ណីយដ្ឋានធម្មជាតិទឹកឈូ ភ្ញៀវទាំងឡាយ នឹងបានឃើញខ្លោងទ្វារមួយសរសេរថា
“បារមីភ្នំព្រះកំចាយ ”។បើធ្វើដំណើរឡើងតាមផ្លូវកាត់ក្រោមស្លាកនេះប្រមាណប្រហែលជាង២០ម៉ែត្រនឹងដល់អា
ស្រមមួយសាងសង់យ៉ាងស្អាតប្រក់គ្របផ្ទាំងថ្ម ៨ ថ្នាក់ដ៏ធំមួយដែលត្រូវបាងអះអាងថា ក្លាយពីកាយព្រះកំចាយ
បន្ទាប់ពីវិញ្ញាណដកចេញផុតអំពីកាយព្រះអង្គក្រោយផ្ចាញ់មារឱ្យរត់ ខ្ចាត់ខ្ចាយរួចមក។
ទាក់ទិននឹងបារមីនៃភ្នំព្រះកំចាយនេះលោក ស៊ិន ហុង មន្ដ្រីប៉ូលិសចូលនិវត្ដន៍ រស់នៅក្បែរអាស្រម និងជាអ្នក
រៀបចំថែរក្សា ផ្ទាល់បានរៀបរាប់ឱ្យដឹងថាលោកមានស្រុកកំណើតនៅភ្នំពេញឯណោះទេតែបានមកធ្វើជាប៉ូលិស
និងប្រចាំការប៉ុស្ដិ៍ទឹកឈូអស់កាល ជាយូរឆ្នាំមកហើយមុនពេលលោកចូលនិវត្ដន៍ ។ ក្នុងឆ្នាំ១៩៩៤ លោកបាន
សុបិនឃើញគេមកប្រាប់ថា នៅក្បែរនេះមានកន្លែងបារមី ភ្នំកំចាយ ដែលពីមុនធ្លាប់មានអាស្រមសម្រាប់ធ្វើពិធី
គោរពបូជា ។ ដោយសារការសុបិននោះញឹកញាប់ពេក លោកក៏ស្វែងរក ព្រោះ ត្រង់កន្លែងនេះទោះនៅជិតប៉ុស្ដិ៍
ក្ដីតែមានព្រៃក្រាសមើលអ្វីមិន យល់ទេ ជាចុងក្រោយបានប្រទះឃើញផ្ទាំងថ្មដា៨ថ្នាក់ព្រមទាំងឃើញ ស្នាមជើង
សរសរ៤ព័ទ្ធជុំវិញ។ចំពោះថ្មដា៨ថ្នាក់នេះតាមការអះអាងថាជាកាយព្រះកំចាយដែលបានប្រែរូបបន្ទាប់ពីវិញ្ញាណ
ត្រូវដកហូតរសាត់ទៅឆ្ងាយនោះ។យល់ហេតុការណ៍បែបនេះលោកបានចាត់ចែងធ្វើអាស្រមឡើងវិញទុកសម្រាប់
ជាកន្លែងគោរពបូជារបស់ អ្នកមានជំនឿទាំងឡាយ រួចលោកក៏ថែរក្សា និងអុជធូបជាប្រចាំរៀងមក។ពាក់ព័ន្ធនឹង
ប្រវត្ដិពិតយ៉ាងណានោះលោកមិនប្រាកដទេ ព្រោះមិនមានឯកសារ តែតាមគេនិយាយតៗគ្នាថាត្រង់កន្លែងនេះ
ដើមឡើយជាសមុទ្រ ដូចជាថ្មមួយផ្ទាំងនៅខាងក្រោយនោះ(ចង្អុលទៅថ្មមួយផ្ទាំងធំនៅខាងក្រោយអាស្រម )នៅ
មានជាប់សម្បកសត្វសមុទ្រជាតឹកតាង។ នាកាលមួយ (អាចមុនសម័យអង្គរ)ព្រះកំ ចាយមកគង់នៅតំបន់នេះ
ហើយថ្លែងសរផ្ចាញ់មារឱ្យបរាជ័យវិនាសខ្ចាត់ខ្ចាយ ។ ដោយសារតែការថ្លែងសរនេះហើយ ទើបធ្វើឱ្យសរ របស់
ព្រះកំចាយបានទៅប៉ះភ្នំមួយនៅភាគខាងកើត ជាប់ឈ្មោះជា “ភ្នំសរ ”រៀងរហូតមកដល់សព្វថ្ងៃ (ភ្នំនេះបច្ចុប្បន្ន
ស្ថិតក្នុងទឹកដី ភូមិអណ្ដូងជីម៉ឺន ឃុំកំពង់គ្រែង និងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្ដកំពត)។ លោកស៊ិន
ហុង បន្ដដំណើររឿងទៀតថាក្រោយ ពីព្រះកំចាយផ្ចាញ់មារបានសម្រេចជោគជ័យហើយ វិញ្ញាណរបស់ព្រះអង្គ
បានដកចេញ រសាត់បាត់ទៅទីឆ្ងាយ ទើបកាយរបស់ព្រះអង្គ ក្លាយជាថ្មដា ៨ ថ្នាក់បន្សល់មកដល់សព្វថ្ងៃហើយ
ឬសគល់ពិតប្រាកដនៃកំណើតភ្នំកំចាយ គឺត្រង់កន្លែងទីអាស្រមបារមីភ្នំព្រះកំចាយ នេះឯង ។ លោកបញ្ជាក់ឱ្យ
ដឹងផងដែរថា កាលឆ្នាំ១៩៦៤នៅអាស្រមនេះមានលោកតា សាន ស្ថិតគង់នៅជាធុតង្គតែម្នាក់ឯងហើយក្រោយ
មកក៏មិនដឹងនិមន្ដទៅទីណាទ្បើយ ។
នេះគ្រាន់តែជាការរៀបរាប់ដោយផ្ទាល់មាត់ពីសំណាក់បុគ្គលដែលមានវ័យ ប្រមាណជិត៦០ឆ្នាំម្នាក់ ពោលគឺមិន
មានឯកសារ ណាមួយមកសំអាងទេ ដោយលោកប្រើពាក្យបង្ការថាបានឭគេនិយាយតៗគ្នាពីមុនមកប៉ុណ្ណោះ ។
ក្នុងករណីដែល មានឯកសារបញ្ជាក់ ជាផ្លូវការច្បាស់លាស់ វិទ្យាសាស្ដ្រខ្មែរនឹងបន្ដចុះផ្សាយ បន្ថែមទៀតដើម្បី
ជៀសវាងប្រាសចាក ពីប្រវត្ដិពិតដែលបានកើតឡើងក្នុងសង្គម ខ្មែរនាអតីតកាលដ៏យូរអង្វែងកន្លងមកហើយ
នោះ ៕
(អត្ថបទដកស្រង់ពីមជ្ឈមណ្ឌលវិទ្យាសាស្រ្តខ្មែរ)