Written by ភ្នំពេញដេលីញូវ | |
Monday, 25 June 2012 13:29 | |
នៅក្នុងភូមិមួយដែលមានប្រជាពលរដ្ឋ ខ្មែររស់នៅ រាប់រយរាប់ពាន់គ្រួសារតាំងពី ដូនតារៀងមកនោះ យើងក៏បាន ឃើញ មានផ្ទះបីទៅបួនខ្នងបានដាក់ឈ្មោះថ្មី មួយបន្ថែមទៀត ថា “ភូមិខ្មែរ” ។ ឈ្មោះនេះ ពិតជាចាប់អារម្មណ៍បំផុតសម្រាប់ មហាជនដែលមិនធ្លាប់បានចូល ទៅដល់ទីនេះ គ្រាន់តែបាន ឃើញស្លាកសញ្ញាដាក់តាំងនៅពីខាងមុខ ម្នាក់ៗបានចោទ ជាចម្ងល់សួរខ្លួនឯងថា “តើមានអ្វីប្លែក” បានជាភូមិមួយនេះ សុទ្ធតែប្រជាពលរដ្ឋខ្មែររស់នៅហើយដាក់ឈ្មោះថា“ភូមិខ្មែរ” បន្ថែមទៀតនោះ ? ប៉ុន្តែវាំងននអាថ៌កំបាំងនៅទីនោះនឹងលាត ត្រដាងឱ្យឃើញនៅពេលលោកអ្នកបានចូលទៅ លេង ។ ពិតជាមិនពិបាកក្នុងការមកស្គាល់“ភូមិខ្មែរ” នេះ ឡើយ ប្រសិនបើអស់លោកបានធ្វើដំណើរចេញពីក្រុង ភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាប តាមបណ្តោយផ្លូវ ជាតិលេខ 6A និង ផ្លូវជាតិលេខ ៦ ទៅដល់ទីប្រជុំជន ស្គន់បត់ទៅខេត្តកំពង់ធំ ធ្វើដំណើរតាមរថយន្តប្រហែល ជាកន្លះម៉ោង យើងនឹងបានទៅដល់ភូមិមួយឈ្មោះថា ភូមិ សំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រង់ ចន្លោះគីឡូម៉ែត្រលេខ ៤៣-៤៤ ។ នៅខាងឆ្វេងដៃយើង នឹងបានឃើញផ្ទះរបៀបជាផ្ទះបុរាណ តូចៗបី-បួនខ្នងសង់ លើផ្ទៃដីជាងមួយហិកតារ ហ៊ុមព័ទ្ធដោយរុក្ខជាតិចម្រុះ តូច-ធំ និង ដើមត្នោតជាកេរដូនតាជាច្រើនដើមដុះតម្រៀប គ្នាជាជួរដូចជារបងដែលគេដាំទុក ។ ក្រឡេកមកមើលក្នុង បរិវេណទីធ្លាវិញក្រាលក្រួសក្រហមយ៉ាងស្អាត កន្លែង ណាក៏ដូចកន្លែងណាដែរ គឺគ្មានសំរាមមួយសរសៃ ឡើយ ។ លើសពីនេះទៅទៀតយើងនឹងបានឃើញ ផ្ទះតូចធំ និង តូបតូចៗល្មមដែលបានតុបតែងជារបស់ ខ្មែរ ជាស្នាដៃកូនខ្មែរពិតៗតាំងពីតុ កៅអី អង្រឹង ។ ស្ពានកោងឆ្លងកាត់ពីតូបមួយទៅតូបមួយមើលទៅគួរ ជាទីចាប់អារម្មណ៍ក្រៃលែង ដែលធ្វើឱ្យអ្នកដំណើរ ដែលបានមកលម្ហែកាយនៅទីនេះបានត្រជាក់ចិត្តធូរ ស្បើយពីអារម្មណ៍ហ្មងសៅមែន ហើយពោលស្ងើច សរសើរពីការតុបតែងរបស់កូនខ្មែរជាក់ជាមិនខាន ឡើយ ។ និយាយរួមអ្វីៗនៅក្នុងភូមិខ្មែរនេះសុទ្ធសឹង តែជារបស់“ខ្មែរពិតៗ” ។ ជួបជាមួយបងស្រី សេង ផល្លីម អាយុ ៣១ ឆ្នាំ អ្នកចាត់ចែងការងារនៅក្នុងភូមិខ្មែរ ដែលជា មេការទទួលមើល ការខុសត្រូវបានរៀបរាប់ប្រាប់ពី មូលហេតុដែលដាក់ឈ្មោះថា “ភូមិខ្មែរ”នេះឱ្យបាន ដឹងថា ភូមិមួយនេះ ម្ចាស់របស់វាមិនមែនជាជនជាតិ ខ្មែរទេ គឺជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ ឌីង អេស្ទើរ ភេទស្រី ( កញ្ញា ) ។ គាត់មាន និស្ស័យស្រឡាញ្ញ់ ចូលចិត្តរបស់របរបែបក្បូរក្បាច់រចនាជារបស់ខ្មែរ ដូច្នេះទើបគាត់បានចាត់ចែងទីកន្លែងនេះរបៀបជា របស់ខ្មែរពិតៗ ហើយដាក់ឈ្មោះថា ភូមិខ្មែរ តាំងពី ឆ្នាំ ២០០៦ មកម៉្លេះ ក្នុងគោលបំណងបង្កើតជាតំបន់ ទេសចរណ៍សហគមន៍ខ្មែរតូចមួយ ។ ម៉្យាងទៀតចង់ ឱ្យកូនខ្មែរមួយចំនួនមានការងារធ្វើនៅទីនេះ ។ គាត់ បន្តថា អ្នកបម្រើការងារក្នុងទីនេះទាំងជាងដប់នាក់ សុទ្ធតែជាកូនខ្មែរទាំងអស់ ឯម្ហូបអាហារសម្រាប់ បម្រើភ្ញៀវវិញក៏សុទ្ធសឹងជាម្ហូបខ្មែរដែរ តែក៏នៅមាន ម្ហូបបរទេសខ្លះដែរដើម្បីបំពេញតម្រូវការភ្ញៀវដែល បានចូលមកទស្សនា ។ លក្ខណៈពិសេសធ្វើ ឱ្យភ្ញៀវចាប់អារម្មណ៍ បងស្រីបញ្ជាក់ថា យើងមាន ផ្ទះតូចៗ អង្គុយលេងខាងលើក៏បាន ខាងក្រោមមកក៏ បាន អង្រឹងដេកលេងជាមួយ ទិដ្ឋភាពរចនាប្លែកៗ មាន ទាំងកន្លែងអង្គុយលេងលើចុងឈើទៀតផង ។ គ្រាន់តែឈានជើងចូលដល់ខ្លោងទ្វារ “ភូមិ ខ្មែរ” នេះ យើងនឹងបានឃើញមុនគេនូវលោកតា ចាស់ម្នាក់កោងៗ ដែលជាអ្នកជំនាញសម្អាត និង តុបតែងក្នុងទីធ្លាទាំងមូល ឈ្មោះ អ៊ុល រើម វ័យ ៦៣ ឆ្នាំ បានឱ្យដឹងថា គាត់បានមកធ្វើការងារជាអ្នកសម្អាត នៅទីនេះអស់រយៈពេលបីឆ្នាំហើយ ដោយទទួលបាន ប្រាក់បៀវត្សរ៍ សមល្មមអាចទទួលយកបាន ។ គាត់ បានបញ្ជាក់ប្រាប់ពីទឹកចិត្តស្មោះត្រង់ថា “ទាល់តែ ប្រឹងធ្វើឱ្យស្អាតទើបមានមនុស្សមកចូលលេងកម្សាន្ត វាមិនខុសអ្វីពីយើងជីកអន្លង់ទេ លុះត្រាតែមាត់អន្លង់ ស្អាតទើបត្រីវាចូលណា៎ក្មួយ” ។ គាត់បានប្រាប់ថា ដោយមើលឃើញពីទីធ្លា បរិវេណកន្លែងអង្គុយ ដេកលេង និង ទិដ្ឋភាពប្លែកៗ នេះក៏មាន ផលិតកម្មពីភ្នំពេញមកថតភាពយន្តដែរ គឺ នៅក្នុងរឿង “ភូមិខ្ញុំស្រស់ឆើតឆាយ” |