេរី
វិស័យ​ទេសចរណ៍​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ហើយ​បាន​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​សេដ្ឋកិច្ច សង្គម វប្បធម៌ និង​បរិស្ថាន ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល។
រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ផ្ដល់​សម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ក្នុង​សាល​សន្និសីទ​ចតុមុខ ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១២។
រដ្ឋមន្ត្រី ​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ផ្ដល់​សម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ក្នុង​សាល​សន្និសីទ​ចតុមុខ ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Khe Sonorng
ជាង​នេះ​ទៅ​ទៀត វិស័យ​នេះ​បាន​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច បង្កើន​ចំណែក​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប និង​បង្កើន​ឱកាស​ការងារ មុខរបរ ចំណូល​ជូន​ប្រជាពលរដ្ឋ ហើយ​បាន​ចូលរួម​ដល់​កាត់​បន្ថយ​ភាព​ក្រីក្រ។ យ៉ាង​នេះ​ក្ដី ចំណូល​ដែល​បាន​មក​ពី​វិស័យ​នេះ កំពុង​បាត់បង់​ទៅ​ក្រៅ​ប្រទេស​វិញ​យ៉ាង​ច្រើន​ក្រាស់ក្រែល​ផង​ដែរ។
ក្រុម​អ្នក​ធ្វើការ​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា កំពុង​មាន​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​ការ​ខាតបង់​ចំណូល​ដែល​បាន​មក​ពី​វិស័យ​ ទេសចរណ៍​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ដោយសារ​តែ​ការ​នាំ​ចូល និង​ការ​ប្រើប្រាស់​ផលិតផល និង​ទំនិញ​ពី​បរទេស។
ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច អ្នកស្រី ម៉ែន សំអន ថ្លែង​នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ទេសចរណ៍​នៅ​ថ្ងៃ​ទី​៣ កក្កដា ថា ចំណូល​ដែល​បាន​ពី​វិស័យ​ទេសចរណ៍​មាន​មួយ​ផ្នែក​ត្រូវ​បាន​ធ្លុះធ្លាយ​ចេញ​ទៅ ​ក្រៅ​ប្រទេស​វិញ​យ៉ាង​ច្រើន ស្រប​ពេល​ដែល​ផល​ប្រយោជន៍​សេដ្ឋកិច្ច​សង្គម និង​បរិស្ថាន​ដែល​ទទួល​បាន​ពី​វិស័យ​នេះ ត្រូវ​បាន​កាត់​បន្ថយ ឬ​ខាតបង់។
អ្នកស្រី​បន្ត​ថា ការ​ខាត​បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍ គឺ​តាម​រយៈ​ការ​នាំ​ចូល​គ្រឿង​ឧបភោគ បរិភោគ សម្ភារៈ​សំណង់ និង​ផលិតផល​ផ្សេងៗ​ទៀត​មក​ពី​បរទេស​សម្រាប់​ប្រើប្រាស់​នៅ​តាម​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ជា​ដើម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អ្នក​ទេសចរ។
អ្នកស្រី ម៉ែន សំអន៖ «នេះ​គឺ​ខ្ញុំ​សូម​ជូន​ជា​យោបល់​ដើម្បី​ធ្វើការ​ នៃ​ការ​ធ្លុះធ្លាយ​នេះ។ ខ្ញុំ​ក៏​មិន​ច្បាស់​ថា ម៉េច​បាន​គេ​ប្រើ​ពាក្យ​ធ្លុះធ្លាយ​នេះ ក្នុង​វិស័យ​ទេសចរណ៍។ សួរ​ជំនាញ​ទៅ​បាន​គាត់​ថា ជួន​កាល​សណ្ឋាគារ​ហ្នឹង​ក៏​របស់​បរទេស​គេ​កសាង ផលិតផល​នាំ​ចូល​ក៏​របស់​គេ ហើយ​ភ្ញៀវ​ទិញ​ទំនិញ​នោះ ហើយ​នាំ​ទៅ​សម្រាក​នៅ​សណ្ឋាគារ​នោះ​ក៏​ភ្ញៀវ​របស់​ជនជាតិ​នោះ​ទៅ​ទៀត។ អ៊ីចឹង​ទេ​យើង​ការ​បាត់​បង់​ធ្លុះធ្លាយ​ក៏​ច្រើន​ជាង​ហ្នឹង​ទៅ​ទៀត»
របាយការណ៍​ក្រសួង​ទេសចរណ៍​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ កម្ពុជា​ទទួល​បាន​អ្នក​ទេសចរ​អន្តរជាតិ​ជាង ២,៨​លាន​នាក់ កើន ១៥% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១០ និង​ទេសចរ​ក្នុង​ស្រុក​បាន​កើន​ឡើង​ប្រមាណ ៧​លាន​នាក់ គិត​ជា​ភាគរយ​ប្រមាណ ៣%។ វិស័យ​នេះ​បាន​នាំ​ចំណូល​ប្រមាណ ១.៩១២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ឬ​ស្នើ​នឹង ១២% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ ៣៥​ម៉ឺន​នាក់។ ដោយ​ឡែក​ក្នុង​រយៈពេល ៥​ខែ ដើម​ឆ្នាំ​២០១២ កម្ពុជា​ទទួល​ទេសចរ​អន្តរជាតិ​បាន​ជាង ១,៥​លាន​នាក់ ក្នុង​អត្រា​កំណើន​ជាង ២៦% ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១១។
រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន កំពុង​មាន​មោទនភាព​ចំពោះ​កំណើន​អ្នក​ទេសចរណ៍​មក​កម្ពុជា​ជា​រៀងរាល់​ឆ្នាំ​ នេះ។ ប៉ុន្តែ​អត្រា​នៃ​ការ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ក៏​ ជា​ក្ដី​កង្វល់​មួយ​ដែរ។
លោក ថោង ខុន មាន​ប្រសាសន៍​ថា អត្រា​នៃ​ការ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​ក្នុង​វិស័យ​ទេសចរណ៍ មាន​ប្រមាណ ២៥% គឺ​ប្រហែល​ជាង ៤០០​លាន​ដុល្លារ នៃ​ចំណូល​សរុប​ជាង ១.៩០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ លោក​ថា បញ្ហា​នេះ​ក្រសួង​កំពុង​គិត​គូរ​រក​ដំណោះស្រាយ។ លោក​ថា ជា​ដំណោះស្រាយ​ចំពោះ​ការ​ខាត​បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​នេះ កម្ពុជា​គឺ​មាន​តែ​បង្កើន និង​ជំរុញ​ផលិតផល​ក្នុង​ស្រុក​ដើម្បី​បំពេញ​តម្រូវ​ការ​ដល់​អ្នក​ទេសចរណ៍។
លោក​ ថោង ខុន បញ្ជាក់​ទៀត​ថា ការ​បាត់បង់​ចំណូល​ត្រឡប់​ទៅ​វិញ​នេះ គឺ​ចង់​មិន​ចង់​ត្រូវ​តែ​ខាត​បង់​ដោយ​ជៀស​មិន​រួច៖ «វិស័យ ​ទេសចរណ៍​គឺ​មិន​អាច​គិត​ទៅ​ដល់​ហ្នឹង​បាន​ទេ។ ទី​១ ចំពោះ​មុខ​បើ​សិន​ជា​យើង​អត់​មាន​អ្នក​វិនិយោគ​មាន​តែ​ទីភ្នាក់ងារ​ទេសចរណ៍​ របស់​បរទេស ក៏​ទេសចរណ៍​គេ​មិន​កក់​ក្ដៅ​ប៉ុន្មាន​ក្នុង​ការ​មក​ស្រុក​ទេស​យើង​ដែរ។ ដូច្នេះ​យើង​ត្រូវ​តែ​មាន​រូបមន្ត​មួយ​គឺ​ថា ការ​រក​ស៊ី​របស់​ទេសចរណ៍​តាម​ច្បាប់​របស់​យើង​ឲ្យ​បរទេស​គេ​ធ្វើការ​វិនិយោគ ​គេ​រក​ស៊ី​នៅ​ស្រុក​យើង​ហើយ ខ្លួន​យើង​ក៏​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ឡើង។ ឧទាហរណ៍​កូរ៉េ​អ៊ីចឹង ឲ្យ​ភ្នាក់ងារ​ទេសចរណ៍​ខ្មែរ​យើង​ទៅ​បោះ​ទីតាំង​នៅ​កូរ៉េ ហើយ​ទៅ​រក​ភ្ញៀវ​កូរ៉េ យើង​មិន​រក​បាន​ច្រើន​ដូច​ទីភ្នាក់ងារ​ទេសចរណ៍​កូរ៉េ​គេ​រក​ទេ គេ​ទុក​ចិត្ត​គ្នា​គេ​មក​ជាង បើ​យើង​មិន​ធ្វើ​តាម​ហ្នឹង​យើង​ខាត​ច្រើន។ ខាត​ខ្លះ​ត្រូវ​តែ​មាន​ដូច​ថា ១.៩០០​លាន ខាត​ទៅ​វិញ​ប្រហែល ៣០០ ឬ ៤០០​លាន អាហ្នឹង​មាន​អី​នៅ​ស្រុក​ណា​ក៏​ខាត​ដែរ»
បើ​ទោះ​បី​ជា​មាន​ការ​អះអាង​យ៉ាង​នេះ​ក្ដី សហ​ប្រធាន​ក្រុម​ការងារ​ទេសចរណ៍​ផ្នែក និង​ឯកជន លោក ហូ វណ្ឌី ថ្លែង​ថា បញ្ហា​ការ​បាត់បង់​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​បច្ចុប្បន្ន​អាច​លើស​ជាង ២៥% ទៅ​ទៀត។ លោក​ថា ភាព​ធូរ​រលុង​នៃ​ការ​ទប់ស្កាត់​ផលិតផល​មួយ​ចំនួន​ពី​ប្រទេស​ជិត​ខាង បាន​ធ្វើ​ឲ្យ​ចំណូល​ដែល​បាន​មក​ពី​វិស័យ​នេះ ធ្លាក់​មក​ដល់​ដៃ​ពលរដ្ឋ​ក្នុង​សហគមន៍​តិច​តួច​ប៉ុណ្ណោះ។ តែ​ផ្ទុយ​ទៅ​វិញ ផល​ប្រយោជន៍​មួយ​ផ្នែក​ធំ​គឺ​បាន​តែ​ទៅ​លើ​ប្រទេស​ជិត​ខាង។
លោក ហូ វណ្ឌី ថ្លែង​ទៀត​ថា ជា​ដំណោះស្រាយ​នោះ គួរ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជំរុញ​ដល់​កសិករ​ដើម្បី​បង្កើន​ផលិតផល​ក្នុង​ស្រុក៖ «បញ្ហា​ធ្លុះធ្លាយ​អាច​ដោះស្រាយ​បាន​បើ​សិន​ជា​ស្ថាប័ន​ទាំង​នោះ​លោក​ រួម​ដៃ​ទប់ស្កាត់​ផលិតផល​មួយ​ចំនួន កសិផល​មួយ​ចំនួន​ដែល​ប្រទេស​ជិតខាង​យើង​នាំ​ចូល​មក។ ដូច្នេះ​យើង​ត្រូវ​លើក​ទឹក​ចិត្ត​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ យើង ជា​ពិសេស​គេ​ហៅ​ថា អេស​អ៊ឹម​អ៊ី (SME)នេះ ក្រុម​សិប្បកម្ម ឬ​មួយ​ក៏​ការ​ដាំ​បន្លែ​បង្ការ​នៅ​តាម​ភូមិ​ឃុំ​នេះ កសិផល​មួយ​ចំនួន និង​ផ្នែក​កសិកម្ម​ខ្លះ។ ដូច​យើង​ឃើញ​ហើយ​ការ​ចិញ្ចឹម​សត្វ​យក​សាច់​ត្រូវ​តែ​ធ្វើការ​លើក​ទឹក​ចិត្ត​ ដល់​ពួកគាត់»
ចំណែក​អ្នក​គ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ ហ្គោលឌិន ថេមផល (Golden Temple) ខេត្ត​សៀមរាប លោក ពៅ វិចិត្រ មាន​ប្រសាសន៍​ថា សម្រាប់​សណ្ឋាគារ​នេះ ជា​រៀងរាល់​ថ្ងៃ​បាន​ប្រើប្រាស់​ផលិតផល​ក្រៅ​ស្រុក​ប្រមាណ​ជាង ១០% ប៉ុណ្ណោះ ព្រោះ​ផលិតផល​ទាំង​នោះ​គឺ​ជា​តម្រូវ​ការ​ចាំបាច់​របស់​អ្នក​ទេសចរណ៍​បរទេស។ លោក​ថា វត្ថុធាតុ​ដើម​មួយ​ផ្នែក​ណា​នោះ គឺ​ចាំ​បាច់​ណាស់​ដែល​ក្នុង​ស្រុក​មិន​អាច​ផ្គត់ផ្គង់ ឬ​ផលិត​បាន។
យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ទេសចរណ៍​របស់​ក្រសួង​ទេសចរណ៍​ឆ្នាំ​២០១១ ឆមាស​ទី​១ ឆ្នាំ​២០១២ នេះ គេ​នឹង​លើក​យក​បញ្ហា​ទាក់ទង​នឹង​ការ​ខាតបង់​ចំណូល​ដែល​បាន​មក​ពី​វិស័យ​ ទេសចរណ៍ ដោយសារ​តែ​ការ​នាំ​ចូល និង​ការ​ប្រើប្រាស់​ផលិតផល និង​ទំនិញ​ពី​បរទេស​មក​ជជែក​ពិភាក្សា​ដើម្បី​រក​ដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ថ្ងៃទី​ 01 ខែឧសភា ឆ្នាំ2012, ម៉ោង 12:03 AM ជុន​ សុផល
2


បើ​និ​យាយ​ដ​ល់​តំ​ប​ន់​ទេ​ស​ច​រ​ណ៍​ឆ្នេរ ​សមុទ្រ​ក​​ម្ពុ​ជា​ ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​ក៏​ដូ​ច​ជា​ ​អ្ន​ក​ទេ​ស​ច​រ​ជា​តិ​ ​និ​ង​អ​ន្ត​រ​ជា​តិ​ ​ភា​គ​ច្រើ​ន​ ​តែ​ង​នឹ​ក​ដ​ល់​ឆ្នេ​រ​ស​មុ​ទ្រ​ក្រុ​​ង​ព្រះ​សី​ហ​នុ​ ​ខេត្ត​ព្រះ​សី​ហ​នុ​ (​កំ​ព​ង់​សោ​ម​)​ ​ប​ច្ចុ​ប្ប​ន្ន ​ដោ​យ​សា​រ​ឆ្នេ​រ​ស​មុ​ទ្រ​មួយ​​ចំនួ​ន​ធំ​ ​ត្រូ​វ​ស្ថិ​ត​ ​ក្រោ​ម​កា​រ​គ្រ​ប់​គ្រ​ង​រ​ប​ស់​ក្រុ​ម​ហ៊ុ​ន​ឯ​ក​ជ​ន​ ទើ​ប​នៅ​ស​ល់​តែ​ឆ្នេ​រ​មួ​យ​ចំ​នួ​ន​ប៉ុ​ណ្ណោះ​ ​ស​ម្រា​ប់ជា​ទី​ក​ម្សា​ន្ត​រ​ប​ស់ទេ​ស​ច​រ​ធ​ម្ម​តា ក្នុ​ង​នោះ​ ​ឆ្នេ​រ​អូ​រ​ឈើ​ទា​ល​ ស្រូ​ប​ទា​ញ​ភ្ញៀ​វ​​ទេ​ស​ច​រ​ច្រើន​ជា​ង​គេ​ ​គ្រ​ប់​រ​ដូ​វកា​ល​។​
ប៉ុន្តែ មានការរិះគន់ពីប្រជាពលរដ្ឋកម្ពុជា មួយចំនួនថា តំបន់ទេសចរណ៍ឆ្នេរសមុទ្រកម្ពុជា សព្វថ្ងៃ ហាក់ដូចជាខ្វះឆ្នេរ​សមុទ្រ សម្រាប់ អ្នកទេសចរ និងប្រជាពលរដ្ឋធម្មតា...។
ឆ្នេរអូរឈើទាល ជាឆ្នេរកម្សាន្តដែលទាក់ទាញភ្ញៀវទេសចរ បានច្រើនជាងគេ ដោយសារជាឆ្នេរដ៏ស្រស់ស្អាត នៅ​សល់​កន្លែងទំនេរ សម្រាប់ឱ្យអ្នកទេសចរទូទៅ អាចទៅ លេងកម្សាន្តបានដោយសេរី ដោយមិនមានការបង់ថ្លៃ។ ប៉ុន្តែ សព្វថ្ងៃ ប្រជាពលរដ្ឋដែលបានទៅកម្សាន្តនៅឆ្នេរនេះ បាននិយាយថា អ្វីៗប្រែប្រួលអស់ទៅហើយ ព្រោះឆ្នេរដែល ទំនេរពីមុននោះ ពេលនេះស្ទើរគ្មានសល់ទៀតទេ ទើបអ្នកទេសចរមួយចំនួន បង្វែរគោលដៅទៅកម្សាន្តនៅឆ្នេរ-អូរត្រេះ វិញ។
ស្របពេលដែលមន្ត្រីទេសចរណ៍ខេត្ត-ក្រុង ប្តេជ្ញាជួយ ជំរុញវិស័យទេសចរណ៍ ឱ្យមានភាពប្រសើរឡើង ស្របតាម ទិសស្លោកក្រសួងទេសចរណ៍នោះ តំបន់ទេសចរណ៍ឆ្នេរ- សមុទ្រក្រុងព្រះសីហនុ បានទទួលរងនូវការរិះគន់ពីភ្ញៀវ-ទេសចរថា ការរីកចម្រើនមានតែសំឡេង និងរូបភាព ឯការ គ្រប់គ្រង និងអភិវឌ្ឍតំបន់ទេសចរណ៍ភាគច្រើន នៅមាន​ភាពខ្វះចន្លោះ។
អ្នកទេសចរភាគច្រើន ដែលបានទៅលេងកម្សាន្តនៅតំបន់ទេសចរណ៍មាត់សមុទ្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (កំពង់សោម) បានរិះគន់ថា ទីក្រុងឆ្នេរសមុទ្រស្រស់ស្អាតរបស់កម្ពុជាមួយនេះ ជាទីពេញនិយមសម្រាប់ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជាភ្ញៀវទេសចរបរទេស ប៉ុន្តែ សេវាទេសចរណ៍ ហាក់ដូចជាដើរថយក្រោយទៅវិញ ពោលគឺទោះបី​ហេដ្ឋា​រចនា​សម្ព័ន្ធ ក្នុងខេត្ត មានការរីកចម្រើន ផ្លូវថ្នល់ស្អាត សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រីកព្រោងព្រាត តែឆ្នេរ​សមុទ្រ​ជាទី សម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តនោះ ហាក់ខ្វះឆ្នេរកម្សាន្តទៅវិញ។ ឆ្នេរសមុទ្រក្រុង​ព្រះសីហនុ ដែល ពីមុន សម្បូរឆ្នេរសម្រាប់ភ្ញៀវទេសចរលេងកម្សាន្តនោះ សព្វថ្ងៃ ឆ្នេរមួយចំនួនត្រូវព័ទ្ធរបង​ទុក​ចោល និងខ្លះទៀត ត្រូវ ក្រុមហ៊ុនឯកជនយកធ្វើអាជីវកម្ម ដែលប្រជាពលរដ្ឋខ្មែរសាមញ្ញ គ្មានលទ្ធភាពអាចចូល​ទៅកម្សាន្តបាន ពោលគឺ សម្រាប់តែអ្នកសម្បូរលុយប៉ុណ្ណោះ។
ដោយឡែក ឆ្នេរអូរឈើទាល ដែលពីមុនមានវិសាលភាពវែងអន្លាយ សម្រាប់ប្រជាពលរដ្ឋ លេងកម្សាន្តនោះ ឥឡូវ​ឆ្នេរ​ដែល​ទំនេរកាន់តែរួមតូច ព្រោះផ្ទៃឆ្នេរមួយភាគធំ (ស្ទើរទាំងអស់ នៅឆ្នាំ២០១២នេះ) បាន ក្លាយជាកន្លែង​ឯកជនប្រក​បរបរលក់ដូរ និងបង់ថ្លៃសម្រាប់ការចូលទៅកម្សាន្ត ដែលចំណុចនេះ ជាការរំខានយ៉ាងខ្លាំង ដល់ការ​កម្សាន្តរបស់អ្នកទេសចរ ជាពិសេស អ្នកទេសចរជាតិ ដែលជាប្រជាពលរដ្ឋសាមញ្ញ ចូលចិត្តកន្លែងកម្សាន្តដែល មានសេរីភាព មិនចំណាយច្រើនពេក ស្របតាមកម្រិតជីវភាពរបស់ប្រជាជន ហើយក៏ស្របនឹងគោលនយោបាយ​របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនផងដែរ។ ពិសេស ពេលដល់រដូវបុណ្យទាន តម្លៃ សេវាផ្សេងៗ រួមទាំងម្ហូបអាហារ មានការដំឡើងថ្លៃស្រេចតែចិត្ត ដែលអាជ្ញាធរមិនបានយកចិត្តទុកដាក់​គ្រប់គ្រង​បញ្ហា ទាំងនេះឡើយ ដោយបណ្តោយឱ្យប្រយោជន៍ពីវិស័យទេសចរណ៍ ធ្លាក់ទៅលើបុគ្គល ច្រើនជាងប្រយោជន៍​សង្គម។
អ្នកស្រីនាង អាយុ៤៤ឆ្នាំ ជាអាជីវករ នៅរាជធានីភ្នំពេញ ដែលបាននាំក្រុមគ្រួសារទៅកម្សាន្តនៅឆ្នេរសមុទ្រ អូរឈើ​ទាល ក្រុងព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បានប្រាប់ “តារា” កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១២ ថា អ្នកស្រី និងក្រុមគ្រួសារ ចូលចិត្តមកកម្សាន្តនៅតំបន់ឆ្នេរសមុទ្រណាស់ ពិសេស ឆ្នេរសមុទ្រក្រុងព្រះសីហនុ ព្រោះមាន ឆ្នេរ​ល្អ ខ្សាច់សស្អាត ទឹកថ្លាឆ្វង់ ត្រជាក់ស្រេង ងូតលេងសប្បាយ ហើយជាធម្មតា ក្រុមគ្រួសារអ្នកស្រីតែងសម្លឹង រក​កន្លែងកម្សាន្តដែលមិនសូវចំណាយលុយកាក់ច្រើន ឬឆ្នេរណាដែលទំនេរ អាចក្រាលកន្ទេល ជុំគ្រួសារ អង្គុយលម្ហែ ស្រូបខ្យល់អាកាសបរិសុទ្ធ នាតំបន់មាត់សមុទ្រ។ ពិសេស នៅឆ្នេរអូរឈើទាល ដែលសល់ពីការព័ទ្ធរបង និងការ លក់ដូររបស់អាជីវករ តែពេលនេះ កន្លែងដែលសល់ទំនេរពីមុនមកនោះ លែងទំនេរទៅហើយ ព្រោះត្រូវអាជ្ញាធរ​ជួលឱ្យ អ្នកលក់ដូរ មកសង់តូបប្រក់តង់ ក្រាលកន្ទេល និងតង់កៅស៊ូ បែបអនាធិបតេយ្យ សម្រាប់ជួលឱ្យអ្នកចង់​ទៅកម្សាន្ត នៅតំបន់ឆ្នេរនោះ ដោយ១កន្លែង មានតែកន្ទេល១ ត្រូវបង់ថ្លៃ ៥.០០០រៀល។ ឯកន្ទេលដែលអ្នកស្រី​ត្រៀម​បម្រុងពីផ្ទះ សម្រាប់ក្រាលអង្គុយលេងជាមួយក្រុមគ្រួសារនោះ ពុំមានឱកាសបានក្រាលទៀតទេ។
អ្នកស្រីបានបន្តថា ឆ្នេរសមុទ្រឥឡូវ ហាក់ដូចជាខ្វះកន្លែងទំនេរសម្រាប់ប្រជាពលរដ្ឋធម្មតាលេងកម្សាន្ត តែមិនមែន ខ្វះឆ្នេរធម្មជាតិនោះទេ គឺមកពីការគ្រប់គ្រងមិនបានល្អ របស់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ខណៈដែលឆ្នេរភាគច្រើន ត្រូវបាន ឯកជនគ្រប់គ្រង។ អ្នកស្រីបន្ថែមថា ទោះបីយ៉ាងណា អ្នកស្រីមានភាពសប្បាយរីករាយ ស្រស់ថ្លាចិត្ត ក្រោយពីបាន ស្រូបខ្យល់អាកាសបរិសុទ្ធនៅមាត់សមុទ្រ និងបានចុះងូតទឹកលេងជាមួយក្រុមគ្រួសារ...។
ប្រជាពលរដ្ឋកម្ពុជាទូទៅ សំណូមពរដល់ក្រសួងទេសចរណ៍ ក៏ដូចជាមន្ទីរទេសចរណ៍ គ្រប់ខេត្ត-ក្រុង រៀបចំ តំបន់​ទេសចរណ៍ទូទាំងប្រទេស ឱ្យស្របតាមលក្ខណៈបច្ចេកទេស បម្រើប្រយោជន៍រួម ច្រើនជាងប្រយោជន៍បុគ្គល ទើបវិស័យទេសចរណ៍កម្ពុជា អាចរីកចម្រើនតាមស្តង់ដារ ដូចពាក្យថា “កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ”, “ទីក្រុង​ស្អាត រមណីយដ្ឋានស្អាត សេវាល្អ” នោះទៅបានហើយ បើបណ្តោយឱ្យស្ថានភាពដូចសព្វថ្ងៃនេះនៅតែ​បន្តនោះ វិស័យ-ទេសចរណ៍កម្ពុជា ពិបាកនឹងងើបមុខប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់បានណាស់។
គួរបញ្ជាក់ដែរថា ឆ្នេរសមុទ្រកម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ស្អាតជាងគេ របស់ពិភពលោក ជាផ្លូវការ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ ក្នុងសម័យ- ប្រជុំលើកទី៧ របស់ក្លឹបនេះ ក្នុងប្រទេសសេនេហ្គាល់ ដែល​ចាត់​ទុកជាមោទនភាពរបស់ កម្ពុជា ហើយប្រជាជនកម្ពុជា បានចូលរួមអបអរដោយក្តីរំភើបគ្រប់ៗគ្នា។ ប៉ុន្តែ ប្រជាជន​កម្ពុជាភាគច្រើន មានការមិនពេញចិត្ត នៅពេលដែលឆ្នេរសមុទ្រដ៏ស្រស់ស្អាត របស់កម្ពុជា ភាគច្រើនត្រូវគ្រប់គ្រង​ដោយក្រុមហ៊ុនឯកជន ធ្វើឱ្យប្រជាជនកម្ពុជា-សាមញ្ញ មិនមានឱកាសបានទៅលេងកម្សាន្ត។ ទោះយ៉ាងណា ប្រជាជន​កម្ពុជា ចង់ឱ្យមានការរៀបចំ និងគ្រប់គ្រងតំបន់ឆ្នេរ ប្រកបដោយតម្លាភាព និងភាពស្មើមុខស្មើមាត់ ដើម្បី ឱ្យពួកគាត់បានទទួលប្រយោជន៍ពីឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខ្លួនផង៕akt

រមណីយដ្ឋានផ្សេងៗ...


ថ្ងៃទី​ 13 ខែឧសភា ឆ្នាំ2012, ម៉ោង 11:55 PM សុខ វណ្ណា
2

ភ្នំគូលែន ជារ​ម​ណី​យ​ដ្ឋា​នប្រ​វ​ត្តិ​សា​ស្ត្រ​បែ​ប​សា​ស​នា​ ​មា​ន​កេ​រ្តិ៍​ឈ្មោះ​​ល្បី​ ​តាំ​ង​ពី​រ​​ជ្ជ​កា​ល​ព្រះ​បា​ទ​ជយវ​រ្ម័នទី​២​ ​ម​ក​ម៉្លេះ​ ​ក្នុ​ង​ពេ​​ល​ដែ​ល​ព្រះ​អ​ង្គ​យា​ង​ទៅ​ធ្វើ​ ​“​ពិ​ធី​ទេ​វ​រា​ជ”​ ​ត​ម្ក​ល់​សិ​វ​លិ​ង្គ​ដ៏​ធំ​លើ​ភ្នំ​នេះ​។​ ​រ​ហូ​ត​ ​ម​ក​ទ​ល់​ស​ព្វ​ថ្ងៃ​ ​ភ្នំ​គូ​លែ​ន​ ​បា​ន​ក្លា​យ​ជា​តំ​ប​ន់​ទេ​ស​ច​រ​ណ៍​ដ៏​ប្រ​ណី​ត​ ​ប៉ុន្តែ​​​ដោ​យ​​សា​រ​​កា​រ​​អភិ​វ​ឌ្ឍ​ន៍​​មា​ន​​ក​ម្រិ​ត​​ទា​ប​ ​ក៏​​ត្រូវ​​រ​ង​នូ​​វ​​កា​រ​​រិះ​​គ​ន់​​ពី​សំ​​ណា​ក់​​ភ្ញៀ​វ​​ទេ​ស​​ច​រ​.​.​.
ដោយសារតែមានសំណូមពរពីអ្នកទេសចរ មួយចំនួន ទាំងភ្ញៀវជាតិ និងអន្តរជាតិ ស្នើឱ្យ “អង្គរធំ” ចុះផ្សាយអំពីការលំបាក​របស់​ពួកគាត់ និងក្តីបារម្ភចំពោះសុវត្ថិភាពនៃការធ្វើដំណើរនោះ ទើប “អង្គរធំ” សម្រេច ចុះផ្សាយតាមសំណូមពរ ក្នុងន័យជួយលើកតម្កើង ទីតាំងប្រវត្តិសាស្ត្របែបព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ឱ្យរក្សាបានភាពល្បីរន្ទឺជាបន្តទៀត។
ប្រភពពីអ្នកទេសចរ បានឱ្យដឹងថា បើគិតពីឆ្នាំ ១៩៩២-១៩៩៣ មកដល់ពេលនេះ រមណីយដ្ឋានភ្នំគូលែន ដូចជាពុំមានអ្វីប្លែក​ភ្នែក​សោះ ព្រោះតែការអភិវឌ្ឍន៍មិនសូវមានសន្ទុះទៅមុខតាមសភាពការណ៍ ប្រទេសជាតិ ដែលកំពុងទទួលបានសុខសន្តិភាពពេញ បរិបូណ៍​។ ពេលទៅកម្សាន្ត ឆ្នាំណាក៏ដូចឆ្នាំណាដែរ មើលឃើញតែតូបលក់ដូរស្អេកស្កះ ដោយមានព្រះសង្ឃ តាជី យាយជី ជា​ច្រើន​អង្គ ច្រើនរូប ពុំដឹងជា និមន្ត អញ្ជើញមកពីប្រភពណាទេ ដែលអង្គុយចាំ ប្រោះព្រំលើករាសី និងអង្គាសយកប្រាក់ ពុំដឹងជាយក ទៅ​កសាង ឬយកទៅណាទេ។ ពិសេសបំផុត គឺផ្លូវ ចូលជាង២០គីឡូម៉ែត្រ មានជង្ហុកគ្រហិកគ្រហុក ដីហុយ សំពោង ចូលភ្នែកចូល​ច្រមុះ​អ្នកដំណើរ មើលអ្វីមិនឃើញ បណ្តាលឱ្យជួបគ្រោះថ្នាក់ចរាចរណ៍ជារឿយៗ នេះសម្រាប់ រដូវប្រាំង តែបើប៉ះរដូវវស្សាវិញ ច្បាស់ជា​រថយន្ត បើកសាចភក់ដាក់អ្នកថ្មើរជើងមិនខាន។ ជាទូទៅ សម្រាប់ភ្ញៀវអន្តរជាតិត្រូវបង់២០ដុល្លារ ឯភ្ញៀវជាតិ២.០០០រៀល រថយន្ត​តូច ១គ្រឿង ១ម៉ឺនរៀល រថយន្តធំ ២ម៉ឺនរៀល ប៉ុន្តែ ផ្លូវចូលមិន ឃើញអភិវឌ្ឍអ្វីសោះ។
លោកសុខ សាមឿន អាយុ៥៤ឆ្នាំ ជាប្រធានគ្រប់គ្រងច្រក ចេញចូលរមណីយដ្ឋានភ្នំគូលែន បានបំភ្លឺថា រមណីយដ្ឋាននេះ ពុំស្ថិត​នៅ​ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរានោះទេ គឺស្ថិត នៅចំណុះយោធភូមិភាគ៤ និងក្រុមហ៊ុននគរគោកធ្លក ព្រមទាំង អាជ្ញាធរ​ដែន​ដី​មួយចំនួនទៀត។ កាលរូបលោកមកកាន់កាប់ទីនេះកាលពីជាង១០ឆ្នាំមុន កាលនោះមានសុទ្ធតែព្រៃ មានសត្វខ្លា និងប្រើស ដេក​ក្បែរៗ​ផ្លូវ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ បាត់មិនដែលឃើញសត្វទាំងនោះទេ។ ចំពោះភ្ញៀវទេសចរ ដែលចូលមកកម្សាន្ត បើប៉ះ​ថ្ងៃបុណ្យធំៗ មានរហូតដល់ទៅ៣០០ឡានយ៉ាងតិច តែបើ ខុសពីថ្ងៃបុណ្យ ហោចណាស់ក៏មាន ៥០-៦០ឡានដែរ ឯម៉ូតូរាប់រយ​គ្រឿង​។ សម្រាប់ឆ្នាំ២០១២នេះ ចំនួន ភ្ញៀវទេសចរថយចុះបន្តិច សូម្បីតែជនជាតិថៃ ដែលចូលមកកម្ពុជា ៦-៧ម៉ឺននាក់ កាលពីអំឡុងបុណ្យ​ចូលឆ្នាំថ្មីនោះ លោកខំរៀបចំកម្លាំងការពារសុវត្ថិភាព ត្រៀមទទួលស្វាគមន៍ តែគ្មានឃើញភ្ញៀវថៃ មកម្នាក់សោះ គឺពួកគេមកកម្សាន្ត​ត្រឹមសៀមរាប ដើម្បីទទួលអតីតនាយករដ្ឋមន្ត្រីរបស់ពួកគេ។
លោកសុខ សាមឿន ឱ្យដឹងទៀតថា ផ្លូវចូលមកកាន់រមណីយដ្ឋានភ្នំគូលែន បើគិតត្រឹមរង្វង់មូលផ្លូវ ហាយវេ-អាស៊ាន មកដល់កំពូល​ភ្នំ មានចម្ងាយ២៥គ.ម។ គម្រោងកសាងផ្លូវនេះ បានរៀបចំសិក្សារួចហើយ ប៉ុន្តែ លោកមិនទាន់ដឹងថា ពេលណាទើបអនុវត្តនោះទេ ទើបបណ្តាលឱ្យផ្លូវចាស់នៅតែហុយទ្រលោមយ៉ាងនេះ។ ចំពោះរូបលោកក៏ចង់បានផ្លូវល្អដូចពលរដ្ឋឯទៀតដែរ ប៉ុន្តែ សម្គាល់ឃើញ​ថា ផ្លូវក្រាលកៅស៊ូ ឬចាក់បេតុង មានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងផ្លូវមានជង្ហុកសម្បុក មាន់ទៅទៀត ព្រោះអ្នកបើកបរមិន​គោរព​ច្បាប់ អាងថា ផ្លូវស្រួល ក៏បង្កើនល្បឿនខ្វះការប្រុងប្រយ័ត្ន។ លោក រិះគន់ចំៗថា ចំពោះបញ្ហាអនាម័យបរិស្ថាន បើនិយាយពីអ្នកលក់​ដូរ​ចំណីចំណុក ឬវត្ថុអនុស្សាវរីយ៍ ក៏ដូចជា ភ្ញៀវទេសចរក្រីក្រកាត់មកពីខេត្តឆ្ងាយៗ ពួកគាត់មានសុជីវធម៌ល្អណាស់ គឺមិនដែល​ចោល​សំរាម ឬកាក- សំណល់អ្វី នាំឱ្យប៉ះពាល់ដល់បរិស្ថាននោះទេ។ ផ្ទុយទៅវិញ អស់លោក-លោកស្រីខ្លះជិះសុទ្ធតែឡានទំនើប តម្លៃរាប់ម៉ឺនដុល្លារ ពួកគាត់គ្រាន់តែចុះពីឡាន ក៏បោះសំរាមចោលពាសវាលពាសកាល ធ្វើឱ្យពិបាកដល់ឆ្មាំ អនុរក្ស ទៅរើសដាក់ធុង​សំរាមទាំងរអ៊ូរទាំ។
កញ្ញាហឿន ឡាយ អាយុ១៨ឆ្នាំ មកពីខេត្ត សៀមរាប, កញ្ញាហួន សុភាព អាយុ១៩ឆ្នាំ មកពីខេត្ត សៀមរាប, លោកសន សឿន អាយុ៦៣ឆ្នាំ មកពី ខេត្តកំពង់ចាម និងនាងហូ សុខា អាយុ៣១ឆ្នាំ មកពី ខេត្តបន្ទាយមានជ័យ បានឱ្យដឹងស្របគ្នាថា ពួកគាត់ ខ្លះមិន​ដែលស្គាល់ភ្នំគូលែនទេ ខ្លះក៏ធ្លាប់មកកម្សាន្ត ពីរបីដងរួចមកហើយ ដើម្បីមានឱកាសចូលថ្វាយបង្គំ ព្រះអង្គធំ និងងូតទឹកធ្លាក់​ដ៏ត្រជាក់​។ ពេលមកដល់ ខេត្តសៀមរាប ពួកគាត់រំភើបណាស់ ព្រោះឃើញផ្លូវ ក្រាលកៅស៊ូរាបធេង បានទស្សនាប្រាង្គប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញ ហើយក៏បង្ហួសមកកម្សាន្តនៅ រមណីយដ្ឋានភ្នំគូលែន។ ប៉ុន្តែ អ្វីដែលពួកគាត់ធុញ ទ្រាន់នោះ គឺផ្លូវចូលចម្ងាយត្រឹមតែ ២៥​គ.ម ហុយទ្រលោម ជិះឡានរលាក់ស្ទើរបាក់ចង្កេះ ទម្រាំចូលមក ដល់។ ដោយហេតុតែផ្លូវចូលយ៉ាប់ពេក ទើបចំនួនភ្ញៀវទេសចរ ថយចុះតិចជាងពីឆ្នាំទៅ ដូច្នេះ ពួកគាត់ ក៏មានសំណូមពរដល់ក្រុមហ៊ុនឯកជន ដែលគ្រប់គ្រងរមណីយដ្ឋាននេះ ក៏ដូចជាអាជ្ញាធរ​ពាក់ព័ន្ធ សូមមេត្តាពន្លឿនការជួសជុលផ្លូវឱ្យបានកាន់តែឆាប់កាន់តែល្អ ព្រោះថវិកាចំណូលដែលបានមកពីការលក់សំបុត្រ ក្នុង១ខែៗ មិនតិចទេ។ បើមានផ្លូវល្អ បរិស្ថានក៏ល្អ ទៀតនោះ រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ នឹងមាន ភ្ញៀវទេសចរជាតិ-អន្តរជាតិចូលមក​កាន់តែច្រើន។
គួរបញ្ជាក់ថា ការរិះគន់នេះ មានទាំងសងខាង គឺលោកប្រធានគ្រប់គ្រងច្រកចេញចូលរិះគន់អ្នកមានឡានទំនើបថា អត់មារយាទ ចោល​សំរាមពាសវាលពាសកាល ឯអ្នកមកកម្សាន្តរិះគន់ពីរឿងផ្លូវ។ ដូច្នេះ ដើម្បីឱ្យមានតុល្យភាព គួររួមគ្នាដោះស្រាយតាមរយៈ ការ​ស្ថាបនាផ្លូវតាមគម្រោង និងចេះរក្សាអនាម័យគ្រប់ៗគ្នា ដើម្បីលើកស្ទួយរមណីយដ្ឋានប្រវត្តិសាស្ត្រ នេះឱ្យនៅតែល្បីល្បាញ​រហូត​ទៅ៕Agkor thom


ថ្ងៃទី​ 15 ខែមិថុនា ឆ្នាំ2012, ម៉ោង 08:29 AM ជុន សុផល
1


ប្រ​ទេ​ស​​កូ​រ៉េ​​ខា​ង​ត្បូ​ង​ ​បា​ន​​បើ​ក​​កា​​រ​ផ្ស​ព្វ​​ផ្សា​យ​​ស្តី​​ពី​​កា​រ​​ផ្ត​ល់​​សេ​វា​​ទេ​សច ​រ​ណ៍​​សុ​ខា​ភិ​បា​ល​​នៅ​​ក្នុ​ង​​ប្រ​ទេ​ស​ក​ម្ពុ​ជា​ ​ជា​​លើ​ក​ដំ​បូ​ង​រ​ប​ស់​ខ្លួ​ន​ ​ហើ​យ​កា​ល​ពី​ថ្ងៃ​ទី​២​ ​ខែ​មិ​ថុ​នា​ ឆ្នាំ​២​០​១២​នេះ​ ​ប​ន្ទាប់​​ពី​​បា​ន​​ចុះ​​កិ​ច្ច​ព្រ​ម​​ព្រៀ​ង​ជា​មួ​យ​​រា​ជ​​រ​ដ្ឋា​ភិ​ បា​ល​​កម្ពុ​ជា​ ​ក្នុ​ង​​កា​រ​​ធ្វើ​កិ​ច្ច​​ស​ហ​​ប្រ​តិប​ត្តិ​​កា​​រ​​ទៅ​​លើ​​វិ​ស័យ​​ នេះ​អ​ស់​រ​យៈ​ពេ​ល​​ជិ​ត​​១​​ ឆ្នាំ​ក​ន្ល​ង​ទៅ​។​
តំណាង​ជាន់​ខ្ពស់ នៃអាជ្ញាធរ​ទេសចរណ៍​កូរ៉េ​ខាងត្បូង
បានសម្តែងក្តីសង្ឃឹមថា នៅក្រោម​ឱកាសនៃការបើក​យុទ្ធនាការ​ផ្សព្វ​ផ្សាយ នេះ កូរ៉េ នឹងទទួលបាន​អ្នក​ទេសចរ​​សុខាភិបាលពីកម្ពុជា ទៅ​លេងកម្សាន្ត និងព្យាបាលជំងឺ​នៅ​ទីនោះ​កាន់តែច្រើនឡើង​ថែមទៀត​នៅ ក្នុងបណ្តាឆ្នាំខាងមុខ ព្រោះថា កូរ៉េ មានឧត្តមភាពក្នុងការប្រកួត​ប្រជែង​ខ្លាំងនៅលើ​វិស័យនេះ​ជាមួយ​នឹងបណ្តា​ ប្រទេសជាច្រើន ទាំងនៅ ក្នុងតំបន់ ហើយនិងពិភពលោក...។
កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១២ អាជ្ញាធរទេសចរណ៍ នៃប្រទេសកូរ៉េខាងត្បូង បានបើកធ្វើការផ្សព្វផ្សាយជាលើកដំបូងនៅក្នុងរាជធានីភ្នំពេញ ស្តីពីការផ្តល់សេវា​ទេសចរណ៍សុខាភិបាល សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមានបញ្ហាសុខភាព ឱ្យទៅទទួលយកការព្យាបាលជំងឺ និងធ្វើដំណើរកម្សាន្ត នៅក្នុងប្រទេសកូរ៉េខាងត្បូង។
មានមន្ទីរពេទ្យល្បីឈ្មោះបំផុត ចំនួន៧កន្លែង នៅក្នុងប្រទេសនេះ ដែលមាន ឯកទេសក្នុងការព្យាបាលជំងឺមហារីក ជំងឺឆ្អឹង ជំងឺលើសឈាម ជំងឺស្ត្រី និងការវះកាត់ ព្រម​ទាំង​ការកែសម្ផស្សជាដើម ត្រូវបានគេលើកយកមកធ្វើការបង្ហាញនៅ ក្នុងកម្មវិធីនៃការផ្សព្វផ្សាយក្នុងជំហានដំបូង ដែលមានរយៈពេលមួយថ្ងៃ។
លោកឆាម លី ជហាម ឡេេ អគ្គនាយកអាជ្ញាធរទេសចរណ៍សាធារណរដ្ឋកូរ៉េ បានមានប្រសាសន៍នៅក្នុងកម្មវិធីផ្សព្វផ្សាយរបស់ខ្លួន ដែលបើកធ្វើនៅក្នុងរាជធានីភ្នំពេញ ថា ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ី បានជ្រើសរើសយក ប្រទេសកូរ៉េខាងត្បូង ជាប្រទេសទេសចរណ៍សុខាភិបាល ព្រោះថា ប្រទេសនេះ មានឧត្តមភាពប្រកួតប្រជែង​ខ្លាំងនៅលើវិស័យនេះ បើប្រៀបធៀបជាមួយនឹង បណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក។
លោកឆាម លី បានមានប្រសាសន៍ទៀតថា ប្រទេសកូរ៉េ មានភាពល្បីល្បាញ ក្នុងការព្យាបាលជំងឺធ្ងន់ៗជាច្រើនប្រភេទ មានដូចជាជំងឺមហារីក ជំងឺឆ្អឹង ជំងឺស្ត្រី ជំងឺដែល​ពាក់ព័ន្ធទៅនឹង ការវះកាត់ផ្សេងៗ ហើយនិងការកែសម្ផស្ស ជាដើម ដែលអាចផ្តល់នូវទំនុកចិត្តខ្ពស់ដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងតែស្វែងរកសេវានេះ។   
លោកឆាម លី បានគូសបញ្ជាក់ថា “យើងសង្ឃឹមថា តាមរយៈការផ្សព្វផ្សាយនាពេលនេះ ប្រជាជនកម្ពុជា នឹងមានការយល់ដឹងកាន់តែច្រើនពី​សេវាទេសចរណ៍សុខាភិបាល​ នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយពួកគេ នឹងទៅទទួលយកសេវានៅទីនោះកាន់តែច្រើនឡើងជាមិនខាន”។
យោងតាមតួលេខ ដែលបង្ហាញដោយអាជ្ញាធរទេសចរណ៍កូរ៉េខាងត្បូង បានឱ្យដឹងថា កាលពីឆ្នាំ២០១១ កន្លងទៅ មានពលរដ្ឋកម្ពុជា សរុបប្រមាណជា១០០ នាក់ ក្នុង​ចំណោ​ម២៤.០០០នាក់ ដែលបានទៅកាន់ប្រទេស កូរ៉េខាងត្បូង បានទទួលយកសេវាទេសចរណ៍សុខាភិបាលនៅទីនោះ។
សេវាទេសចរណ៍សុខាភិបាល គឺជាការធ្វើដំណើរកម្សាន្តផង និងជាការទៅទទួលយកសេវាព្យាបាលជំងឺ ផង។ បច្ចុប្បន្ន សេវានេះ កំពុងមានការពេញនិយម​យ៉ាងខ្លាំង​ក្នុង​ចំណោមពលរដ្ឋកម្ពុជា ដែលមានធនធាន ស្តុកស្តម្ភ និងមន្ត្រីរាជការ ដែលមានបុណ្យស័ក្តិធំៗនៅក្នុងជួររាជរដ្ឋាភិបាល។
ក្នុង១ឆ្នាំៗមានមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា និងប្រជារាស្ត្រសាមញ្ញ ដែលមានប្រាក់ស្តុកស្តម្ភរាប់ពាន់នាក់ បានធ្វើដំណើរចាកចេញពីប្រទេស ទៅស្វែងរកសេវាទេសចរណ៍​សុខាភិបាលនៅក្នុងប្រទេសជាច្រើននៅក្នុងតំបន់ អាស៊ី និងអឺរ៉ុប ក្នុងនោះ រួមមានដូចជា ប្រទេសវៀតណាម ថៃ សឹង្ហបូរី និងប្រទេសបារាំង ជាដើម ពីព្រោះថា នៅទីនោះ ទាំងសេវា និងការព្យាបាលសុទ្ធតែមានគុណភាព និងប្រសិទ្ធភាពខ្ពស់គួរជាទីទុកចិត្តសម្រាប់ពួកគេ។
លោកអាង គឹមអៀង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ការផ្សព្វផ្សាយពីសេវាទេសចរណ៍សុខាភិបាលរបស់កូរ៉េ នៅក្នុងប្រទេសកម្ពុជា នាពេលនេះ អាចជួយឱ្យប្រជាពលរដ្ឋកម្ពុជា កាន់តែមាន ជម្រើសនៅក្នុងការធ្វើទេសចរណ៍ផង និងពិនិត្យសុខភាពផង ព្រោះថា កូរ៉េខាងត្បូង មានបច្ចេកទេសនៅក្នុងការ​ព្យាបាល​ទទួលបាននូវប្រសិទ្ធភាពខ្ពស់ដូចជា អារ្យប្រទេសផ្សេងៗដទៃទៀតដែរ។
លោកអាង គឹមអៀង បានមានប្រសាសន៍ទៀតថា ប្រទេសកូរ៉េ មានក្រុម គ្រូពេទ្យជំនាញ ដែលគោរពក្រមសីលធម៌គ្រូពេទ្យបានខ្ពស់ ហើយការព្យាបាល ទៀតសោត ក៏មិន​សូវ​ផ្តោតទៅលើតែប្រាក់ចំណេញដែរ ពោលគឺ គេផ្តោតទៅលើ គុណភាព និងប្រសិទ្ធភាពនៃការព្យាបាល ជាការសំខាន់។
លោកអាង គឹមអៀង បានគូសបញ្ជាក់ថា “ខ្ញុំគិតថា នៅពេលដែលវិស័យ សុខាភិបាលមួយ ផ្តោតសំខាន់ទៅលើការព្យាបាលខ្ពស់ជាងការចង់បានប្រាក់ ចំណេញនោះ ដូច​នេះ​សុខភាពអ្នកដែលទៅទទួលការព្យាបាលនឹងមានលទ្ធផល ល្អជាក់ជាមិនខាន។ កូរ៉េ មានការហោះហើរមកកម្ពុជា ច្រើនជើងណាស់ក្នុងមួយ សប្តាហ៍ ដូច្នេះវាគឺជាការ​ងាយ​ស្រួលសម្រាប់ប្រជាជនកម្ពុជា របស់យើង ក្នុងការចេញ ទៅស្វែងរកសេវាព្យាបាលសុខភាពដែលមានគុណភាពស្តង់ដារខ្ពស់នៅទីនោះ”។
បច្ចុប្បន្ន សេវាទេសចរណ៍សុខាភិបាលនៅក្នុងប្រទេសកូរ៉េខាងត្បូង មានតម្លៃ ខ្ពស់ជាងនៅប្រទេសថៃ និងប្រទេសវៀតណាម ប៉ុន្តែទាបជាងប្រទេសសិង្ហបូរី តែចំពោះ​គុណ​ភាព និងប្រសិទ្ធភាពនៃការព្យាបាលវិញ គឺមានស្តង់ដារខ្ពស់ជាង បណ្តាប្រទេសទាំងនោះទៅទៀត។
លោកឆាម លី បានមានប្រសាសន៍ថា “យើងទទួលស្គាល់ថា សេវាទេសចរណ៍ សុខាភិបាលនៅកូរ៉េ មានតម្លៃថ្លៃជាងសេវាទេសចរណ៍សុខាភិបាលនៅក្នុងប្រទេស ថៃ ហើយនិងប្រទេសវៀតណាម ប៉ុន្តែ យើងសូមជម្រាបថា បើសិនជាប្រជាជន កម្ពុជា មានជំងឺដែលពិបាកព្យាបាលនៅក្នុងប្រទេសទាំងនោះ ពួកគេគួរតែអញ្ជើញ ទៅកាន់​ប្រទេសកូរ៉េ ដើម្បីទទួលយកការព្យាបាល ដែលមានលទ្ធផលគួរជាទីទុក-ចិត្តបាននៅទីនោះ ព្រោះថា កូរ៉េ ក៏មានទីកន្លែងទេសចរណ៍ ដែលប្រជាជនកម្ពុជា មានការ​ចាប់អារម្មណ៍ខ្លាំងច្រើនដែរ”។
លោកឆាម លី បានមានប្រសាសន៍បន្តទៀតថា “បើយើងនិយាយពីទីផ្សារ ទេសចរណ៍សុខាភិបាល ប្រទេសកម្ពុជា គ្រាន់តែជាទីផ្សារតូចមួយប៉ុណ្ណោះ របស់ កូរ៉េ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ យើងសង្ឃឹមថា នៅពេលខាងមុខ ចំនួន អ្នកទៅទទួលយកសេវានេះពីប្រទេសកម្ពុជា អាចនឹងមានការកើនឡើងច្រើន”។
ប្រទេសកូរ៉េខាងត្បូង បានស្វះស្វែងជាយូរមកហើយក្នុងការទាក់ទាញយក អ្នកទេសចរសុខាភិបាលពីប្រទេសកម្ពុជា ចូលទៅកាន់ប្រទេសរបស់ខ្លួន បើទោះបីជាប្រទេស​កម្ពុជា មិនមានទីផ្សារធំទូលាយ ដូចជា ប្រទេសវៀតណាម ដែល នៅក្បែរខាងនេះក៏ដោយ។
កាលពីឆ្នាំ២០១១កន្លងទៅ កូរ៉េ បានចុះកិច្ចព្រមព្រៀងស្តីពីការធ្វើសេវា ទេសចរណ៍សុខាភិបាលជាមួយកម្ពុជា ហើយនៅក្រោមកិច្ចព្រមព្រៀងនេះ ភាគីទាំងពីររំពឹងថា នឹង​ជំរុញឱ្យមានការផ្លាស់ប្តូរទេសចរណ៍ទៅមកជាមួយគ្នាកាន់តែ ប្រសើរឡើងជាងមុន។
យោងតាមតួលេខរបស់អាជ្ញាធរទេសចរណ៍កូរ៉េ បានឱ្យដឹងថា នៅត្រីមាស ទី១ ឆ្នាំ២០១២នេះ ចំនួនភ្ញៀវទេសចរកម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូង មាន ការកើនឡើង​ដល់​ទៅ៣៥ភាគរយ បើប្រៀបធៀបជាមួយនឹងតួលេខនៅត្រី- មាសទី១ ដូចគ្នានេះកាលពីឆ្នាំមុន។ ដោយឡែក ចំពោះទេសចរណ៍កូរ៉េ មក កាន់កម្ពុជា វិញ នៅត្រីមាសទី១​ឆ្នាំ២០១២នេះ តាមការរាយការណ៍របស់ក្រសួង ទេសចរណ៍កម្ពុជា គឺមានចំនួនសរុបដល់ទៅ១៥១.២៣៣នាក់ កើនឡើងចំនួន ៤០,៧ភាគរយ បើប្រៀបធៀប​ជាមួយ​ត្រី​មាស​ទី១ ឆ្នាំ២០១១ ដែលពេលនោះ មានចំនួនសរុបតែប្រមាណ១០៧.៤៨៩នាក់៕Agor thom


Everyday news photo
កំពតៈស្ថិតនៅខាងឆ្វេងដៃមិនឆ្ងាយប៉ុន្មានមុននឹងដល់កន្លែង​ចតយានយន្ដ​របស់​រម
ណីយ​ដ្ឋា​ន​ធម្មជាតិ​ទឹកឈូ ភ្ញៀវ​ទាំងឡាយ  នឹង​បានឃើញ​ខ្លោងទ្វារ​មួយ​សរសេរថា

​“​បារមី​ភ្នំ​ព្រះកំចាយ ”​។បើ​ធ្វើដំណើរ​ឡើង​តាមផ្លូវ​កាត់​ក្រោម​ស្លាក​នេះ​ប្រមាណ​ប្រហែល​ជាង២០​ម៉ែត្រ​នឹង​ដល់​អា
ស្រម​មួយ​សាងសង់​យ៉ាង​ស្អាត​ប្រក់​គ្រប​ផ្ទាំង​ថ្ម ៨ ថ្នាក់​ដ៏​ធំ​មួយ​ដែល​ត្រូវ​បាង​អះអាងថា ក្លាយ​ពី​កាយ​ព្រះកំចាយ
បន្ទាប់ពី​វិញ្ញាណ​ដកចេញ​ផុត​អំពី​កាយ​ព្រះអង្គ​ក្រោយ​ផ្ចាញ់​មារ​ឱ្យ​រត់​ ខ្ចាត់ខ្ចាយ​រួចមក​។
​ទាក់ទិន​នឹង​បារមី​នៃ​ភ្នំ​ព្រះកំចាយ​នេះ​លោក ស៊ិន ហុង មន្ដ្រីប៉ូលិស​ចូល​និ​វត្ដ​ន៍ រស់នៅ​ក្បែរ​អាស្រម និង​ជា​អ្នក
រៀបចំ​ថែរក្សា ផ្ទាល់​បាន​រៀបរាប់​ឱ្យដឹងថាលោក​មាន​ស្រុកកំណើត​នៅ​ភ្នំពេញ​ឯណោះ​ទេតែ​បានមក​ធ្វើជា​ប៉ូលិស
និង​ប្រចាំការ​ប៉ុស្ដិ៍​ទឹកឈូ​អស់កាល ជា​យូរ​ឆ្នាំ​មកហើយ​មុនពេល​លោក​ចូល​និ​វត្ដ​ន៍ ។  ក្នុង​ឆ្នាំ​១៩៩៤ លោក​បាន​
សុបិន​ឃើញ​គេ​មក​ប្រាប់ថា នៅក្បែរ​នេះ​មាន​កន្លែង​បារមី ភ្នំ​កំចាយ ដែល​ពីមុន​ធ្លាប់មាន​អាស្រម​សម្រាប់ធ្វើ​ពិធី​
គោរពបូជា ។  ដោយសារ​ការ​សុបិន​នោះ​ញឹកញាប់​ពេក លោក​ក៏​ស្វែងរក ព្រោះ ត្រង់​កន្លែង​នេះ​ទោះ​នៅ​ជិត​ប៉ុស្ដិ៍​
ក្ដី​តែមាន​ព្រៃ​ក្រាស​មើល​អ្វី​មិន​ យល់​ទេ ជា​ចុងក្រោយ​បាន​ប្រទះឃើញ​ផ្ទាំង​ថ្មដា​៨​ថ្នាក់​ព្រមទាំង​ឃើញ ស្នាមជើង
​សរសរ​៤​ព័ទ្ធជុំវិញ​។ចំពោះ​ថ្មដា​៨​ថ្នាក់​នេះតាម​ការ​អះអាងថា​ជា​កាយ​ព្រះកំចាយ​ដែល​បាន​ប្រែ​រូបបន្ទាប់ពី​វិញ្ញាណ​
ត្រូវ​ដកហូត​រសាត់​ទៅ​ឆ្ងាយ​នោះ​។យល់​ហេតុការណ៍​បែបនេះលោក​បាន​ចាត់ចែង​ធ្វើ​អាស្រម​ឡើងវិញ​ទុក​សម្រាប់​
ជា​កន្លែង​គោរពបូជា​របស់ អ្នកមាន​ជំនឿ​ទាំងឡាយ រួច​លោក​ក៏​ថែរក្សា និងអុជ​ធូប​ជាប្រចាំ​រៀងមក​។ពាក់ព័ន្ធ​នឹង
​ប្រ​វ​ត្ដិ​ពិត​យ៉ាងណា​នោះ​លោក​មិន​ប្រាកដ​ទេ ព្រោះ​មិនមាន​ឯកសារ តែ​តាម​គេ​និយាយ​តៗ​គ្នា​ថា​ត្រង់​កន្លែង​នេះ​
ដើមឡើយ​ជា​សមុទ្រ ដូចជា​ថ្ម​មួយ​ផ្ទាំង​នៅ​ខាងក្រោយ​នោះ​(​ចង្អុលទៅ​ថ្ម​មួយ​ផ្ទាំង​ធំ​នៅ​ខាងក្រោយ​អាស្រម )​នៅ
មាន​ជាប់​សម្បក​សត្វ​សមុទ្រ​ជា​តឹកតាង​។ នាកាល​មួយ (​អាច​មុន​សម័យអង្គរ​)​ព្រះ​កំ ចា​យមក​គង់នៅ​តំបន់​នេះ
ហើយ​ថ្លែងសរ​ផ្ចាញ់​មារ​ឱ្យ​បរាជ័យ​វិនាស​ខ្ចាត់ខ្ចាយ ។  ដោយសារតែ​ការ​ថ្លែងសរ​នេះហើយ ទើប​ធ្វើឱ្យ​សរ របស់​
ព្រះកំចាយ​បាន​ទៅ​ប៉ះ​ភ្នំ​មួយ​នៅ​ភាគ​ខាងកើត ជាប់​ឈ្មោះ​ជា “​ភ្នំ​សរ ”​រៀងរហូត​មកដល់​ស​ព្វ​ថ្ងៃ (​ភ្នំ​នេះ​បច្ចុប្បន្ន
​ស្ថិតក្នុង​ទឹកដី ភូមិ​អណ្ដូង​ជី​ម៉ឺន ឃុំ​កំពង់​គ្រែង និង​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្ដ​កំពត​)​។ លោក​ស៊ិន
ហុង បន្ដ​ដំណើររឿង​ទៀតថា​ក្រោយ ពី​ព្រះកំចាយ​ផ្ចាញ់​មារ​បានសម្រេច​ជោគជ័យ​ហើយ វិញ្ញាណ​របស់​ព្រះអង្គ​
បាន​ដកចេញ រសាត់​បាត់ទៅ​ទី​ឆ្ងាយ ទើប​កាយ​របស់​ព្រះអង្គ ក្លាយជា​ថ្មដា ៨ ថ្នាក់​បន្សល់​មកដល់​ស​ព្វ​ថ្ងៃហើយ
​ឬ​សគល់​ពិតប្រាកដ​នៃ​កំណើត​ភ្នំ​កំចាយ គឺ​ត្រង់​កន្លែង​ទី​អាស្រម​បារមី​ភ្នំ​ព្រះកំចាយ នេះឯង ។ លោក​បញ្ជាក់​ឱ្យ
ដឹង​ផងដែរ​ថា កាល​ឆ្នាំ​១៩៦៤​នៅ​អាស្រម​នេះ​មាន​លោកតា សាន ស្ថិត​គង់នៅ​ជា​ធុតង្គ​តែម្នាក់ឯងហើយក្រោយ
មក​ក៏​មិនដឹង​និមន្ដ​ទៅ​ទីណា​ទ្បើ​យ ។
​នេះ​គ្រាន់តែ​ជាការ​រៀបរាប់​ដោយផ្ទាល់​មាត់​ពី​សំណាក់​បុគ្គល​ដែលមាន​វ័យ​ ប្រមាណ​ជិត​៦០​ឆ្នាំ​ម្នាក់ ពោលគឺ​មិន
មាន​ឯកសារ ណាមួយ​មក​សំអាង​ទេ ដោយ​លោក​ប្រើពាក្យ​បង្ការ​ថា​បាន​ឭ​គេ​និយាយ​តៗ​គ្នា​ពីមុនមក​ប៉ុណ្ណោះ ។
ក្នុងករណី​ដែល មាន​ឯកសារ​បញ្ជាក់ ជា​ផ្លូវការ​ច្បាស់លាស់ វិទ្យាសាស្ដ្រ​ខ្មែរ​នឹង​បន្ដ​ចុះផ្សាយ ​បន្ថែមទៀត​ដើម្បី​
ជៀសវាង​ប្រាសចាក​ ពី​ប្រ​វ​ត្ដិ​ពិត​ដែល​បាន​កើ​តឡើង​ក្នុងសង្គម ខ្មែរ​នា​អតីតកាល​ដ៏​យូរអង្វែង​កន្លងមកហើយ​
នោះ ៕

(អត្ថបទដកស្រង់ពីមជ្ឈមណ្ឌលវិទ្យាសាស្រ្តខ្មែរ)


Everyday news photo
កំពង់ចាម៖ប្រជាពលរដ្ឋរស់នៅទីក្រុងកំពង់ចាមកំពុងមានភាព​រីករាយ​នឹង​វត្តមាន
​ផ្សា​រាត្រីដែល​បាន​និង​កំពុង​ដំណើរការ​នៅ​ទី​រួម​ខេត្ត​នេះដែល​បើក​លក់​ចាប់ពី​ម៉ោង

​៩​ព្រឹក​ដល់​១២​យប់​ជា​រៀងរាល់ថ្ងៃ ។

លោក​ឆេង ខាន់​មន្ត្រី​ត្រួតពិនិត្យ​ផ្សារ​រាត្រី​កំពង់ចាម និង​ជា​អនុប្រធាន​ផ្នែក​ទីផ្សារ​នៃ​ផ្សារ​ទំនើប​សុ​វណ្ណា បាន​មាន
ប្រសាសន៍​ឲ្យ​ដឹង​នា​ល្ងាច​ថ្ងៃ ទី​១២ មិថុនា​កន្លងមក​ថា ការ​បើក​ផ្សារ​រាត្រី​នៅ​ក្រុង​កំពង់ចាមកំពុង​ទទួល​បាន​ជោគ
ជ័យ ដោយសារ​មានការ​គាំទ្រ​ពី​អតិថិជន ព្រោះ​វា​ជា​ផ្សារ​រាត្រី​ដំបូង​គេ​នៅ​ក្នុង​ទី​រួម​ខេត្ត​នេះ ។លោក​បន្ត​ថាពី​ដំបូង
​យើង​គ្រោង​បើក​ជា​ផ្សារ​ទំនើប​មាន​កម្ពស់​ខ្ពស់​ផង​ដែរ ប៉ុន្តែ​ដោយសារ​នៅ​ទី​រួម​ខេត្ត​នេះ​មាន​មនុស្ស​រស់នៅ​តិចទើប
​យើង​សម្រេចចិត្ត​បើក​ជា​ផ្សារ សង់​តូបៗ​នៅ​ជាប់​នឹង​ដី​វិញ ។

លោក​បន្ត​ថា “​ដោយសារ​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន​បច្ចុប្បន្ន​យើង​កំពុង​សង់​តូប​ ចំនួន​៦៣​បន្ថែម​លើ​ចំនួន​
តូបដែល​មាន​ស្រាប់​ចំនួន​៩៣​តូប​ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន​របស់​យើង ” ។លោក​បន្ត​ថា“​ផ្សារ​នេះ​វិនិយោគ
​ដំបូង​ចំណាយ​ទឹកប្រាក់​ចំនួន​ជាង​៥០​ម៉ឺន​ដុល្លារ និង​កើន​ឡើង​ដល់​ជាង​១​លាន​ដុល្លារនៅ​ពេល​គម្រោង​ទាំងមូល
​បាន​បញ្ចប់ ” ។

ផ្សារ​រាត្រី​ក្រុង​កំពង់ចាម បាន​បើក​ដំណើរការ​លើក​ដំបូង​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០១២​កន្លង​មក​នេះ ដោយមាន​
លក់​ជា​សំលៀកបំពាក់ គ្រឿង​កា​ទ្បៃ គ្រឿងសម្អាង គ្រឿង​អេទ្បិកត្រូនិក សម្ភារៈ​ប្រើប្រាស់អាហារដ្ឋាននិង​សេវា
កម្ម​ចម្រុះ​ជា​កន្លែង​កម្សាន្ត​សម្រាប់​កុមារ និង​សេវាកម្ម​ជាច្រើន​ទៀត ដែល​ផ្សារ​នេះ​សង់​លើ​ផ្ទៃដី​ជាង​២​ហិកតា។
នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ឆេង ខាន់ ។

លោក​បន្ត​ថា លើស​ពី​នេះ​យើង​ក៏​មាន​ការរៀបចំ​ប្រគំ​តន្ត្រី​ជន​ពិការ ដើម្បី​បម្រើ​ដល់​ការកម្សាន្ត​សប្បាយ​របស់​ប្រ
ជាពលរដ្ឋ នៅ​រៀងរាល់​សប្ដាហ៍​ពី​ថ្ងៃ​សុក្រ ដល់​ថ្ងៃអាទិត្យ​ផង​ដែរ ។ ផ្សារ​នេះ ក៏​មាន​ទីតាំង​បម្រើ​ដល់​ក្រុមហ៊ុន​
នានា ដែល​ចង់​ដាក់​បង្ហាញ​ពិព័រណ៍​ផលិតផល​របស់​ខ្លួន ក៏ដូចជា​ការរៀបចំ​ការ​ប្រគំ​តន្ត្រី​ផង​ដែរ ៕

(អត្ថបទដកស្រង់ពីមជ្ឈមណ្ឌលព័ត៌មានវិទ្យាសាស្រ្តខ្មែរ)


Everyday news photo
ខេត្តកំពតៈយុទ្ធនាការជិះកង់ជាក្រុមក្រោមពាក្យស្លោក«ជិះ​ផង​រើស​ផង»ដែល​ជា​ស
កម្មភាព​មួយ​នៃ​កម្មវិធីLet's Do it 2012 ​ដើម្បី​ប្រមូល​មនុស្ស​ឲ្យ​បាន​មួយ​ម៉ឺន​នាក់​
ចូល​រួម​សម្អាត​ទីក្រុងរបស់ ​សភា​យុវពាណិជ្ជករ​ អន្តរជាតិ​កម្ពុជា​(JCI)​បាន​ទៅ​ដល់​

ខេត្ត​កំពតហើយ​កាល​ពី​ថ្ងៃ​ទី​២៣ខែ​ឧសភាបន្ទាប់​ពី​យុទ្ធនាការ​នេះ​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​រាជធានី​ភ្នំពេញ​នៅ
វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២២ខែ​ឧសភា។

កម្មវិធី«ជិះ​ផងរើស​ផង»ដែល​មាន​បំណង​ចង់​បំផុស​គំនិត​ស្នេហា​បរិស្ថាន​មួយ​នេះ​ត្រូវ​ផ្តើម​ដំណើរ​ ចេញ​ពី​ភោជ
នីយដ្ឋាន T&C សម្តេច​ប៉ាន​រាជធានី​ភ្នំពេញ​ដោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ខេត្ត​៤គឺ​ខេត្ត​កណ្តាលតាកែវ កែបនិង​កំពត
ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​ស្ម័គ្រ​ចិត្ត​ប្រមាណ​ជិត​៣០​នាក់​មក​ពី​បណ្តា ក្រុមហ៊ុនអង្គការសាកល​វិទ្យាល័យនិង​
សាធារណជន​មួយ​ចំនួន​ទៀត។

លោក ធុច ចាន់​ថុលមន្ត្រី​ទំនាក់​ទំនង​សាធារណៈ​របស់​សភា​យុវ​ពាណិជ្ជករ​អន្តរ​ជាតិ​កម្ពុជា (JCI) និយាយ​ថា
៖«​កម្មវិធី​របស់​យើង​ជា​ដំបូង​នេះ​ទទួល​បាន​ការ​ចូល​រួម​ច្រើន​ ហើយ​សង្ឃឹម​ថា​នឹង​មាន​ការ​ចូល​រួម​ច្រើន​បន្ថែម​
ទៀត​នៅ​លើក​ក្រោយ​»។

លោក​បាន​បន្ត​ថា៖ «​នៅ​ពេល​នេះ​មាន​អ្នក​ស្ម័គ្រចិត្ត​ចូល​រួម​ប្រមាណ​ជិត​៣០​នាក់ ហើយ​បាន​ធ្វើ​ដំណើរ​ចេញ​ពី
​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពត និយាយ​រួម​គឺ​យើង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ខេត្ត​៤ កណ្តាល តាកែវ កែប និង​កំពត​»។

ដោយ​ម្នាក់ៗ​សុទ្ធ​តែ​មិន​មែន​ជា​អ្នក​មាន​ជំនាញ ឬ​ធ្លាប់​ជិះ​កង់​លើ​ផ្លូវ​ឆ្ងាយ តែ​លោក ធុច ចាន់​ថុល បាន​បញ្ជាក់
​ថា ពួក​គេ​ម្នាក់ៗសុទ្ធ​តែ​មាន​ឆន្ទៈ​ស្រឡាញ់ និង​ការពារ​បរិស្ថាន​។​

លោក​បាន​បន្ត​ថា៖ «​ជិះ​ផង​ រើស​ផង គឺ​យើង​ធ្វើ​ដើម្បី​បំផុស​ឲ្យ​ប្រជាជន​កម្ពុជា​ចេះ​ស្រឡាញ់ និង​ថែរក្សា​បរិស្ថាន
ជា​ពិសេស​អប់រំ​មហាជន​ឲ្យ​មាន​ការ​យល់​ដឹង​ពី​ការ​ចោល​សំរាម ក្នុង​ទស្សនៈ​មួយ​ គឺ​ការ​ចាប់​ផ្តើម​ពី​បុគ្គល​ម្នាក់​ៗ
ទើប​គេ​អាច​ឈាន​ទៅ​រក​បរិស្ថាន​មួយ​ដែល​គ្មាន​សំរាម​»។

បន្ថែម​ពី​លើ​នោះ លោក ជី សិលា ប្រធាន​គម្រោង Let's  Do it បាន​មាន​ប្រសាសន៍​ថា៖​ «​អ្វី​ដែល​យើង​ធ្វើ​នៅ​
ពេល​នេះនិង​កាល​ពី​កន្លង​មកគឺ​យើង​ចង់​ឲ្យ​ម្នាក់ៗ​មាន​បរិស្ថាន​ក្នុង​ខ្លួនហើយ​សម្រាប់​យុទ្ធនាការ​លើក​នេះ​យើង​
ជិះ​បណ្តើរ យើង​រើស​បណ្តើរ​។ ពេល​ដល់​ទី​ប្រជុំជន​នីមួយ​ៗ​យើង​នាំ​គ្នា​ចុះ​រើស​សំរាម​ ពេល​ដែល​ពួក​គាត់​ឃើញ
​យើង​ធ្វើ​បែប​នេះ ពួក​គាត់​នឹង​មាន​គំនិត​មួយ​ ឬ​ការ​អៀនខ្មាស ហើយ​ពួក​គាត់​នឹង​ចាប់​ផ្តើម​ស្រឡាញ់​ភាព​ស្អាត
និង​បរិស្ថាន​បន្តិច​ម្តង​ៗ។ យើង​ធ្វើ​បែប​នេះ​ តាម​ទី​ប្រជុំជន​នីមួយ​ៗ​រហូត​ដល់​ខេត្ត​កំពត​នេះ​​»។

លោកជីសិលាបាន​បញ្ជាក់​ថា៖«យើង​នឹង​ប្រមូល​អ្នក​ស្ម័គចិត្ត​ឲ្យ​បាន​ច្រើន​ដើម្បី​ធ្វើ​ការ​លើ​ការងារ​បរិស្ថាន​នេះ​»។

គួរ​បញ្ជាក់​ថា កម្មវិធី Let's  Do it មាន​កំណើត​ដំបូង​នៅ​ក្នុង​ប្រទេស​អេស្តូនី ក្នុង​ឆ្នាំ​២០០៨ហើយ​នៅ​ពេល​នេះ
មាន​ប្រទេស​ចំនួន​៩១ បាន​រួម​គ្នា​ធ្វើ​កម្មវិធី​នេះ​ទូទាំង​ពិភពលោក​ដោយ​ចាប់​ផ្តើម​នៅ​ ចន្លោះ​ខែ​ឧសភា​ដល់​ខែ​
កញ្ញា៕

(អត្ថបទដកស្រង់ចេញពីភ្នំពេញប៉ុស្តិ៍)





 
Friday, 29 June 2012 13:26
 រមណីយដ្ឋាន “កោះសង្សារ” ដែល ជា រមណីយដ្ឋាននៃកោះឯកជនមួយស្ថិតនៅ ប្រជុំកោះរុងនៃព្រះរាជាណាចក្រកម្ពុជា បាន ក្លាយទៅជាសណ្ឋាគារ និង រមណីយដ្ឋាន ដ៏ល្អ បំផុតគ្មានគូប្រៀប ។


       ទេសភាពធម្មជាតិ ខ្សាច់សស្អាត ខ្យល់អាកាសបរិសុទ្ធ ព្រៃឈើដ៏ស្រស់បំព្រង និង សត្វមច្ឆាសម្បូរបែប ជាចំណុច ទាក់ទាញរបស់កោះសង្សារ រួមផ្សំជាមួយការច្នៃប្រឌិត តុបតែង ដ៏ប្រណីត និង ពោរពេញទៅដោយភាពទាក់ទាញ ។ សេវា ដឹកជញ្ជូនពីទីក្រុងព្រះសីហនុទៅកាន់កោះសង្សារចំណាយពេល តែ ៣៥ ទៅ ៤០ នាទី ដោយប្រើនាវាដែលមាន ល្បឿនលឿន និង ធានាសុវត្ថិភាព ។ សេវាដឹកជញ្ជូនភ្ញៀវទេសចរពីទីក្រុង ភ្នំពេញទៅកាន់ក្រុងព្រះសីហនុ ដោយប្រើរថយន្ត BMW 5 ស៊េរីដ៏ប្រណីត ដោយចំណាយពេលប្រមាណ ៥ ម៉ោង ។

       “កោះសង្សារ” ជាកោះពីរតូចៗជាប់គ្នា ដែលកោះមួយ មានឈ្មោះថា កោះបង និង កោះមួយទៀតមាន ឈ្មោះថា កោះអូន ហើយពាក្យទាំងពីរបាននាំឱ្យមានឈ្មោះថា “កោះ សង្សារ” ។ “កោះសង្សារ”មាន ២៧ វីឡា ដែលបន្ទប់ទាំងឡាយ អាចមើលឃើញសមុទ្រ និង ព្រៃឈើនៅលើកោះ ។ ផ្ទះវីឡា នីមួយៗមានតម្លៃខុសគ្នា និង រៀបចំតុបតែងប្លែកៗ គ្នា ដោយប្រើសម្ភារៈ និង ឧបករណ៍ដ៏ទំនើបៗតាមស្តង់ដារ ជាសណ្ឋាគារកម្រិតកំពូលនៃពិភពលោក ។


       មានអាងហែលទឹក មានស្ប៉ា-ម៉ាស្សា មានប្រព័ន្ធ Wi-fi មានមធ្យោបាយ បម្រើការរៀបមង្គលការ ការមុជ ទឹកមើលផ្កាថ្ម ។

       បេះដូងនៃ“កោះសង្សារ”គឺជាភោជនីយដ្ឋានមួយដែលមានឈ្មោះថា Vista Restaurant & Bar ដែលស្ថិត នៅចំកណ្តាលនៃផ្ទះវីឡាសម្រាប់ស្នាក់នៅ ។ ភោជនីយដ្ឋាននេះបានសាងសង់ដោយអាចឱ្យភ្ញៀវមើលឃើញ ទិដ្ឋភាពនៃសមុទ្រ ៣៦០ អង្សា គឺថ្ងៃរះ និង ថ្ងៃលិច ។

       តាមការរៀបរាប់ត្រួសៗ និង តាមរយៈរូបថតនេះ តើប្រិយមិត្តមានចំណាប់ អារម្មណ៍យ៉ាងណាដែរ ? ស្អាត អស្ចារ្យ ! រ៉ូមែនទិកណាស់ ! តែតម្លៃក៏គួរឱ្យ បះសក់ដែរ គឺមួយយប់មានចាប់ពី ១.០៤០ ដុល្លារ ទៅដល់ ៣.០០០ ដុល្លារ ក្នុង មួយបន្ទប់ ។

       “កោះសង្សារ”ជាកោះឯកជនមួយដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន បរទេសមួយវិនិយោគ ។ ក្រុមហ៊ុន ដែលវិនិយោគទុនស្ថាបនា “កោះ សង្សារ” នេះមានសាខាលក់នៅប្រ-ទេសអូស្ត្រាលី នៅប្រទេសឥណ្ឌា នៅ កោះតៃវ៉ាន់ នៅទីក្រុងហុងកុង នៅ ទីក្រុងសិង្ហបុរី នៅប្រទេសបារាំង នៅ ប្រទេសអង់គ្លេស និង នៅកម្ពុជា ៕Written by ភ្នំពេញដេលីញូវ  


Written by ភ្នំពេញដេលីញូវ   
Thursday, 24 May 2012 12:59
រមណីយដ្ឋានជាច្រើននៅក្នុងទឹកដី ខេត្តបាត់ដំបង ស្ថិតក្នុង ភូមិភាគពាយព្យ​​ នៃប្រទេសកម្ពុជាយើងនេះ រួមមាន រមណីយដ្ឋាន ភ្នំសំពៅ  ប្រាសាទបាណន់ អាងកំពីងពួយ ទឹកជ្រោះពេជ្រចិន្តា ជា ដើម ៘ ប៉ុន្តែអ្វីដែលប្លែកជាងនេះទៅទៀតនោះ  បើយើងបានធ្វើដំណើរទៅកាន់តំបន់មួយនៃស្រុកសំឡូតជាប់ព្រំដែននោះ យើង នឹងបានឃើញទេសភាពទឹកជ្រោះធម្មជាតិដែលអ្នកស្រុកភូមិក្បែរ នោះដាក់នាមថា ទឹកជ្រោះអូរជាំ ព្រោះទឹកជ្រោះអូរនេះមានសក្តានុពលពីធម្មជាតិដ៏ល្អគួរជាទីមនោរម្យសម្រាប់ទាក់ទាញចក្ខុន្ទ្រិយារម្មណ៍ឱ្យនឹកគិតពី តម្លៃនៃព្រៃធម្មជាតិដ៏ត្រកាលមួយនេះ ។

      ទឹកជ្រោះអូរជាំនេះ បើយើងធ្វើដំណើរដោយរថយន្តយើងចំណាយ ពេលតែ ២០ នាទី ចេញពីទីរួមស្រុកសំឡូត នឹងដល់ទីនោះ ។ បច្ចុប្បន្ន នេះយើងនឹងបានសប្បាយជាមួយព្រៃធម្មជាតិដែលដុះនៅតាមដងផ្លូវលំ បត់បែនវែងឆ្ងាយ ហើយពិសេសទៅទៀតនោះពេលយើងក្រឡេកមើល ទៅលើមែកព្រឹក្សា យើងនឹងបានឃើញហ្វូងសត្វបក្សាបក្សី ហើរលាយឡំ នឹងសម្រែកយំទ្រហឹងអឺងកងពេញដងព្រៃគួរជាទីទាក់ទាញ ។ សំឡេងដ៏ កម្របែបនេះបានធ្វើឱ្យ អារម្មណ៍អ្នកទស្សនាបានធូរស្បើយពីក្តីកង្វល់ និង ទុក្ខព្រួយផ្សេងៗ ។


      កញ្ញា ស៊ុម ចិន្តា មានអាយុ ២៤ ឆ្នាំ ដើមកំណើតនៅទីរួមខេត្ត បាត់ដំបងបាននិទានអំពីដំណើរកម្សាន្ត របស់នាងប្រាប់អ្នកយកព័ត៌មាន យើងថា នារដូវបុណ្យទានផ្សេងៗនាងក៏ដូចជាមិត្តភក្តិរបស់នាងតែងមក លេងកម្សាន្តក្នុងទឹកដីស្រុកសំឡូតនេះ ព្រោះថានៅទឹកដីនេះមានសក្តានុពល អំណោយផលដល់ផ្នែកកសិកម្ម និង ជាពិសេសជាងគេនោះនាងសំដៅលើទឹកដី ជ្រោះអូរជាំនេះតែម្តង ។ កន្លងមកនាងបាននាំមិត្តរួមការងាររបស់ នាងនៅឯខេត្ត បាត់ដំបង និង រាជធានីភ្នំពេញមកទស្សនា និង ដើរលេងរមណីយដ្ឋានធម្មជាតិ ពោរពេញទៅដោយភាពស្ងាត់ជ្រងំមិនអ៊ូអរដូចរមណីយដ្ឋាននានានោះឡើយ ។ នាងបានបន្តទៀតថា ទឹកជ្រោះអូរជាំនេះមានទេសភាពល្អមែនទែន ហើយតំបន់ ធម្មជាតិមួយនេះទើបតែរកឃើញក្នុងរយៈពេលជាង មួយឆ្នាំប៉ុណ្ណោះ ។ កន្លងមក ទីតាំងនេះជាជម្រកនៃពួកខ្មែរក្រហមស្នាក់នៅ ប៉ុន្តែក្រោយពីមានសមាហរណកម្ម នៅឆ្នាំ ១៩៩៧ តំបន់នេះបានប្រែក្លាយមុខមាត់ថ្មីពីសមរភូមិប្រយុទ្ធមកជាដីចម្ការ ពណ៌បៃតងខៀវខ្ចីញេរពេញទៅដោយដំណាំកសិកម្ម មានដូចជា វាលដំឡូងមីចម្ការ សណ្តែកសៀង និង ដំណាំរួមផ្សំជាច្រើនមុខទៀត ។ និយាយរួមទឹកជ្រោះអូរជាំ នេះមានទីតាំងធំទូលាយ ផ្នែកខាងក្រោមក្រាលដោយថ្ម បាយក្រៀមតូចធំលាយឡំ នឹងពពួកថ្មភក់ ខ្លះមានរាងដូចសត្វអណ្តើក ដំរី ជាដើម ៘ ចំណែកផ្ទៃទឹកវិញ មានពណ៌ខៀវថ្លាយង់ឆ្លុះឃើញដល់បាតដី មានទាំងហ្វូងមច្ឆាគ្រប់ប្រភេទដែល កើតចេញពីធម្មជាតិសុទ្ធៗ ប៉ុន្តែអ្វីដែលយើងត្រេកត្រអាលនោះ គឺទឹកមានសភាព ត្រជាក់ខ្លាំងដូចទឹកអម្រឹត ។ បើអ្នកមិនចេះហែលទឹកទេនោះអ្នកនឹងមានអារម្មណ៍ ថាខ្លាចមិនខានឡើយ ។



      កញ្ញា ជា ដាលីន បាននិយាយថា នាងជាអ្នកខេត្តសៀមរាប ពេលនេះនាង បានមកឃើញទឹកជ្រោះអូរជាំ នេះជាលើកទីមួយ ។ អ្វីដែលធ្វើឱ្យនាងមានអារម្មណ៍ ស្រស់ស្រាយនោះ គឺនាងបានទទួលនូវភាព ខុសប្លែក ពោលគឺទឹកជ្រោះនេះមានសភាពល្អ បែបធម្មជាតិ ហើយអ្វីដែលធ្វើឱ្យនាងចាប់ចិត្ត ជាងគេ គឺវាលចម្ការដ៏ស្រស់ខៀវខ្ចីដាច់កន្ទុយ ភ្នែក ។
ទឹកជ្រោះនេះបើរាជរដ្ឋាភិបាលមាន ការអភិវឌ្ឍផ្លូវឱ្យល្អជាងនេះអាចអូសទាញភ្ញៀវ ជាតិ និង អន្តរជាតិបានកាន់តែច្រើន ។ សំខាន់ ទៀតនោះ គឺដំណាំកសិផលដែលបងប្អូនធ្វើ បានហើយអាចលក់ជូនភ្ញៀវជាតិបានដោយមិន បាច់ចំណាយពេលយូរឡើយ ។ កញ្ញាបានបន្ត ថា នៅឆ្នាំក្រោយៗកញ្ញានឹងមកលេងនៅទីនេះ ទៀត ពីព្រោះវាជាទឹកជ្រោះបែបធម្មជាតិសុទ្ធ សាធកម្ររកបានណាស់ ។ ជាចុងបញ្ចប់នាង បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ជា ពិសេសក្រសួងទេសចរណ៍ សូមមេត្តាគប្បី មកមើល និង ថែរក្សាទឹកជ្រោះអូរជាំនេះផង ព្រោះវាជាសម្បត្តិធម្មជាតិមិនអាចកាត់ថ្លៃ បានរបស់ខ្មែរយើង ។ ការដែលសំខាន់ទៀត នោះសូមឱ្យបងប្អូនអ្នកទេសចរទាំងឡាយត្រូវ ចេះស្រឡាញ់បរិស្ថានឱ្យដូចជាយើងស្រឡាញ់ ខ្លួនរបស់យើង ទើបអាចអូសទាញភ្ញៀវ ទេសចរក្នុងស្រុក និង ក្រៅស្រុកឱ្យមកទស្សនា តំបន់នេះបើមិនដូច្នោះទេទឹកជ្រោះអូរធម្មជាតិ នេះនឹងក្លាយជាបរិស្ថានមិនល្អទៅថ្ងៃមុខជាក់ ជាមិនខាន ៕  
    
      


Written by ភ្នំពេញដេលីញូវ   
Monday, 04 June 2012 13:17
ប្រាសាទបុរាណមួយមានអាយុកាល រាប់រយឆ្នាំមកហើយ សង់ពីឥដ្ឋតាន់ ស្ថិតនៅក្នុងវត្ត បារាយណ៍ ឃុំបារាយណ៍  ស្រុកទ្រាំង  ខេត្តតាកែវ ។ តាំងពីដើម រៀងមកពួកអ្នកស្រុកនាំគ្នាហៅ ឈ្មោះ ប្រាសាទនេះថា ប្រាសាទសក់ក្រអូប តែឥឡូវ មានឈ្មោះថ្មីមួយទៀតថា ប្រាសាទ ជបពល ស្របពេលកូនប្រាសាទនេះបានចូលជាសម្បត្តិបេតិកភណ្ឌខេត្ត នៅឆ្នាំ ២០១០ ។

      ប្រាសាទបុរាណមួយនេះជាប់ទាក់ទងនឹងរឿងអាថ៌កំបាំងអប្បិយជំនឿប្លែកៗ និង រឿងរ៉ាវប្រវត្តិសាស្ត្រក្នុង អតីតកាលជាមួយស្តេច បាយ៉ង់ និង មហេសី ព្រះ នាង សក់ក្រអូប ។ ទីតាំងប្រាសាទសព្វថ្ងៃស្ថិតនៅខាងលិចជាប់នឹងព្រះវិហារវត្ត បារាយណ៍ ដែលមានដើមគគីរធំៗ និង គូទឹកព័ទ្ធជុំវិញ ។ ឆ្លងកាត់សម័យកាល ក្នុងភ្លើងសង្គ្រាមរាប់មិនអស់បានធ្វើឱ្យកំពូលប្រាសាទបាក់ធ្លាក់ សព្វថ្ងៃនៅសល់ តែតួប៉ុណ្ណោះ ។ ប្រាសាទសក់ក្រអូបនេះមានបណ្តោយលិចកើត ៧ ម៉ែត្រ ទទឹង ជើងត្បូង ៦ ម៉ែត្រ និង កម្ពស់ ៧ ម៉ែត្រ ដែលមានទ្វារចេញចូលនៅទិសខាងកើត ។


      ចាស់ទុំប្រចាំតំបន់នេះតំណាលថា ប្រាសាទបុរាណមួយនេះមិនដឹងជាសាង ក្នុងសតវត្សរ៍ទីប៉ុន្មានទេ គ្រាន់តែដឹងថា កសាងក្នុងសម័យកាលស្តេច បាយ៉ង់ និង អគ្គមហេសី សក់ក្រអូប ។ នៅខាងក្នុងប្រាសាទមានរូងមួយខាងក្រោម ដីបត់បែន ប្រវែង ៣០ គីឡូម៉ែត្រ ទៅភ្ជាប់នឹងភ្នំជីសូរឯណោះ ។ កាលជំនាន់ស្តេច បាយ៉ង់ និង ព្រះនាង សក់ក្រអូប រូងខាងក្រោមដីនេះជាទីកន្លែងរៀបទ័ពមុនចេញទៅ ច្បាំង ។ កន្លងមកធ្លាប់មានព្រះសង្ឃធុតង្គមួយអង្គបាននិមន្តទៅភ្នំជីសូរ ដោយធ្វើ ដំណើរតាមរូងភ្នំក្រោមដីនេះប្រកបដោយសុវត្ថិភាព ។ នៅក្នុងរូងនោះព្រះអង្គ មានថេរដីកាប្រាប់ថា ងងឹតដូចយប់ កន្លែងខ្លះមានទឹកដក់ត្រឹមស្មងជើង និង មាន សត្វអាសិរ្ពិសតូចធំរស់នៅក្នុងនោះទៀតផង ។

      លុះមកដល់របប ប៉ុល ពត មាត់រូងក្នុងប្រាសាទត្រូវគេចាក់ស៊ីម៉ងត៍បិទ សន្ធប់ជិត ប៉ុន្តែសព្វថ្ងៃនេះអ្នក ស្រុកខ្លះមិនហ៊ានចូលទៅក្នុងប្រាសាទនោះឡើយ ។ ពីដើមព្រះបាទ បាយ៉ង៉់ និង ព្រះនាង សក់ក្រអូប គង់នៅ ក្នុងប្រាសាទនេះ ហើយ តែងត្រាច់ចរពួកទ័ព និង រេហ៍ពលសេនាតាមរូងក្រោមដីទៅភ្នំជីសូរ ។ ជារៀង រាល់ថ្ងៃ ១៣ , ១៤ និង ១៥ កើត ខែកត្តិក ប្រជារាស្ត្រតែងរៀបចំពិធីបុណ្យ ប្រណាំងទូកប្រចាំឆ្នាំនៅក្នុងទន្លេមួយស្ថិតនៅខាងកើតប្រាសាទក្រោមអធិបតី-ភាពដ៏ខ្ពង់ខ្ពស់នៃស្តេច បាយ៉ង់ និង ព្រះនាង សក់ក្រអូប ។ សព្វថ្ងៃកន្លែងដែល ប្រណាំងទូកនោះអ្នកស្រុកហៅថា ទន្លេអុំ តែមានទឹកតែនៅខែវស្សាប៉ុណ្ណោះ លុះរដូវប្រាំងត្រូវក្លាយជាដីគោក ។ នៅខាងត្បូងប្រាសាទមានកូនភ្នំមួយដែល រាល់ថ្ងៃខែដាច់ និង ពេញបូណ៌មី ស្តេច បាយ៉ង់ តែងទៅកោរសក់នៅទីនោះ ។ ទីកន្លែងនោះអ្នកស្រុកនាំគ្នាហៅថា ភ្នំបាយ៉ង់កោរ តែក្រោយមកអ្នកភូមិជុំវិញ តែងនាំគ្នាកាប់គាស់ទម្លាយភ្នំនោះយកដីទៅចាក់ធ្វើភូមិសង់ផ្ទះ ។ ឥឡូវភ្នំនោះ ត្រូវរាបអស់ក្លាយទៅជាទួលតូចមួយ ហើយគេនាំគ្នាហៅថា ទួលបាយ៉ង់កោរ វិញ ។

 
      ដោយព្រះចៅអធិការវត្តព្រះនាម អ៊ូ សុវណ្ណឌី និមន្តទៅភ្នំពេញ ទើបលោក យាយ សង ជាដូនជីនៅវត្តបារាយណ៍ នេះរៀបរាប់អំពីប្រាសាទថា ប្រាសាទ សក់ក្រអូបនេះបានចូលជាសម្បត្តិបេតិកភណ្ឌខេត្តនៅឆ្នាំ ២០១០ ដោយទទួល បានឈ្មោះថ្មីមួយទៀតថា ប្រាសាទជបពល ។ កាលលោកយាយនៅក្មេងតែង មកឃ្វាលគោឱ្យស៊ីស្មៅ នៅជុំវិញប្រាសាទតែងឃើញអ្នកត្រង់បង្ហាញខ្លួនជាញឹកញាប់ ។ ភាគច្រើនអ្នកត្រង់នោះមានភិនភាគជា ដូនចាស់ឯកសណ្ឋានអាវជ្រៅ បួងសក់ក្បាល ដៃម្ខាងយួរកន្ត្រកស្លា និង ដៃម្ខាងទៀតកាន់តាំងយូបាំង ។ ដូន ចាស់ចម្លែកនោះតែងសួរ លោកយាយ និង ក្មេងៗឃ្វាលគោឯទៀតថា ផ្លូវណា ទៅភ្នំជីសូរ ប៉ុន្តែក្មេងៗទាំងនោះគ្រវីក្បាលឆ្លើយថា មិនស្គាល់ឡើយ ។ មួយ សន្ទុះដូនចាស់នោះក៏ដើរចូលក្នុងប្រាសាទចុះទៅក្នុងរូងក្រោមដី ហើយអ្នកស្រុក យល់ថា ដូនចាស់នោះ គឺជាអ្នកត្រង់បង់បត់ ។
      លោកយាយ សង ប្រាប់ទៀតថា កាលមាត់រូងមិនទាន់បិទ រៀងរាល់ថ្ងៃ សីលឱ្យតែដល់ថ្ងៃត្រង់តែង មានពស់ត្បាល់ ពស់អង្រែប៉ុនមនុស្សធំចេញមកឱ្យ អ្នកស្រុកឃើញជាប្រចាំ ។ មកដល់សម័យ ប៉ុល ពត ពស់ដ៏ធំមួយ ក្បាលត្រូវគេ សម្លាប់យកទៅធ្វើជាអាហារ ។ ចំណែកមនុស្ស ១០៨ នាក់ ដែលបានស៊ីសាច់ ពស់នោះ បន្ទាប់ពីស៊ីហើយត្រូវចុកញេះរាកមួលប្រកាច់ប្រកិនស្លាប់គ្មានសល់ ម្នាក់ឡើយ ។

      លោកយាយ សង បញ្ជាក់ថា រូងក្រោមដីក្នុងប្រាសាទនេះមនុស្សយើង ធម្មតាមិនហ៊ានចូលឡើយ លុះត្រាតែ មនុស្សកាន់សច្ចៈទៀងត្រង់ទើបចូលទៅ បានដោយពុំមានគ្រោះថ្នាក់ ។ ប្រាសាទសក់ក្រអូប ឬ ជបពល សព្វថ្ងៃថែរក្សា ដោយបារមីលោកយាយ សុខ ដែលមានឫទ្ធិអំណាចខ្លាំងពូកែស័ក្តិសិទ្ធិ ។

      ជុំវិញប្រាសាទពីដើមមានបារាយណ៍ទឹកថ្លាព័ទ្ធជុំវិញ និង មានត្រឹបដុះលើ ទឹកក្រាស់ឃ្មឹក ទោះបីដើរជាន់ មិនលិចឡើយ ហើយជាទីលំនៅនៃត្រីអណ្តែង និង អន្ទង់សទៀតផង ។

      អ្នកមីង ង៉ែត ឡាត់ បានមានប្រសាសន៍ឱ្យដឹងដែរថា ប្តីរបស់គាត់ធ្វើ អាចារ្យវត្តបារាយណ៍នេះ ហើយគាត់ អាចដឹងប្រវត្តិប្រាសាទនេះបានខ្លះៗដែរ ។ ទំនៀមទម្លាប់ពីដើមមក អ្នកស្រុកតែងនិយមហៅថា ប្រាសាទ សក់ក្រអូប ប៉ុន្តែ សព្វថ្ងៃនៅក្នុងឯកសារមន្ទីរវប្បធម៌ខេត្តមានឈ្មោះផ្លូវការថា ប្រាសាទជបពល ។ ទឹកដីជុំវិញប្រាសាទនេះ ហើយជាភ្នំបាយ៉ង់កោរចាស់ តែក្រោយមកស្តេច បាយ៉ង់ និង ព្រះនាង សក់ក្រអូប ផ្លាស់ប្តូរទៅគង់នៅភ្នំមួយ ឯស្រុកគិរីវង់វិញ ដោយកសាង ប្រាសាទនៅទីនោះច្រើន ។ ភ្នំនោះក៏ជាប់ឈ្មោះជាភ្នំបាយ៉ង់កោរដែររហូតមកទល់ ឥឡូវនេះ ប៉ុន្តែមានគេស្គាល់ជាផ្លូវការច្រើនជាងនៅវត្តបារាយណ៍យើងនេះ ។

      អ្នកមីងឱ្យដឹងទៀតថា កាលគាត់នៅក្មេងនាជុំវិញប្រាសាទ និង តាមមាត់ ស្រះសុទ្ធតែដើមបាយ៉ង់ ចេញឫសធំៗចោលស្រមោលនៅក្នុងទឹកថ្លាដូចកញ្ចក់ ។ គាត់តែងទៅអង្គុយលេងលើឫសឈើនោះក្បែរមាត់ទឹក គយគន់ប្រាសាទបុរាណ ចងក្រងបានជាអនុស្សាវរីយ៍មួយដែលមិនអាចបំភ្លេច ។ នៅក្នុងស្រះទឹកជិត ប្រាសាទ ពីដើមព្រះចៅអធិការមានចិញ្ចឹមក្រពើដ៏ធំមួយក្បាល តែបន្ទាប់ពីក្រពើ នេះខាំមនុស្សស្លាប់ម្នាក់ អ្នកស្រុកក៏នាំគ្នា សម្លាប់ក្រពើនោះវិញ ។

      ត្រង់ចំណុចនេះមានមតិខ្លះនិយាយផ្ទុយពីអ្នកមីង ង៉ែត ឡាត់ ថា ក្រពើមួយ ក្បាលនេះមានផ្កាយសនៅលើ ក្បាល មានបារមីថែរក្សា មានទំនាក់ទំនងជាមួយ ប្រាសាទសក់ក្រអូបដែរ ។ ក្រពើនេះកាចខ្លាំងណាស់ គេចងច្រវាក់នៅមួយកន្លែង តែបន្ទាប់ពីខាំមនុស្សលេបចូលទៅក្នុងញេះវាក៏ស្ទុះរើដាច់ច្រវាក់ឡើងទៅសំងំ ក្នុងទន្លេអុំខាងកើតប្រាសាទ ។ អ្នកស្រុក និង ក្រុមគ្រួសារអ្នកស្លាប់បានរៀបចំ គ្រឿងតង្វាយផ្សេងៗ និង ប្រគំភ្លេងពិណពាទ្យនៅមាត់ទន្លេ បួងសួងម្ចាស់ទឹក ម្ចាស់ដីដើម្បីសុំចាប់ក្រពើ ។ នៅពេលកំពុងធ្វើពិធីបួងសួង ក្រពើនោះមិនព្រម ឱ្យចាប់ឡើយ គ្រាន់តែងើបក្បាលកណ្តាលទឹកទន្លេឱ្យឃើញប៉ុណ្ណោះ ។ លុះមក ដល់សព្វថ្ងៃនេះក្រពើនោះមិនដឹងជាទៅរស់នៅទីណាឡើយ ទោះបីទឹកទន្លេរីង គោកក៏មិនឃើញដែរ ។

      សព្វថ្ងៃទោះបីក្រពើនោះបាត់ខ្លួនពិតមែន ប៉ុន្តែនៅក្បែរមាត់ស្រះជិត ប្រាសាទគេបានកសាងរូបចម្លាក់ក្រពើហាមាត់តំណាងឱ្យក្រពើដែលបាត់ទៅដើម្បី ថ្វាយបារមីដែលថែរក្សានៅទីនេះវិញ ៕


Written by ភ្នំពេញដេលីញូវ   
Monday, 25 June 2012 13:29
 នៅក្នុងភូមិមួយដែលមានប្រជាពលរដ្ឋ ខ្មែររស់នៅ រាប់រយរាប់ពាន់គ្រួសារតាំងពី ដូនតារៀងមកនោះ យើងក៏បាន ឃើញ មានផ្ទះបីទៅបួនខ្នងបានដាក់ឈ្មោះថ្មី មួយបន្ថែមទៀត ថា “ភូមិខ្មែរ” ។ ឈ្មោះនេះ ពិតជាចាប់អារម្មណ៍បំផុតសម្រាប់ មហាជនដែលមិនធ្លាប់បានចូល ទៅដល់ទីនេះ គ្រាន់តែបាន ឃើញស្លាកសញ្ញាដាក់តាំងនៅពីខាងមុខ  ម្នាក់ៗបានចោទ ជាចម្ងល់សួរខ្លួនឯងថា “តើមានអ្វីប្លែក” បានជាភូមិមួយនេះ សុទ្ធតែប្រជាពលរដ្ឋខ្មែររស់នៅហើយដាក់ឈ្មោះថា“ភូមិខ្មែរ” បន្ថែមទៀតនោះ ? ប៉ុន្តែវាំងននអាថ៌កំបាំងនៅទីនោះនឹងលាត ត្រដាងឱ្យឃើញនៅពេលលោកអ្នកបានចូលទៅ លេង ។


      ពិតជាមិនពិបាកក្នុងការមកស្គាល់“ភូមិខ្មែរ” នេះ ឡើយ ប្រសិនបើអស់លោកបានធ្វើដំណើរចេញពីក្រុង ភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាប តាមបណ្តោយផ្លូវ ជាតិលេខ 6A និង ផ្លូវជាតិលេខ ៦ ទៅដល់ទីប្រជុំជន ស្គន់បត់ទៅខេត្តកំពង់ធំ ធ្វើដំណើរតាមរថយន្តប្រហែល ជាកន្លះម៉ោង យើងនឹងបានទៅដល់ភូមិមួយឈ្មោះថា ភូមិ សំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រង់ ចន្លោះគីឡូម៉ែត្រលេខ ៤៣-៤៤ ។ នៅខាងឆ្វេងដៃយើង នឹងបានឃើញផ្ទះរបៀបជាផ្ទះបុរាណ តូចៗបី-បួនខ្នងសង់ លើផ្ទៃដីជាងមួយហិកតារ ហ៊ុមព័ទ្ធដោយរុក្ខជាតិចម្រុះ តូច-ធំ និង ដើមត្នោតជាកេរដូនតាជាច្រើនដើមដុះតម្រៀប គ្នាជាជួរដូចជារបងដែលគេដាំទុក ។ ក្រឡេកមកមើលក្នុង បរិវេណទីធ្លាវិញក្រាលក្រួសក្រហមយ៉ាងស្អាត កន្លែង ណាក៏ដូចកន្លែងណាដែរ គឺគ្មានសំរាមមួយសរសៃ ឡើយ ។ លើសពីនេះទៅទៀតយើងនឹងបានឃើញ ផ្ទះតូចធំ និង តូបតូចៗល្មមដែលបានតុបតែងជារបស់ ខ្មែរ ជាស្នាដៃកូនខ្មែរពិតៗតាំងពីតុ កៅអី អង្រឹង ។ ស្ពានកោងឆ្លងកាត់ពីតូបមួយទៅតូបមួយមើលទៅគួរ ជាទីចាប់អារម្មណ៍ក្រៃលែង ដែលធ្វើឱ្យអ្នកដំណើរ ដែលបានមកលម្ហែកាយនៅទីនេះបានត្រជាក់ចិត្តធូរ ស្បើយពីអារម្មណ៍ហ្មងសៅមែន ហើយពោលស្ងើច សរសើរពីការតុបតែងរបស់កូនខ្មែរជាក់ជាមិនខាន ឡើយ ។ និយាយរួមអ្វីៗនៅក្នុងភូមិខ្មែរនេះសុទ្ធសឹង តែជារបស់“ខ្មែរពិតៗ” ។


      ជួបជាមួយបងស្រី សេង ផល្លីម អាយុ ៣១ ឆ្នាំ អ្នកចាត់ចែងការងារនៅក្នុងភូមិខ្មែរ ដែលជា មេការទទួលមើល ការខុសត្រូវបានរៀបរាប់ប្រាប់ពី មូលហេតុដែលដាក់ឈ្មោះថា “ភូមិខ្មែរ”នេះឱ្យបាន ដឹងថា ភូមិមួយនេះ ម្ចាស់របស់វាមិនមែនជាជនជាតិ ខ្មែរទេ គឺជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ ឌីង អេស្ទើរ ភេទស្រី ( កញ្ញា ) ។ គាត់មាន និស្ស័យស្រឡាញ្ញ់ ចូលចិត្តរបស់របរបែបក្បូរក្បាច់រចនាជារបស់ខ្មែរ ដូច្នេះទើបគាត់បានចាត់ចែងទីកន្លែងនេះរបៀបជា របស់ខ្មែរពិតៗ ហើយដាក់ឈ្មោះថា ភូមិខ្មែរ តាំងពី ឆ្នាំ ២០០៦ មកម៉្លេះ ក្នុងគោលបំណងបង្កើតជាតំបន់ ទេសចរណ៍សហគមន៍ខ្មែរតូចមួយ ។ ម៉្យាងទៀតចង់ ឱ្យកូនខ្មែរមួយចំនួនមានការងារធ្វើនៅទីនេះ ។ គាត់ បន្តថា អ្នកបម្រើការងារក្នុងទីនេះទាំងជាងដប់នាក់ សុទ្ធតែជាកូនខ្មែរទាំងអស់ ឯម្ហូបអាហារសម្រាប់ បម្រើភ្ញៀវវិញក៏សុទ្ធសឹងជាម្ហូបខ្មែរដែរ តែក៏នៅមាន ម្ហូបបរទេសខ្លះដែរដើម្បីបំពេញតម្រូវការភ្ញៀវដែល បានចូលមកទស្សនា ។ លក្ខណៈពិសេសធ្វើ ឱ្យភ្ញៀវចាប់អារម្មណ៍ បងស្រីបញ្ជាក់ថា យើងមាន ផ្ទះតូចៗ អង្គុយលេងខាងលើក៏បាន ខាងក្រោមមកក៏ បាន អង្រឹងដេកលេងជាមួយ ទិដ្ឋភាពរចនាប្លែកៗ មាន ទាំងកន្លែងអង្គុយលេងលើចុងឈើទៀតផង ។

      គ្រាន់តែឈានជើងចូលដល់ខ្លោងទ្វារ “ភូមិ ខ្មែរ” នេះ យើងនឹងបានឃើញមុនគេនូវលោកតា ចាស់ម្នាក់កោងៗ ដែលជាអ្នកជំនាញសម្អាត និង តុបតែងក្នុងទីធ្លាទាំងមូល ឈ្មោះ អ៊ុល រើម វ័យ ៦៣ ឆ្នាំ បានឱ្យដឹងថា គាត់បានមកធ្វើការងារជាអ្នកសម្អាត នៅទីនេះអស់រយៈពេលបីឆ្នាំហើយ ដោយទទួលបាន ប្រាក់បៀវត្សរ៍ សមល្មមអាចទទួលយកបាន ។ គាត់ បានបញ្ជាក់ប្រាប់ពីទឹកចិត្តស្មោះត្រង់ថា “ទាល់តែ ប្រឹងធ្វើឱ្យស្អាតទើបមានមនុស្សមកចូលលេងកម្សាន្ត វាមិនខុសអ្វីពីយើងជីកអន្លង់ទេ លុះត្រាតែមាត់អន្លង់ ស្អាតទើបត្រីវាចូលណា៎ក្មួយ” ។

      គាត់បានប្រាប់ថា ដោយមើលឃើញពីទីធ្លា បរិវេណកន្លែងអង្គុយ ដេកលេង និង ទិដ្ឋភាពប្លែកៗ នេះក៏មាន ផលិតកម្មពីភ្នំពេញមកថតភាពយន្តដែរ គឺ នៅក្នុងរឿង “ភូមិខ្ញុំស្រស់ឆើតឆាយ”


ដោយសារតែ កម្ពុជា មានឆ្នេរសមុទ្រ រាប់រយ​គី​ឡូ​ម៉ែត្រ​ ​ត​ភ្ជា​ប់ជា​មួ​យជួ​រ​ភ្នំ​ធំ​ៗ ​ដូ​ច​ជា​ជួរ​ភ្នំ​កំ​ចាយ​ ​ជួរ​ភ្នំ​ក្រ​វាញ​ ​ផ្តល់​ទេ​ស​ភា​ពបៃ​ត​ង​គ្រប់​រ​ដូ​វ​នោះ ​ទើ​ប​ញ៉ាំ​ង​ ​វិ​ស័​យ​ទេ​ស​ចរ​ណ៍​ឱ្យ​មា​ន​ស​ក្តា​នុ​ព​ល​ ទៅ​មុ​ខជា​និ​ច្ច។​ ​ជាក់​ស្តែ​ង​ ប​ច្ចុ​ប្បន្ន​នេះ​ ​នៅតំ​ប​ន់​ព្រៃស​ហ​គ​មន៍​ ​អេ​កូ​ទេស​ច​រ​ណ៍​ជីផា​ត​ ​កំពុ​ង
ក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យទៅកម្សាន្ត ផ្តល់ចំណូលថវិកាមិន ដែលដាច់...។
ព្រៃសហគមន៍ អេកូទេសចរណ៍ជីផាត មានទីតាំងនៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង និងជាតំបន់ភ្នំក្រវាញ ភាគខាងត្បូង សម្បូរ- ទៅដោយព្រៃព្រឹក្សា លតាជាតិ ព្រែកស្ទឹង ដៃសមុទ្រ ជ្រោះជ្រលងដងអូរ បឹងបួ ទឹកធ្លាក់ លំនៅបក្សាបក្សី ម្រឹគីម្រឹគា មច្ឆជាតិគ្រប់ប្រភេទ ពេលបានទស្សនា នឹងជាប់ចិត្តដិតអារម្មណ៍ពុំចង់ឃ្លាត។
នៅក្នុងសុន្ទរកថា បូកសរុបការងារសហគមន៍ កាលពីថ្ងៃទី០១ មិថុនា ២០១១ ក្រោមអធិបតីភាពឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួង- ទេសចរណ៍ ដោយមានការចូលរួមពីលោកសាយ សុជាតិ អភិបាលរង ខេត្តកោះកុង, កញ្ញាស៊ូវណ្ណា ហ្គោនឡែត នាយិកា- ប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ព្រមទាំងប្រជា-សហគមន៍ មន្ត្រីរាជការយ៉ាងច្រើនកុះករនោះ លោក ព្រំ ហឹង ជាប្រធានសហគមន៍ អេកូទេសចរណ៍ជីផាត បានថ្លែងថា ឃុំជីផាត បានបែងចែកជាតំបន់ដីភូមិ, តំបន់ ព្រៃឈើសហគមន៍, មជ្ឈមណ្ឌលសង្គ្រោះសត្វដំរី, តំបន់ ដាំព្រៃឈើឡើងវិញ តំបន់ការពារដីជំរាល និងតំបន់ដី សម្បទានរបស់ក្រុមហ៊ុនឧកញ៉ាលី យ៉ុងផាត់។ ឃុំនេះ មានប្រជាពលរដ្ឋចំនួន៥៥៥គ្រួសារ ដោយមាន២៥៥ គ្រួសារជាសមាជិកគម្រោង ដែលក្នុងនោះមាន១០០ គ្រួសារ បានទទួលចំណូលរាល់ខែពីតំបន់ទេសចរណ៍ ជីផាត។ ចាប់តាំងពីខែតុលា
២០០៨ មក សហគមន៍ ជីផាត បានបើកទ្វារស្វាគមន៍ភ្ញៀវទេសចរ បានជាង ២.៧០០នាក់ ដែលបាននាំចំណូលដល់សហគមន៍ ជិត ១០០.០០០ដុល្លារអាមេរិក បើគិតត្រឹមខែឧសភា ២០១១។ គម្រោងសហគមន៍អេកូទេសចរណ៍ បាន បន្តអភិវឌ្ឍ និងកែលម្អសេវាកម្មទេសចរណ៍ឱ្យស៊ីគ្នា នឹងតម្រូវការរបស់ភ្ញៀវដែលមានការផ្លាស់ប្តូរ ប៉ុន្តែ ក៏បានផ្តល់ជូននូវផលិតផលសំខាន់ៗ ដែលប្រជា-ពលរដ្ឋបានអនុវត្តតាមបែបប្រពៃណីផងដែរ។
លោកប្រធានសហគមន៍បានថ្លែងទៀតថា ថ្មីៗនេះ សហគមន៍អេកូទេសចរណ៍ បានណែនាំផលិតផលថ្មី បែបកម្សាន្ត គឺការចាប់បង្កង តាមលក្ខណៈបុរាណ ដែលសេវាកម្មថ្មីនេះ រំពឹងថា នឹងបានទទួលការគាំទ្រ ពីសំណាក់ភ្ញៀវអន្តរជាតិជាមិនខាន។ ជាទូទៅ ភ្ញៀវ ដែលចូលមកស្នាក់នៅជីផាត ជាមធ្យម រយៈពេល៣ ថ្ងៃកន្លះ ដោយភ្ញៀវទាំងអស់អាចជ្រើសសេវាកម្សាន្ត ផ្សេងៗ ដូចជាធ្វើដំណើរតាមទូកយឺតៗតាមដងស្ទឹង ដើរកាត់ព្រៃ និងបោះជំរំក្នុងព្រៃ, ជិះកង់ឡើងភ្នំ កាត់ ទឹកជ្រោះ ទៅមើលទឹកធ្លាក់៦កន្លែង, ទឹកឆាយ១កន្លែង, មើលសត្វព្រៃ២កន្លែង ជាពិសស ភ្ញៀវដែលចូលចិត្ត ជិះកង់ អាចចេញដំណើរពីជីផាត ទៅភ្នំប៉ែល ដើម្បី មើលពាង និងមឈូសបុរាណ ដែលមានអាយុកាល ប្រមាណជាង៥០០ឆ្នាំមុន។ អ្វីដែលប្លែកជាងនេះទៀត គឺភ្ញៀវអាចជិះទូកមើលថ្ងៃរៀបលិច ដោយអាចពិសា អាហារពេលល្ងាចដ៏មានឱជារស ក្រោមពន្លឺចង្កៀង- គោមប្រេងកាត ខណៈដែលទូកកំពុងបើកយឺតៗបណ្តែត- ខ្លួន តាមដងព្រែក ឬក៏ជក់ចិត្តនឹងបានមើលសត្វស្លាបហើរ ចូលទ្រនំ នាពេលសុរិយាហៀបចូលអស្តង្គត។
ទោះជាតំបន់ទេសចរណ៍ធម្មជាតិជីផាត កំពុង ទាក់ទាញអារម្មណ៍ភ្ញៀវយ៉ាងនេះក្តី ក៏លោកប្រធាន សហគមន៍ បានសម្តែងការព្រួយបារម្ភថា បច្ចុប្បន្ន ជីផាត បានជួបនូវការគំរាមកំហែងមួយ គឺការបូមខ្សាច់របស់ ក្រុមហ៊ុនឯកជន ដែលអាចធ្វើឱ្យប៉ះពាល់ដល់លំនៅ- ដ្ឋានប្រជាពលរដ្ឋ ដែលរស់នៅតាមដងព្រែក និងប៉ះ-ពាល់ដល់ការនេសាទរបស់អ្នកស្រុកមូលដ្ឋាន ដែល ត្រូវផ្គត់ផ្គង់សហគមន៍ និងភ្ញៀវទេសចរ។
គួរបញ្ជាក់ថា ផ្ទៃដីនៅតំបន់សហគមន៍អេកូ-ទេសចរណ៍ជីផាត គ្របដណ្តប់ដោយព្រៃព្រឹក្សាខៀវ ស្រងាត់ ដោយបែងចែកជាតំបន់ ឬមណ្ឌលដាច់ ដោយឡែកពីគ្នា។ ក្នុងនោះ ក៏មានច្រករបៀងដំរី ដែល បង្កើតឡើងតាំងពីឆ្នាំ២០០២ ដើម្បីជួយក្រសួង-កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តំបន់ច្រករបៀង នេះតភ្ជាប់ពីកន្លែងមួយទៅកន្លែងមួយ ដោយមាន ស្នាក់ការល្បាត រហូតដល់ចំបក់ ស្រែអំបិល ស្ទឹងព្រាត់ ត្រពាំងរូង តាតៃ និងកោះប៉ោ។ ក្រុមល្បាតរួមមាន មន្ត្រីរដ្ឋបាលព្រៃឈើ កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស កងយោធពលខេមរភូមិន្ទ និងអង្គភារសម្ព័ន្ធ- សត្វព្រៃ ដែលមានកញ្ញាស៊ូវណ្ណា ហ្គោនឡែត ជា នាយិកាប្រតិបត្តិ។ កងល្បាតមានឧទ្ធម្ភាគចក្រ១ គ្រឿង សម្រាប់ឃ្លាំមើលពីលើអាកាស និងរថយន្ត ម៉ូតូ ជំរុញការងារឱ្យប្រព្រឹត្តទៅដោយរលូន ដើម្បីអភិ- រក្សសត្វដំរី និងសត្វព្រៃដទៃទៀត។ សហគមន៍មាន កសិដ្ឋានបណ្តុះកូនឈើរាប់លានដើម និងដាំឈើឡើង វិញ ដើម្បីជួសជុលគម្របព្រៃ ដែលខូចខាតដោយ ការកាប់បំផ្លាញ កន្លងមក។ ស្ថានីយបណ្តុះកូនឈើ មាន២ប្រភេទ គឺផ្ទះកញ្ចក់ និងផ្ទះសំណាញ់ សម្រាប់ បណ្តុះ និងបែងចែកបន្សាំកូនឈើទៅតាមអាយុ និង ប្រភេទរបស់វា ដោយមានប្រព័ន្ធស្រោចស្រព ដោយ កុំព្យូទ័រ មានលទ្ធភាពកំណត់អត្រាសំណើម និងជីជាតិ ដល់កូនឈើបណ្តុះ។
ដោយឡែក អ្នកទេសចរ មួយចំនួនដែលបាន ទៅកម្សាន្តនៅជីផាត បានឱ្យដឹងស្របគ្នាថា ពួកគាត់ ជាអ្នករស់នៅរាជធានីភ្នំពេញ ចេះតែអផ្សុក ធុញ ថប់តប់ប្រមល់ ដោយសារចរាចរណ៍ចង្អៀតពេក។ លុះបានទៅកម្សាន្តនៅតំបន់ព្រៃសហគមន៍អេកូ- ទេសចរណ៍ជីផាត ជាពិសេសបានជិះទូកមើលទេសភាព តាមដងស្ទឹង បានបោះជំរំដេកក្នុងព្រៃ បានជិះកង់ឡើង ជំរាលភ្នំ ក៏ទទួលអារម្មណ៍ថា ភាពស្ពឹកស្រពន់ធុញ ថប់តប់ប្រមល់ត្រូវរលាយបាត់គ្មានសល់ ជំនួសមក វិញដោយភាពស្រស់ថ្លា ហើយតាំងចិត្តថា ឱ្យតែមាន ឱកាសទំនេរ នឹងនាំគ្នាទៅកម្សាន្តនៅទីនោះទៀត៕

   ​បើ​អ្នក​ទេ​ស​ច​រ​បា​ន​ទៅក​ម្សា​ន្ត​នៅ​ខេ​ត្តរ​ត​ន​គិ​រី​ គួ​រ​កុំ​ភ្លេច​រ​ម​ណីយ​ដ្ឋា​ន​ទឹ​កធ្លា​ក់​កា​ចា​ញ​​កាទៀ​ង​ ​ដែល​​មា​​ន​​​ទី​តាំង​លា​ក់​ខ្លួន​ក​ណ្តាល​ព្រៃ​ភ្នំ​ ប្រ​ក​ប​ដោ​យ​ទិដ្ឋ​ភា​ព​ស្រ​ស់ត្រ​កា​ល​​គ្រប់​រ​ដូ​វ​។ ​បា​ន​ទៅដ​ល់​ទី​នេះ ​គ្រប់គ្នានឹ​ង​ស្រ​មៃថា​ ​ដូ​ចកំ​ពុ​ង​រ​ស់នៅ​ក្នុ​ង​ពិភ​ព​មួ​យ​ ឮ​តែ​ស្នូ​រតូ​រ្យ​តន្ត្រី​ធ​​ម្មជា​តិ​ ​ពីរោះ​រ​ងំ​..​.​។​
​ទឹក​ធ្លា​ក់​កាចា​ញ​ ​និ​ងកា​ទៀ​ង


ថ្ងៃទី​ 19 ខែមីនា ឆ្នាំ2011, ម៉ោង 10:26 AM សុខ វណ្ណា
1

 មានទីតាំង នៅក្នុងភូមិសាស្ត្រក្រុងបានលុង ខេត្តរតនគិរី មាន ចម្ងាយពីទីរួមខេត្ត តែជាង៥គីឡូម៉ែត្រប៉ុណ្ណោះ។ នៅតាមផ្លូវចូលទៅកាន់រមណីយដ្ឋាននេះ អមដោយ ព្រៃព្រឹក្សាខៀវស្រងាត់ និងមានភូមិដ្ឋានបងប្អូន ប្រជាពលរដ្ឋជនជាតិភាគតិច តាំងនៅជាហូរហែ គួរឱ្យចាប់ចិត្តដិតអារម្មណ៍ណាស់។ ទិដ្ឋភាពសងខាងផ្លូវ ដែលមាននៅលើទឹកដីភូមិភាគឦសាននេះ បានទាក់ទាញអារម្មណ៍អ្នកទេសចរជាតិ-អន្តរជាតិ ឱ្យអណ្តែត- អណ្តូង ស្រមើស្រមៃទៅដល់អតីតកាល ខណៈដែល ពីមុន បងប្អូនទាំងនោះ គឺជាកុលសម្ព័ន្ធកាន់ប្រពៃណី តឹងរ៉ឹង លុះបច្ចុប្បន្ន ដោយមានការផ្សព្វផ្សាយ-ទូលំទូលាយ ជាពិសេស ដោយសារមាតុភូមិចេះតែ មានការអភិវឌ្ឍន៍ ទើបធ្វើឱ្យជីវភាពរបស់បងប្អូន មានការប្រែប្រួលទៅតាមសម័យនិយម។
ពេលទៅដល់រមណីយដ្ឋានទឹកធ្លាក់ អ្នកទេសចរ អាចចុះងូត និងហែលទឹកលេងយ៉ាងសប្បាយ ដោយ- ខ្សែភ្នែកគន់រំពៃទិដ្ឋភាពទឹកធ្លាក់ ចេញពីក្រហែងថ្មភ្នំ ឮសូរគគុកគគាក់ បែកផ្កាត្រែង រួចហូរទៅរកទីទំនាប មានពណ៌ថ្លាយង់ ត្រជាក់ដូចអម្រឹត។ ចាត់ទុកជាទឹក ដ៏ពិសិដ្ឋ សម្រាប់ព្យាបាលរបួសដួងចិត្ត ឱ្យជាសះស្បើយ បាន ឬជាឱសថដ៏ស័ក្តិសិទ្ធិ សម្រាប់អ្នកមានវិបត្តិស្នេហ៍ ដែលរស់រងសោកាដោយសង្សារបែកចិត្ត ពេលបាន ក្រេបទឹកអម្រឹតនេះ អ្វីៗនឹងបានធូរស្រាលដូចគេបេះ។
ក្រៅពីការចុះងូតទឹកកម្សាន្ត គេអាចជួលដំរី ជិះគយគន់ទិដ្ឋភាពព្រៃព្រឹក្សាលតាវល្លិ ដោយមាន ហ្មដំរី ជាជនជាតិភាគតិច ជាអ្នកបរជូន ក្នុងតម្លៃថោកសមរម្យ។ ពូៗហ្មដំរី ចេះបកស្រាយពន្យល់អ្នកជួល- ដំរីគាត់ជិះ ឱ្យស្គាល់ពីឈ្មោះដើមឈើ ទីកន្លែងស័ក្តិសិទ្ធិ ពីដូនតាពួកគាត់ ជាមួយនឹងសំនៀងភាសាខ្មែររដឺនៗ គួរឱ្យចង់ស្តាប់។
       លោកជែក ខាប់ ជនជាតិដាណឺម៉ាក បានឱ្យដឹងថា លោកបានមកដល់កម្ពុជា ប៉ុន្មានថ្ងៃហើយ រួចជិះម៉ូតូ មកខេត្តរតនគិរី និងបន្តមកទីនេះ រួមជាមួយមិត្តភក្តិ ប៉ុន្មាននាក់ ដែលជាលើកដំបូង លោកទើបនឹងបាន ស្គាល់។ ទីនេះ មានទឹកធ្លាក់បែបធម្មជាតិដ៏ស្រស់-ត្រកាល ធ្វើឱ្យលោកមានអារម្មណ៍ធូរស្រាល ភ្លេច ការនឿយហត់ ហើយក៏មិនចង់ចេញពីទីនេះដែរ។ លោកក៏ចង់ស្គាល់ភូមិដ្ឋានជនជាតិភាគតិចផងដែរ ដើម្បីសិក្សាស្រាវជ្រាវពីប្រវត្តិកុលសម្ព័ន្ធ យកទៅ ផ្សព្វផ្សាយនៅមាតុភូមិរបស់លោក។
លោកពលបាលទោ ធិច វារៈ នគរបាលប៉ុស្តិ៍រដ្ឋបាលកាទៀង បានឱ្យដឹងថា លោកជាជនជាតិព្រូវ បានចូលធ្វើប៉ូលិស ជាង៥ឆ្នាំហើយ។ ចំពោះភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតំបន់ទឹកធ្លាក់នេះ គឺ ច្រើនជាងឆ្នាំទៅទ្វេដង ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ភាពទាក់ទាញនេះ ក៏ដោយសារទីនេះ មានសេវាកម្ម រហ័សទាន់ចិត្ត ទិដ្ឋភាពស្រស់បំព្រង ធ្វើឱ្យភ្ញៀវចាប់អារម្មណ៍ មិនចេះធុញទ្រាន់។
កញ្ញាគីម ស៊្រី អាយុ១៩ឆ្នាំ បាននិយាយថា នាងឧស្សាហ៍មកងូតទឹកលេងនៅទីនេះ ព្រោះវាធ្វើឱ្យ នាងសប្បាយជាមួយនឹងទិដ្ឋភាពស្រស់បំព្រង ឮតែ សំឡេងទឹកធ្លាក់ និងសូរស័ព្ទបក្សាបក្សីយំឆ្លើយ-ឆ្លងគ្នា គួរឱ្យរំភើបណាស់។ នាងធ្លាប់ទៅកម្សាន្តដល់ ទឹកជ្រោះប៊ូស្រា ខេត្តមណ្ឌលគិរី ឯណោះ តែក៏មិន- លើសទីនេះប៉ុន្មានទេ។ ជាងនេះទៀត លោកតាម្ចាស់- ទឹកម្ចាស់ដីនៅទីនេះ ពូកែស័ក្តិសិទ្ធិណាស់ នាងតែងតែ ចូលអុជធូបបន់ស្រន់ សុំសេចក្តីសុខចម្រើនទៀតផង។
      លោកឡេង សាង អាយុ៣៩ឆ្នាំ ចៅសង្កាត់រង កាចាញ បានឱ្យដឹងថា គ្រាន់តែចូលដល់ដើមឆ្នាំ២០១១ ភ្លាម ក៏មានមនុស្សម្នាចូលមកមុជទឹកកម្សាន្តច្រើនជាង បណ្តាឆ្នាំមុនៗឆ្ងាយណាស់។ កត្តាទាំងនេះ ក៏ដោយ- សារមានទេសភាពស្រស់បំព្រង បៃតងគ្រប់រដូវ មាន ការរៀបចំសណ្តាប់ធ្នាប់ល្អ ម្ហូបអាហារថោកសមរម្យ អនាម័យបរិស្ថានក៏ល្អ ព្រោះតែអាជ្ញាធរយកចិត្ត-ទុកដាក់ថែរក្សាជាប្រចាំ។
អ្នកស្រី ស ធីតា អាយុ៣៨ឆ្នាំ មកពីស្រុកពារាំង ខេត្តព្រៃវែង បានឱ្យដឹងថា អ្នកស្រីមកកម្សាន្តទីនេះ ជាលក្ខណៈគ្រួសារ ជិះពេញ១ឡាន មានគ្នាជាង១០ នាក់។ ការមកលេងទីនេះ ព្រោះចង់ឱ្យប្លែកភ្នែក ប្លែកអារម្មណ៍ ចង់ស្គាល់ជីវភាពបងប្អូនជនជាតិភាគតិច ជាពិសេស ចង់ងូតទឹកជ្រោះតែម្តង ព្រោះល្បីថា អាច ព្យាបាលជំងឺស្រាលៗ ជាសះស្បើយ។
លោកយាយព័រ អាយុ៦៨ឆ្នាំ មកពីខេត្តព្រៃវែង បានមានប្រសាសន៍ទាំងញញឹមថា គាត់ចំណាស់នេះ ហើយ ចង់ស្គាល់រមណីយដ្ឋាននានា នៅភាគឦសាន ទើបសម្រេចចិត្តមកជាមួយកូនចៅ ឱ្យស្គាល់ទឹកធ្លាក់ កាចាញ-កាទៀង ម្តងទៅ។ គាត់ចាប់អារម្មណ៍ណាស់ ពេលឃើញក្រមុំៗជនជាតិស្ពាយកាផា មកពីបេះផ្លែឈើ ក្នុងព្រៃ គាត់ស្តាប់ភាសាពួកគេមិនបានសោះ តែ ទទួលស្គាល់ថា ពួកគេមានប្ញកពៃថ្លថ្នូរណាស់។ ចំពោះទឹកជ្រោះនេះ គាត់បានចុះងូតដែរ ហើយពុំចង់ ឡើងសោះ ព្រោះវាធ្វើឱ្យគាត់ស្រួលខ្លួន បាត់ឈឺឆ្អឹង- ឆ្អែង។ រីឯម្ហូបអាហារ និងតម្លៃផ្ទះសំណាក់ ទោះជា ថ្លៃជាងស្រុកគាត់បន្តិច ក៏មិនអីដែរ ព្រោះតំបន់ទេស- ចរណ៍ រឿងតម្លៃខ្ពស់ ជាការធម្មតាទេ៕ 



ក្រុមហ៊ុនWalt Disney (វ៉លថ៍ ឌីសនីយ៍) គ្រោងនឹងបើកការដ្ឋាន​សាងសង់ មជ្ឈមណ្ឌលកម្សាន្តDisneyland(ឌីសនីយ៍ឡែនដ៍) នៅ ទីក្រុង សៀងហៃ
នៅថ្ងៃសុក្រ ០៨មេសា ខាងមុខនេះ ក្រោយពីក្រុមហ៊ុនបានចរចា​ជាមួយរដ្ឋាភិបាលចិនមក។
នេះជាមជ្ឈមណ្ឌលកម្សាន្តទី៦លើពិភពលោក របស់ វ៉លថ៍ ឌីសនីយ៍ ដែលត្រូវចំណាយថវិកាប្រមាណ ៤ពាន់លានដុល្លារ លើសំណង់​ផ្សេងៗ លើផ្ទៃដី ៤០០​ហិតារ តូចជាងមជ្ឈ​មណ្ឌលដទៃ ប៉ុន្តែទំនើប​ជាង ដោយមានកន្លែងកម្សាន្ត សំរាប់កុមារ​ក៏ដូចជា​សំរាប់មនុស្ស​ពេញវ័យ រួមមានសណ្ឋាគារធំ ផ្សារទំនើប ភោជនីយដ្ឋាន ស្រះសម្រាប់ជិះទូកកម្សាន្ត និង ល្បែងផ្សេងៗ​ដូចមជ្ឈ​មណ្ឌល​រៀមច្បង​ទាំងប្រាំមុនៗដែរ។  គម្រោងនេះត្រូវការពេល​វេលា៥ឆ្នាំ ទើបសាងសង់រួច ដែលអាច​ជួយបង្កើត​ការងារឲ្យប្រជាជន ៦០០នាក់​ធ្វើការ ហើយគេប៉ាន់​ស្មានថា នាឆ្នាំ២០១៥ ខាងមុខនេះ​ នឹងមានភ្ញៀវចូលទស្សនា ៣លាននាក់ ក្នុង១ឆ្នាំៗ ៕


ថ្ងៃទី​ 30 ខែមេសា ឆ្នាំ2011, ម៉ោង 03:20 PM ជុន សុផល


ក្នុ​ង​​រ​ដូវ​បុ​ណ្យ​ចូ​ល​ឆ្នាំ​ខ្មែរ​ ​ប្រ​ពៃ​ណី​ជា​តិ ​ក​ន្ល​ងទៅ​នេះ​​ ​រម​ណី​យ​ដ្ឋា​នភ្នំ​បូ​ក​គោ​ ​ដែ​ល​មា​​នទី​តាំ​​ង​ ស្ថិ​តនៅ​ក្នុ​ង​ស្រុ​កទឹ​​ក​ឈូ ​ខេ​ត្ត​កំ​ពត​ ​ស​ម្បូ​រ​ទេ​ស​ភា​ព​ ​ស្រ​ស់​ត្រ​កាល​​ហ៊ុ​ម​ព័​ទ្ធ​ដោ​យ​រុ​ក្ខជា​តិ​ខៀ​វ​ស្រងា​ត់​ និ​ងដុំ​ព​ព​កក្រាស់​ឃ្មឹ​ក​​ដូ​ចអ័​ព្ទ​​ ​ទ​ទួ​ល​បា​ន​ចំណា​ប់​អា​​រម្មណ៍​យ៉ាង​ខ្លាំ​ង​ពី​សំ​ណា​ក់​ភ្ញៀវ​ទេ​ស​ច​រ​ ជា​តិ
 ​និងអ​ន្ត​រ​ជា​តិ​ ​ក្នុង​កា​រ​ទៅ​ទ​ស្ស​នា​ក​ម្សា​ន្តស​ប្បា​យ ប៉ុន្តែ ជាអកុសល ដោយសាររមណីយដ្ឋាននេះ ខ្វះជម្រក និងកន្លែងសម្រាប់បន្ទោបង់ ធ្វើឱ្យភ្ញៀវជាច្រើន ដែល ទៅទស្សនាមានការត្អូញត្អែរ និងថ្នាំងថ្នាក់យ៉ាងខ្លាំង...។
លោកសយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត បានឱ្យដឹងថា ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់១៧ ខែមេសា ឆ្នាំ២០១១ មានភ្ញៀវទេស- ចរមកពីតាមបណ្តាខេត្តនានា នៅក្នុងប្រទេស បាន ឡើងទៅលេងកម្សាន្ត នៅរមណីយដ្ឋានភ្នំបូកគោ សរុបចំនួន៤៧.៤៦៩នាក់ ក្នុងនោះមានចំនួន៣៧៧ នាក់ ជាជនបរទេស។
លោកសយ ស៊ីណុល បានមានប្រសាសន៍ថា ភ្ញៀវដែលទៅទស្សនារមណីយដ្ឋាននេះ មួយភាគធំច្រើន ឡើងទៅលើខ្នងភ្នំ ដើម្បីមើលទេសភាព ស្រូបយក ខ្យល់អាកាសដែលមានធាតុត្រជាក់ មើលពពកវិល និងមើលសំណង់អគារចាស់ៗដែលបន្សល់ទុកមកពីជំនាន់មុន។
លោកសយ ស៊ីណុល បានបន្តទៀតថា នៅថ្ងៃទី ១៣ និង១៤ដែលជាថ្ងៃបើកដំបូង រមណីយដ្ឋាន មិន សូវមានអ្នកទេសចរឡើងទៅលេងកម្សាន្តទេ ប៉ុន្តែ នៅថ្ងៃទី១៥-១៦ និង១៧ ដែលជាថ្ងៃចុងក្រោយ នៃ ពិធីបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវឡើងទៅលេងច្រើន លើសធម្មតា ដោយក្នុងមួយថ្ងៃ មានរថយន្តឡើង ប្រមាណជិត២.០០០គ្រឿង។
លោកសយ ស៊ីណុល បានគូសបញ្ជាក់ថា “យើង បាត់ម្ចាស់ការក្នុងការគ្រប់គ្រងការងារសណ្តាប់ធ្នាប់ នៅលើកំពូលភ្នំនេះ ដោយសារចំនួនភ្ញៀវ ដែលឡើងទៅ លេងកម្សាន្ត មានច្រើនជាងការរំពឹងទុករបស់យើង”។
យោងតាមស្ថិតិ ដែលទទួលបានពីមន្ទីរទេស-ចរណ៍ខេត្តកំពត បានឱ្យដឹងថា កាលពីរដូវបុណ្យចូល ឆ្នាំខ្មែរ ឆ្នាំមុន រមណីយដ្ឋានព្រះមុនីវង្សបូកគោ ដែល ស្ថិតនៅចម្ងាយប្រមាណ៨គីឡូម៉ែត្រ ពីទីរួមខេត្តកំពត ហើយមានផ្លូវឡើងដល់ទៅប្រមាណ៣២គីឡូម៉ែត្រ ចាប់ពីជើងភ្នំ ទៅដល់ខ្នងភ្នំខាងលើនោះ ទទួលបានភ្ញៀវ-ទេសចរទៅលេងកម្សាន្តសរុបចំនួនតែ២១.៨៩២នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេសមានចំនួន៤៧១នាក់។
លោកអ៊ីង ស៊ីណាង អ្នកទេសចរដែលធ្វើដំណើរ មកពីខេត្តក្រចេះ ជាមួយនឹងក្រុមគ្រួសារ បាននិយាយ ថា លោកមកកាន់រមណីយដ្ឋានភ្នំបូកគោនេះ គឺដើម្បី ចង់មើលទេសភាពធម្មជាតិនៅលើកំពូលភ្នំនេះ ព្រោះ កន្លងមក លោកឮគេថា នៅលើភ្នំនេះ មានធម្មជាតិ ស្រស់ស្អាតជាងតំបន់រមណីយដ្ឋាននានា។
លោកអ៊ីង ស៊ីណាង បាននិយាយទៀតថា តាមការពិត ធម្មជាតិនៅទីនេះ ពិតជាស្អាតគួរឱ្យចង់ គយគន់មែន ប៉ុន្តែ ទីនេះគ្មានជម្រកសម្រាប់ធ្វើជាម្លប់ ឱ្យភ្ញៀវអង្គុយ សម្រាកទទួលទានបាយ ហើយនិង បង្គន់សម្រាប់បន្ទោបង់សោះ។
លោកអ៊ីង ស៊ីណាង បាននិយាយបន្ថែមទៀតថា “ខ្ញុំគិតថា ដោយសារតែរដូវបុណ្យចូលឆ្នាំ អាកាសធាតុមានលក្ខណៈក្តៅខ្លាំង ដូច្នេះអាជ្ញាធរគួរតែរៀបចំ ឱ្យមានតង់ ឬខ្ចូសសម្រាប់ឱ្យភ្ញៀវជួលអង្គុយឱ្យបាន ស្រួល មានចំណតរថយន្ត និងបន្ទប់ទឹកឱ្យបានច្រើន ដើម្បីចៀសវាងកុំឱ្យភ្ញៀវដែលទៅកម្សាន្តធ្វើការបន្ទោ- បង់ពាសវាលពាសកាល នាំឱ្យខូចដល់បរិស្ថាន”។
លោកប៉ែន សុជាតិ តំណាងក្រុមហ៊ុនសូគីម៉ិច ដែលជាអ្នកទទួលបានសិទ្ធិក្នុងការអភិវឌ្ឍន៍តំបន់ រមណីយដ្ឋានភ្នំបូកគោ បាននិយាយថា តាមការពិត រមណីយដ្ឋាននេះ មិនត្រូវបានអនុញ្ញាតឱ្យភ្ញៀវឡើង ទៅលេងកម្សាន្តទេ ព្រោះថា ទីតាំងទាំងមូលនៅមិន ទាន់មានការរៀបចំរួចរាល់នៅឡើយ។
លោកប៉ែន សុជាតិ បានលើកឡើងទៀតថា “យើងមិនចង់ឱ្យភ្ញៀវឡើងទៅលេងកម្សាន្តលើភ្នំនេះ ទេ ពីព្រោះយើងខ្លាចពួកគេមានគ្រោះថ្នាក់ដោយសារ ផ្ទាំងថ្មបាក់លើ”។
បច្ចុប្បន្ន រមណីយដ្ឋានភ្នំបូកគោ កំពុងស្ថិតក្នុង ដំណាក់កាលសាងសង់ផ្លូវឡើង និងសំណង់អគារសណ្ឋាគារ ព្រមទាំងសំណង់ផ្សេងៗជាច្រើនទៀត ដូចជា អគារកាស៊ីណូ ផ្ទះស្នាក់លក្ខណៈគ្រួសារ និងកន្ត្រក- ខ្សែកាប សម្រាប់ឱ្យភ្ញៀវជិះលេងកម្សាន្តជាដើម។
យោងតាមមន្ត្រីតំណាងក្រុមហ៊ុនខាងលើ បាន ឱ្យដឹងថា សព្វថ្ងៃ ផ្លូវឡើងភ្នំ ត្រូវបានគេធ្វើការចាក់ អ៊ុតកៅស៊ូបេទីមលុយមីណឺ បានប្រមាណជិត៩០ ភាគរយ ហើយគ្រោងនឹងធ្វើការបញ្ចប់នៅក្នុងពេល ឆាប់ៗខាងមុខ។
សូមបញ្ជាក់ថា ក្នុងរយៈពេល៥ថ្ងៃ នៃការបើក ឱ្យចូលទស្សនាកម្សាន្ត រមណីយដ្ឋានយកថ្លៃចូលពីភ្ញៀវ សម្រាប់រថយន្តមួយគ្រឿងថ្លៃ១២.០០០រៀល ក្នុងនោះ ត្រូវបានគេអះអាងថា ១០.០០០រៀល ជាថ្លៃសម្រាប់ ការចូលទស្សនា ហើយ២.០០០រៀលទៀត គឺជាថ្លៃ ការពារសុវត្ថិភាពសម្រាប់ការចតរថយន្ត។ ចំណែក ម៉ូតូវិញ ១គ្រឿងយកថ្លៃ ១.០០០រៀល ហើយភ្ញៀវបរ- ទេសយកថ្លៃ៥ដុល្លារ សម្រាប់ការចូលលេងកម្សាន្ត។
ភ្នំបូកគោ ដែលត្រូវបានរកឃើញនៅក្នុងឆ្នាំ១៩១៦ និងអភិវឌ្ឍន៍ទៅជាកន្លែងសម្រាកលំហែកាយដ៏ពេញ និយម នៅសម័យអាណានិគមបារាំង និងក្នុងសម័យ សង្គមរាស្ត្រនិយម នាទសវត្សឆ្នាំ១៩៦០នោះ ត្រូវបាន បោះបង់ចោល២ដង ក្នុងនោះ លើកទី១ នៅឆ្នាំ១៩៤០ និងលើកទី២ នៅឆ្នាំ១៩៧២។ នៅឆ្នាំ១៩៩៣ រដ្ឋា-ភិបាលដែលកើតឡើងពីការបោះឆ្នោត ក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ ដាក់តំបន់ភ្នំបូក- គោក ជាឧទ្យានជាតិ ហើយនៅឆ្នាំ១៩៩៧ បានបើកឱ្យ ទេសចរចូលទៅលេងកម្សាន្តជាលើកដំបូង។
ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាននិយាយថា រមណីយដ្ឋានភ្នំបូកគោ គឺជាមេដែកមួយ យ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវឱ្យមកទស្សនានៅ ឯតំបន់ឆ្នេរភាគខាងត្បូង បើសិនជារមណីយដ្ឋាន នេះ ធ្វើការអភិវឌ្ឍន៍ ហើយរួចរាល់ជាស្ថាពរ។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា “យើង សង្ឃឹមថា អ្នកទេសចរនឹងមកកាន់តំបន់នេះច្រើន ថែមទៀត នៅពេលខាងមុខ ព្រោះថា តំបន់នេះមាន ធម្មជាតិល្អប្លែកគួរឱ្យចង់គយគន់ជាងរមណីយដ្ឋាន នានាដែលមាននៅក្នុងប្រទេស៕


ថ្ងៃទី​ 06 ខែសីហា ឆ្នាំ2011, ម៉ោង 11:08 PM ប្រែសម្រួលៈ សុខ ខា
?



ជាមួយនឹង​ក​ម្ពស់​ដ​ល់ទៅ​៩​៧​៩​ម៉ែ​ត្រ​ ​ទឹក​ធ្លា​ក់​អែ​ន​​ចែល (Angel falls) ​ឬ​ទឹ​កធ្លាក់​សា​ល់​តូ​ ​អែ​ន​ចែល (Salto Angel)​ ត្រូ​​វ​បា​ន​ចា​ត់​ទុ​ក​ជា​ទឹ​ក​ធ្លា​ក់​ខ្ព​ស់​បំផុ​ត​លើ​លោ​​ក​ ​គឺ​ខ្ព​ស់​ជា​ង​អ​គា​រ​ ​អ​គា​រ​អ៊ី​ម​ផា​យអឺ ស្តេត (Empire State Building) ក្នុងទីក្រុង​ញូ​វ​យ៉​ក​ដ​ល់​ទៅ ​២​ដ​ង​ក​ន្លះ​


​និ​ង​ខ្ព​ស់​ជា​ង​ទឹ​ក​ធ្លា​ក់​នី​អា​ហ្គា​រ៉ា (Niagara falls) ដល់​ទៅ​ ១​​៥​ដ​ង​។​
​ ទឹ​ក​ធ្លា​ក់​អែ​ន​ចែ​ល​នេះ​ ​ស្ថិ​ត​នៅ​ក្នុ​ងប្រ​ទេ​ស​វេ​ណេ​ហ្សុ​​យអេ​​ឡា (Venezuela) ​ជា​ក​ន្លែ​ងទា​ក់​ទា​ញ​ភ្ញៀ​វ​​ទេ​ស​ច​រ​ណ៍​យ៉ា​ង​ច្រើ​ន​កុះ​ក​រ ​បើ​ទោះ​ជា​កា​រ​ធ្វើ​ដំ​ណើ​រ​ទៅ​កាន់​​ទឹក​ធ្លា​ក់​នេះ​មា​​ន​កា​រ​លំបា​​ក ​ ដោ​​យ​សា​រ​តែ​វា​ស្ថិ​ត​នៅ​តំ​ប​ន់​ព្រៃ​ដា​ច់​ស្រ​យា​ល​ក៏​ដោ​យ៕


ថ្ងៃទី​ 24 ខែមិថុនា ឆ្នាំ2011, ម៉ោង 02:32 PM សាយ ករុណា


បឹង​យ​ក្ស​ឡោ​មស្ថិ​ត​នៅ​ចំ​ក​ណ្តាល​​ប្រ​​ជុំ​ភ្នំ​​ នៃ​ខេ​ត្ត​​រ​ត​នៈគិ​រី​ ​ជា​រ​ម​ណី​យដ្ឋា​ន​ធ​​ម្មជា​តិ​​ ដ៏​​ស្រ​ស់​ត្រកា​ល​គ្មាន​ពី​រ​ក្នុ​ង​​ ​ប្រ​ទេស​ដែ​ល​បា​ន​កើ​ត​ឡើ​ង​ ​ដោ​យ​សា​របំ​ផ្ទុះ​ភ្នំ​ភ្លើ​ង​តាំ​ងពីរា​ប់​ ​ពា​ន់​ឆ្នាំ​មុ​ន​ម​កម៉េ្លះ​។
 ​​ទិ​ដ្ឋភា​ព​ក្នុ​​ងបឹ​ង​យ​ក្ស​​ឡោ​ម​ ​មើ​ល​ទៅ​ដា​ច់​ក​ន្ទុ​យ​ភែ្នក​ ​មា​ន​ព្រៃ​ព្រឹ​ក្សា​ ​ដុះ​អម​ជុំ​វិ​ញ​ ​បឹ​ង​ដែ​ល​ជា​ម្ល​ប់ស​ម្រា​ប់​ ​ក​ម្សា​ន្ត​ រី​ឯ​ផៃ្ទ​ទឹ​ក​មា​ន​ព​ណ៌​ខៀ​វ​ស្រ​ងា​ត់​ ទឹ​ក​ត្រ​ជា​ក់​ថ្លា​ឆ្វង់​ស្ទើ​រ​តែអា​​ចឆ្លុះ​មុ​ខ​បា​ន​ ​រ​ហូត​ធ្វើ​ឲ្យ​អ្ន​ក​ទ​ស្ស​នា​មិ​ន​ច​ង់ឃ្លា​ត​ពី​ក​នែ្ល​ង​នេះ​ ​ឡើ​យ​។​
​រ​ម​ណី​យ​ដ្ឋា​នបឹ​​ង​យ​ក្សឡោ​​មមា ​​ន​ច​ម្ងាយ​ប្រ​មា​ណ​ ​៩​គី​ឡូម៉ែ​ត្រ​ពីទី​ក្រុ​ង​បា​ន​លុ​ង​ដែ​ល​ ​ជា​បេះ​ដូ​ង​នៃ​ខេ​ត្ត​រ​ត​​នៈគិ​រី​។​ ​បឹ​ង​​នេះមា​ន​ប​រិ​មា​ត្រ​ ​២​៦​១​២​ម៉ែ​ត្រ​ ដែ​ល​មា​ន​អ​ង្ក​ត់​ផ្ចិ​ត​ ​៨​០​០​ម៉ែ​ត្រ​ ​និ​ងជ​ម្រៅ​៥​០​ម៉ែ​ត្រ​។​ ​ដោ​យ​សា​រតែ​ខេ​ត្ត​នេះ​ជា​ខេត្ត​មួ​យ​ស​ម្បូ​រ​ទៅ​ដោយ​ស​ម្ប​ត្តិ​ធ​ម្ម​ ជា​តិបែ​ប​នេះ​ បា​ន​ជា​ធ្វើ​ឲ្យ​ប​ណ្តា​ប្រជា​ព​ល​រ​ដ្ឋ​ ដែ​ល​រ​ស់​នៅ​ ​ក្នុង​ខេ​ត្ត​នេះ​នាំ​គ្នាទៅ​រ​ស់នៅ​​ទីនោះ​។​ ​ដោយ​សា​រ​ការ​ម​កតាំ​ង​ទី​ថ្មីនេះ​ហើ​យ​ទើ​បគេ​ឃើ​ញឥ​ឡូ​វ​នេះខេ​ត្ត​រត​ន​ គី​រី​ កា​ន់​តែ​មា​នស​ភា​ព​ ​អ៊ូ​អ​រ​ហើយ​ដី​នៅ​ទីនោះ​ក៏​ត្រូ​វឡើ​​ងថៃ្ល​ស្រឺ​តៗ​ដែ​រ​។​ ពេ​ល​ដែល​យើ​ង​ធ្វើដំ​ណើ​រ​ទៅដ​ល់​បឹ​ងយ​ក្ស​ឡោ​មភ្លា​ម​ ​នៅពី​មុខ​ត្រូ​វ​ ​បាន​គេ​ដា​ក់បា​រ៉ា​ស​ឲ្យ ​ឈ​ប់​ដើម្បី​ប​ង់​ប្រាក់​មុ​ន​នឹង​ចូ​ល​ទៅ ​ក​ម្សា​ន្តនៅ​ទី​នោះ​។​ បើ​យើ​ង​បាន​ធ្វើ​ដំ​ណើ​រ​ទៅ ​ក​ម្សា​ន្តនៅ​ទី​នោះ​ក្នុ​ងអំ​ឡុ​ងពេ​ល​ចូ​ល​បុ​ណ្យចូ​ល​ឆ្នាំ​ខែ្មរ​គឺមា​ ន​សភា​ព​អ៊ូ​អ​រ​ ​ខុស​ប្លែ​ក​ពី​ថ្ងៃ​ធ​ម្ម​តា​ ​ស្ទើ​រ​តែ​រក​ក​នែ្ល​ង​ច​ត​ ​ម៉ូ​តូ​ ​រ​ថយ​ន្ត​មិ​ន​បា​ន។​
​ប​ន្ទា​ប់​ម​ក​យើ​ង​ធ្វើដំ​ណើ​រ​ចុះ​តា​នជ​ណ្តើ​រ​ ​ដើ​ម្បី​ឆ្ពោះទៅ​បឹ​ង​យ​ក្ស​ឡោ​ម​ប៉ុនែ្ត​អ្វី​ដែ​ល​ធ្វើ​ឲ្យ​យើ​ង​

នឹ​ក​ឃើ​ញ ​នូ​វ​ពា​ក្យ​ស្លោ​ក​មួ​យ​ឃ្លាដែ​ល​ពោ​ល​ថា​ ​បា​នឮ​មួ​យ​ពា​ន់​ដ​ង​ ​មិ​នស្មើ​នឹ​ង​បា​ន​ ​ឃើញ​ម្ត​ង​នោះ​ ​គឺ​នៅលើ​ ​ផៃ្ទ​ទឹ​កមា​ន​ព​ណ៌​ខៀ​វ​ ស្រ​ងាត់​មើ​ល​ទៅដា​ច់​ក​ន្ទុ​យ​ភែ្នក​ហើ​យ​ ​មា​ន​ព្រៃ​ព្រឹក្សា​ដុះ​អ​ម​ជុំ​វិ​ញ​ស​ង​ខា​ង​គួរ​ជា​ទី​គ​យ​គ​ន់​។​ ​ភ្ញៀ​វទេ​ស​ច​រ​ម្នា​ក់​ៗ​ ​ពេ​ល​ដែ​ល​ទៅ​ដ​ល់ ​បឹ​ង​នេះ​ភ្លា​ម​គេ​ ​ប្រ​ញា​ប់​ប្រ​ញា​ល់​ផ្លាស់​ ​សំ​លៀ​ក​បំ​ពា​ក់​ ​និ​ងទា​ញ​ម៉ា​ស៊ី​ន​ថ​ត​ដើ​ម្បី​ទៅ​ហែ​ល​ទឹ​ក​ ​និង​ថ​ត​រូ​ប​ទុ​កជា​អ​នុ​ស្សា​វ​រី​យ​​ ប​ង្អួ​ត​មិ​ត្ត​ភ​ក្តិ​ប​ង​ប្អូ​ន​ ​ប៉ុ​នែ្តមុ​ន​នឹ​ង​ពួ​ក​គេ​ចុះ​ ​ទៅ​ហែ​ល​ ​ត្រូ​វ​ជួ​ល​អា​វ​ការ​ពា​រ​ជា​មុ​ន​សិ​ន​គឺ​មួ​យ​ត​មៃ្ល​ ​៣​០​០​០​រៀ​ល​តែ​បើ​ម​នុ​ស្សចា​ស់​ ​មិ​ន​ច​ង់ជួ​ល​ក៏​បា​ន​ដែ​រ ​ឲ្យ​តែ​ចេះ​ហែ​ល​ទឹ​ក​។ ​ភ្ញៀ​វ​ទេស​ច​រ​គ្រ​ប់​ៗគ្នា​ ​ដែ​ល​បា​ន​ទៅទ​ស្ស​នា​ ​បឹ​ង​យ​ក្ស​ឡោ​ម​ ​បា​ន​សរ​សើ​រ​មិ​ន​ដា​ច់​ពីមា​ត់​ឡើ​យ​ថា​ ​បឹ​ងនេះ​មា​ន​ទេ​ស​ភា​ព​ស្អាត​ ​ទឹ​ក​បឹ​ង​ មា​ន​ព​ណ៌ខៀ​វ​ស្រ​ងា​ត់​ ​បើ​មុ​ជ​ទៅ​ឆ្ងា​យ​ ​កា​ន់​តែត្រ​ជា​ក់​ទៅ​ៗ​ ​ដែ​ល​ធ្វើ​ឲ្យ​អ្ន​ក​ដែ​លបា​ន​ទៅ​ក​ម្សា​ន្ត​នៅទី​នោះ​មិ​ន​ច​ង់​ត្រ​ឡ​ប់​ ម​ក​វិ​ញឡើ​យ​​។ ​បើ​យើ​ង​ក្រេ​ឡ​ក​មើល​​ ទៅ​​ខាង​​ឆេ្វង​ដៃ​ ​មុ​ន​នឹ​ង​ចូ​លទៅ​ ​អា​ង​ហែ​ល​ទឹ​ក​នោះ​ យើ​ង​នឹ​ង​ឃើ​ញ​ខ្ទ​ម​ជ​​នជា​តិ​​ព្នង​ពី​រ​ដែ​ល​គេ​ស​ង់​ឡើ​ង​ ​ដើ​ម្បី​ឲ្យ​ ​ភ្ញៀ​វ​ទេ​ស​ច​រ​ គឺ​​ខ្ទ​មតំ​ណា​ង​ឲ្យ​កូ​ន​ស្រី ​កូ​ន​ប្រុ​ស​ ​ហើ​យភ្ញៀ​វ​​ទេ​ស​ច​រអា​ច​ថ​ត​រូ​ប​ ​ឬ​ឡើ​ង​ ​និ​ង​ចុះ​ខ្ទ​ម​នោះ​បា​ន​ដោយ​សេ​រី​។​ ​ភ្ញៀ​វ​ទេ​ស​ច​រ​ខ្លះដែ​ល​មិ​ន​ទា​ន់ចុះ​មុ​ជ​ទឹ​ក​គឺ​ពួ​ក​គេ​នាំ​គ្នា ​ដើ​រ​ជុំ​វិ​ញ​បឹ​ង​នេះ​ ​ដើ​ម្បី​គ​យ​គ​ន់​ ​ទេ​ស​ភា​ព​ ​ភាគ​ច្រើ​ន​អ្ន​ក​ដែ​ល​ទៅ​ទ​ស្ស​នា​ ​និង​ ​ទៅ​ងូ​តទឹ​ក​នៅ​ទី​នោះគឺ​នៅ​ពេល​រ​សៀ​ល​ម៉ោ​ង​២​ ​ឬ​ម៉ោង​ ​៣​ពី​ព្រោះ​ពេ​លព្រឹ​ក​ ​គេ​​នាំ​គ្នាទៅ​ក​ម្សា​ន្ត​ ​នៅ​ទឹ​ក​ជ្រោះ​ផេ្ស​ង​ៗ​ ​។ ​កា​ល​ពី​ជ​ន​ជា​តិ​រ​ស់​នៅ​ជុំ​វិញ​ ​បឹ​ង​យ​ក្ស​ឡោម​មា​ន​ជំ​នឿ​ថា​ ​បឹ​ង​នេះ​មា​ន​អា​រ​ក្ស​ទឹ​ក​ ​និ​ង​អា​រ​ក្ស​ភ្នំ​ថែរ​​ក្សា​កា​រពា​រ​ពួ​ក​ ​គេ​មិ​នហ៊ា​​នកា​ប់​ ​ឆ្កា​រ​ព្រៃ​នៅ​ទី​នោះ​ ​ឡើ​យ​ព្រោះ​ខ្លា​ច​ ​បង្ក​គ្រោះ​ថ្នា​ក់​ផ្សេ​ង​ៗ​។​ ជាង​នេះ​ទៅ​ទៀ​ត​ ​ពេ​ល​ដែល​កូ​ន​ចៅ​របស់​ពួ​ក​គេ​ ​មា​នជំ​​ងឺ​ម្តង​ៗ​ពួ​ក​ ​គេ​តែ​ងយ​ក​ជ្រូ​ក​ ​មា​ន់​ ​ទា​ទៅ​ ​សែ​
ន​ដើ​ម្បី​សុំ​ឲ្យ​​បា​នជា​សះ​ស្បើ​យ​វិ​ញ​ ​តែ​ពេ​ល​នេះ​ជំ​នឿ​ ​ទាំង​អ​ស់​នោះ​ត្រូ​វ​បាន​សា​​ប​​​រ​​​លា​បអ​ស់​ ​ទៅ​ហើ​យ​ ​ដោ​យ​ ​គេ​គ្រា​ន់​តែ​ទុ​ក​ទី​នោះ​ ​ជា​ក​នែ្ល​ង​រ​ម​ណី​យ​ដ្ឋា​ន​ស​ម្រា​ប់​ក​ម្សា​ន្តប៉ុ​ណ្ណោះ​៕​



​​

ចំនួនប្រទេសនៅក្នុងពិភពលោក

Country List AD Andorra AE United Arab Emirates AF Afghanistan AG Antigua and Barbuda AI Anguilla AL Albania AM Armenia AN Netherlands Antilles AO Angola AQ Antarctica AR Argentina AS American Samoa AT Austria AU Australia AW Aruba AX Aland Islands AZ Azerbaijan BA Bosnia and Herzegovina BB Barbados BD Bangladesh BE Belgium BF Burkina Faso BG Bulgaria BH Bahrain BI Burundi BJ Benin BL Saint Barthelemy BM Bermuda BN Brunei BO Bolivia BR Brazil BS The Bahamas BT Bhutan BV Bouvet Island BW Botswana BY Belarus BZ Belize CA Canada CC Cocos (Keeling) Islands CD Democratic Republic of the Congo CF Central African Republic CG Republic of the Congo CH Switzerland CI Ivory Coast CK Cook Islands CL Chile CM Cameroon CN China CO Colombia CR Costa Rica CU Cuba CV Cape Verde CX Christmas Island CY Cyprus CZ Czech Republic DE Germany DJ Djibouti DK Denmark DM Dominica DO Dominican Republic DZ Algeria EC Ecuador EE Estonia EG Egypt EH Western Sahara ER Eritrea ES Spain ET Ethiopia FI Finland FJ Fiji FK Falkland Islands FM Micronesia FO Faroe Islands FR France GA Gabon GB United Kingdom GD Grenada GE Georgia GF French Guiana GG Guernsey GH Ghana GI Gibraltar GL Greenland GM The Gambia GN Guinea GP Guadeloupe GQ Equatorial Guinea GR Greece GS South Georgia and South Sandwich Islands GT Guatemala GU Guam GW Guinea-Bissau GY Guyana HK Hong Kong HM Heard Island and McDonald Islands HN Honduras HR Croatia HT Haiti HU Hungary ID Indonesia IE Ireland IL Israel IM Isle of Man IN India IO British Indian Ocean Territory IQ Iraq IR Iran IS Iceland IT Italy JE Jersey JM Jamaica JO Jordan JP Japan KE Kenya KG Kyrgyzstan KH Cambodia KI Kiribati KM Comoros KN Saint Kitts and Nevis KP North Korea KR South Korea KW Kuwait KY Cayman Islands KZ Kazakhstan LA Laos LB Lebanon LC Saint Lucia LI Liechtenstein LK Sri Lanka LR Liberia LS Lesotho LT Lithuania LU Luxembourg LV Latvia LY Libya MA Morocco MC Monaco MD Moldova ME Montenegro MF Saint Martin MG Madagascar MH Marshall Islands MK Macedonia ML Mali MM Burma MN Mongolia MO Macau MP Northern Mariana Islands MQ Martinique MR Mauritania MS Montserrat MT Malta MU Mauritius MV Maldives MW Malawi MX Mexico MY Malaysia MZ Mozambique NA Namibia NC New Caledonia NE Niger NF Norfolk Island NG Nigeria NI Nicaragua NL Netherlands NO Norway NP Nepal NR Nauru NU Niue NZ New Zealand OM Oman PA Panama PE Peru PF French Polynesia PG Papua New Guinea PH Philippines PK Pakistan PL Poland PM Saint Pierre and Miquelon PN Pitcairn Islands PR Puerto Rico PS Palesinian Territory PT Portugal PW Palau PY Paraguay QA Qatar RE Reunion RO Romania RS Serbia RU Russian Federation RW Rwanda SA Saudi Arabia SB Solomon Islands SC Seychelles SD Sudan SE Sweden SG Singapore SH Saint Helena SI Slovenia SJ Svalbard SK Slovakia SL Sierra Leone SM San Marino SN Senegal SO Somalia SR Suriname ST Sao Tome and Principe SV El Salvador SY Syria SZ Swaziland TC Turks and Caicos Islands TD Chad TF French Southern and Antarctic Lands TG Togo TH Thailand TJ Tajikistan TK Tokelau TL Timor-Leste TM Turkmenistan TN Tunisia TO Tonga TR Turkey TT Trinidad and Tobago TV Tuvalu TW Taiwan TZ Tanzania UA Ukraine UG Uganda UM United States Minor Outlying Islands US United States UY Uruguay UZ Uzbekistan VA Vatican City VC Saint Vincent and the Grenadines VE Venezuela VG British Virgin Islands VI Virgin Islands VN Vietnam VU Vanuatu WF Wallis and Futuna WS Samoa YE Yemen YT Mayotte ZA South Africa ZM Zambia ZW Zimbabwe Last updated February 7, 2011