ផ្សារាត្រីដែលបាននិងកំពុងដំណើរការនៅទីរួមខេត្តនេះដែលបើកលក់ចាប់ពីម៉ោង
៩ព្រឹកដល់១២យប់ជារៀងរាល់ថ្ងៃ ។
លោកឆេង ខាន់មន្ត្រីត្រួតពិនិត្យផ្សាររាត្រីកំពង់ចាម និងជាអនុប្រធានផ្នែកទីផ្សារនៃផ្សារទំនើបសុវណ្ណា បានមាន
ប្រសាសន៍ឲ្យដឹងនាល្ងាចថ្ងៃ ទី១២ មិថុនាកន្លងមកថា ការបើកផ្សាររាត្រីនៅក្រុងកំពង់ចាមកំពុងទទួលបានជោគ
ជ័យ ដោយសារមានការគាំទ្រពីអតិថិជន ព្រោះវាជាផ្សាររាត្រីដំបូងគេនៅក្នុងទីរួមខេត្តនេះ ។លោកបន្តថាពីដំបូង
យើងគ្រោងបើកជាផ្សារទំនើបមានកម្ពស់ខ្ពស់ផងដែរ ប៉ុន្តែដោយសារនៅទីរួមខេត្តនេះមានមនុស្សរស់នៅតិចទើប
យើងសម្រេចចិត្តបើកជាផ្សារ សង់តូបៗនៅជាប់នឹងដីវិញ ។
លោកបន្តថា “ដោយសារទទួលបានការគាំទ្រពីអតិថិជនបច្ចុប្បន្នយើងកំពុងសង់តូប ចំនួន៦៣បន្ថែមលើចំនួន
តូបដែលមានស្រាប់ចំនួន៩៣តូបដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង ” ។លោកបន្តថា“ផ្សារនេះវិនិយោគ
ដំបូងចំណាយទឹកប្រាក់ចំនួនជាង៥០ម៉ឺនដុល្លារ និងកើនឡើងដល់ជាង១លានដុល្លារនៅពេលគម្រោងទាំងមូល
បានបញ្ចប់ ” ។
ផ្សាររាត្រីក្រុងកំពង់ចាម បានបើកដំណើរការលើកដំបូងនៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១២កន្លងមកនេះ ដោយមាន
លក់ជាសំលៀកបំពាក់ គ្រឿងកាទ្បៃ គ្រឿងសម្អាង គ្រឿងអេទ្បិកត្រូនិក សម្ភារៈប្រើប្រាស់អាហារដ្ឋាននិងសេវា
កម្មចម្រុះជាកន្លែងកម្សាន្តសម្រាប់កុមារ និងសេវាកម្មជាច្រើនទៀត ដែលផ្សារនេះសង់លើផ្ទៃដីជាង២ហិកតា។
នេះបើតាមការឲ្យដឹងពីលោកឆេង ខាន់ ។
លោកបន្តថា លើសពីនេះយើងក៏មានការរៀបចំប្រគំតន្ត្រីជនពិការ ដើម្បីបម្រើដល់ការកម្សាន្តសប្បាយរបស់ប្រ
ជាពលរដ្ឋ នៅរៀងរាល់សប្ដាហ៍ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យផងដែរ ។ ផ្សារនេះ ក៏មានទីតាំងបម្រើដល់ក្រុមហ៊ុន
នានា ដែលចង់ដាក់បង្ហាញពិព័រណ៍ផលិតផលរបស់ខ្លួន ក៏ដូចជាការរៀបចំការប្រគំតន្ត្រីផងដែរ ៕
(អត្ថបទដកស្រង់ពីមជ្ឈមណ្ឌលព័ត៌មានវិទ្យាសាស្រ្តខ្មែរ)