
ព្រៃសហគមន៍ អេកូទេសចរណ៍ជីផាត មានទីតាំងនៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង និងជាតំបន់ភ្នំក្រវាញ ភាគខាងត្បូង សម្បូរ- ទៅដោយព្រៃព្រឹក្សា លតាជាតិ ព្រែកស្ទឹង ដៃសមុទ្រ ជ្រោះជ្រលងដងអូរ បឹងបួ ទឹកធ្លាក់ លំនៅបក្សាបក្សី ម្រឹគីម្រឹគា មច្ឆជាតិគ្រប់ប្រភេទ ពេលបានទស្សនា នឹងជាប់ចិត្តដិតអារម្មណ៍ពុំចង់ឃ្លាត។
នៅក្នុងសុន្ទរកថា បូកសរុបការងារសហគមន៍ កាលពីថ្ងៃទី០១ មិថុនា ២០១១ ក្រោមអធិបតីភាពឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួង- ទេសចរណ៍ ដោយមានការចូលរួមពីលោកសាយ សុជាតិ អភិបាលរង ខេត្តកោះកុង, កញ្ញាស៊ូវណ្ណា ហ្គោនឡែត នាយិកា- ប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ព្រមទាំងប្រជា-សហគមន៍ មន្ត្រីរាជការយ៉ាងច្រើនកុះករនោះ លោក ព្រំ ហឹង ជាប្រធានសហគមន៍ អេកូទេសចរណ៍ជីផាត បានថ្លែងថា ឃុំជីផាត បានបែងចែកជាតំបន់ដីភូមិ, តំបន់ ព្រៃឈើសហគមន៍, មជ្ឈមណ្ឌលសង្គ្រោះសត្វដំរី, តំបន់ ដាំព្រៃឈើឡើងវិញ តំបន់ការពារដីជំរាល និងតំបន់ដី សម្បទានរបស់ក្រុមហ៊ុនឧកញ៉ាលី យ៉ុងផាត់។ ឃុំនេះ មានប្រជាពលរដ្ឋចំនួន៥៥៥គ្រួសារ ដោយមាន២៥៥ គ្រួសារជាសមាជិកគម្រោង ដែលក្នុងនោះមាន១០០ គ្រួសារ បានទទួលចំណូលរាល់ខែពីតំបន់ទេសចរណ៍ ជីផាត។ ចាប់តាំងពីខែតុលា

លោកប្រធានសហគមន៍បានថ្លែងទៀតថា ថ្មីៗនេះ សហគមន៍អេកូទេសចរណ៍ បានណែនាំផលិតផលថ្មី បែបកម្សាន្ត គឺការចាប់បង្កង តាមលក្ខណៈបុរាណ ដែលសេវាកម្មថ្មីនេះ រំពឹងថា នឹងបានទទួលការគាំទ្រ ពីសំណាក់ភ្ញៀវអន្តរជាតិជាមិនខាន។ ជាទូទៅ ភ្ញៀវ ដែលចូលមកស្នាក់នៅជីផាត ជាមធ្យម រយៈពេល៣ ថ្ងៃកន្លះ ដោយភ្ញៀវទាំងអស់អាចជ្រើសសេវាកម្សាន្ត ផ្សេងៗ ដូចជាធ្វើដំណើរតាមទូកយឺតៗតាមដងស្ទឹង ដើរកាត់ព្រៃ និងបោះជំរំក្នុងព្រៃ, ជិះកង់ឡើងភ្នំ កាត់ ទឹកជ្រោះ ទៅមើលទឹកធ្លាក់៦កន្លែង, ទឹកឆាយ១កន្លែង, មើលសត្វព្រៃ២កន្លែង ជាពិសស ភ្ញៀវដែលចូលចិត្ត ជិះកង់ អាចចេញដំណើរពីជីផាត ទៅភ្នំប៉ែល ដើម្បី មើលពាង និងមឈូសបុរាណ ដែលមានអាយុកាល ប្រមាណជាង៥០០ឆ្នាំមុន។ អ្វីដែលប្លែកជាងនេះទៀត គឺភ្ញៀវអាចជិះទូកមើលថ្ងៃរៀបលិច ដោយអាចពិសា អាហារពេលល្ងាចដ៏មានឱជារស ក្រោមពន្លឺចង្កៀង- គោមប្រេងកាត ខណៈដែលទូកកំពុងបើកយឺតៗបណ្តែត- ខ្លួន តាមដងព្រែក ឬក៏ជក់ចិត្តនឹងបានមើលសត្វស្លាបហើរ ចូលទ្រនំ នាពេលសុរិយាហៀបចូលអស្តង្គត។
ទោះជាតំបន់ទេសចរណ៍ធម្មជាតិជីផាត កំពុង ទាក់ទាញអារម្មណ៍ភ្ញៀវយ៉ាងនេះក្តី ក៏លោកប្រធាន សហគមន៍ បានសម្តែងការព្រួយបារម្ភថា បច្ចុប្បន្ន ជីផាត បានជួបនូវការគំរាមកំហែងមួយ គឺការបូមខ្សាច់របស់ ក្រុមហ៊ុនឯកជន ដែលអាចធ្វើឱ្យប៉ះពាល់ដល់លំនៅ- ដ្ឋានប្រជាពលរដ្ឋ ដែលរស់នៅតាមដងព្រែក និងប៉ះ-ពាល់ដល់ការនេសាទរបស់អ្នកស្រុកមូលដ្ឋាន ដែល ត្រូវផ្គត់ផ្គង់សហគមន៍ និងភ្ញៀវទេសចរ។
គួរបញ្ជាក់ថា ផ្ទៃដីនៅតំបន់សហគមន៍អេកូ-ទេសចរណ៍ជីផាត គ្របដណ្តប់ដោយព្រៃព្រឹក្សាខៀវ ស្រងាត់ ដោយបែងចែកជាតំបន់ ឬមណ្ឌលដាច់ ដោយឡែកពីគ្នា។ ក្នុងនោះ ក៏មានច្រករបៀងដំរី ដែល បង្កើតឡើងតាំងពីឆ្នាំ២០០២ ដើម្បីជួយក្រសួង-កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តំបន់ច្រករបៀង នេះតភ្ជាប់ពីកន្លែងមួយទៅកន្លែងមួយ ដោយមាន ស្នាក់ការល្បាត រហូតដល់ចំបក់ ស្រែអំបិល ស្ទឹងព្រាត់ ត្រពាំងរូង តាតៃ និងកោះប៉ោ។ ក្រុមល្បាតរួមមាន មន្ត្រីរដ្ឋបាលព្រៃឈើ កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស កងយោធពលខេមរភូមិន្ទ និងអង្គភារសម្ព័ន្ធ- សត្វព្រៃ ដែលមានកញ្ញាស៊ូវណ្ណា ហ្គោនឡែត ជា នាយិកាប្រតិបត្តិ។ កងល្បាតមានឧទ្ធម្ភាគចក្រ១ គ្រឿង សម្រាប់ឃ្លាំមើលពីលើអាកាស និងរថយន្ត ម៉ូតូ ជំរុញការងារឱ្យប្រព្រឹត្តទៅដោយរលូន ដើម្បីអភិ- រក្សសត្វដំរី និងសត្វព្រៃដទៃទៀត។ សហគមន៍មាន កសិដ្ឋានបណ្តុះកូនឈើរាប់លានដើម និងដាំឈើឡើង វិញ ដើម្បីជួសជុលគម្របព្រៃ ដែលខូចខាតដោយ ការកាប់បំផ្លាញ កន្លងមក។ ស្ថានីយបណ្តុះកូនឈើ មាន២ប្រភេទ គឺផ្ទះកញ្ចក់ និងផ្ទះសំណាញ់ សម្រាប់ បណ្តុះ និងបែងចែកបន្សាំកូនឈើទៅតាមអាយុ និង ប្រភេទរបស់វា ដោយមានប្រព័ន្ធស្រោចស្រព ដោយ កុំព្យូទ័រ មានលទ្ធភាពកំណត់អត្រាសំណើម និងជីជាតិ ដល់កូនឈើបណ្តុះ។
