ដោយ ខែ សុណង
2012-07-04
វិទ្យុអាស៊ីសេរី
វិស័យទេសចរណ៍ត្រូវបានគេចាត់ទុកថា ជាឧស្សាហកម្មគ្មានផ្សែង ហើយបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន ដោយផ្ទាល់ និងដោយប្រយោល។
ជាងនេះទៅទៀត វិស័យនេះបានជំរុញសកម្មភាពសេដ្ឋកិច្ច បង្កើនចំណែកនៃផលិតផលក្នុងស្រុកសរុប និងបង្កើនឱកាសការងារ មុខរបរ ចំណូលជូនប្រជាពលរដ្ឋ ហើយបានចូលរួមដល់កាត់បន្ថយភាពក្រីក្រ។ យ៉ាងនេះក្ដី ចំណូលដែលបានមកពីវិស័យនេះ កំពុងបាត់បង់ទៅក្រៅប្រទេសវិញយ៉ាងច្រើនក្រាស់ក្រែលផងដែរ។
ក្រុមអ្នកធ្វើការពាក់ព័ន្ធវិស័យទេសចរណ៍នៅកម្ពុជា កំពុងមានក្ដីព្រួយបារម្ភចំពោះការខាតបង់ចំណូលដែលបានមកពីវិស័យ ទេសចរណ៍រាប់រយលានដុល្លារក្នុងមួយឆ្នាំៗ ដោយសារតែការនាំចូល និងការប្រើប្រាស់ផលិតផល និងទំនិញពីបរទេស។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អ្នកស្រី ម៉ែន សំអន ថ្លែងនៅក្នុងសន្និបាតបូកសរុបការងារទេសចរណ៍នៅថ្ងៃទី៣ កក្កដា ថា ចំណូលដែលបានពីវិស័យទេសចរណ៍មានមួយផ្នែកត្រូវបានធ្លុះធ្លាយចេញទៅ ក្រៅប្រទេសវិញយ៉ាងច្រើន ស្របពេលដែលផលប្រយោជន៍សេដ្ឋកិច្ចសង្គម និងបរិស្ថានដែលទទួលបានពីវិស័យនេះ ត្រូវបានកាត់បន្ថយ ឬខាតបង់។
អ្នកស្រីបន្តថា ការខាតបង់ចំណូលពីវិស័យទេសចរណ៍ គឺតាមរយៈការនាំចូលគ្រឿងឧបភោគ បរិភោគ សម្ភារៈសំណង់ និងផលិតផលផ្សេងៗទៀតមកពីបរទេសសម្រាប់ប្រើប្រាស់នៅតាមសណ្ឋាគារ និងភោជនីយដ្ឋានជាដើម ដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នកទេសចរ។
អ្នកស្រី ម៉ែន សំអន៖ «នេះគឺខ្ញុំសូមជូនជាយោបល់ដើម្បីធ្វើការ នៃការធ្លុះធ្លាយនេះ។ ខ្ញុំក៏មិនច្បាស់ថា ម៉េចបានគេប្រើពាក្យធ្លុះធ្លាយនេះ ក្នុងវិស័យទេសចរណ៍។ សួរជំនាញទៅបានគាត់ថា ជួនកាលសណ្ឋាគារហ្នឹងក៏របស់បរទេសគេកសាង ផលិតផលនាំចូលក៏របស់គេ ហើយភ្ញៀវទិញទំនិញនោះ ហើយនាំទៅសម្រាកនៅសណ្ឋាគារនោះក៏ភ្ញៀវរបស់ជនជាតិនោះទៅទៀត។ អ៊ីចឹងទេយើងការបាត់បង់ធ្លុះធ្លាយក៏ច្រើនជាងហ្នឹងទៅទៀត»។
របាយការណ៍ក្រសួងទេសចរណ៍ឲ្យដឹងថា ក្នុងឆ្នាំ២០១១ កន្លងទៅនេះ កម្ពុជាទទួលបានអ្នកទេសចរអន្តរជាតិជាង ២,៨លាននាក់ កើន ១៥% បើប្រៀបធៀបនឹងឆ្នាំ២០១០ និងទេសចរក្នុងស្រុកបានកើនឡើងប្រមាណ ៧លាននាក់ គិតជាភាគរយប្រមាណ ៣%។ វិស័យនេះបាននាំចំណូលប្រមាណ ១.៩១២លានដុល្លារសហរដ្ឋអាមេរិក ឬស្នើនឹង ១២% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារដោយផ្ទាល់ប្រមាណ ៣៥ម៉ឺននាក់។ ដោយឡែកក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០១២ កម្ពុជាទទួលទេសចរអន្តរជាតិបានជាង ១,៥លាននាក់ ក្នុងអត្រាកំណើនជាង ២៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១១។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន កំពុងមានមោទនភាពចំពោះកំណើនអ្នកទេសចរណ៍មកកម្ពុជាជារៀងរាល់ឆ្នាំ នេះ។ ប៉ុន្តែអត្រានៃការខាតបង់ផ្នែកសេដ្ឋកិច្ចនៅក្នុងវិស័យទេសចរណ៍ក៏ ជាក្ដីកង្វល់មួយដែរ។
លោក ថោង ខុន មានប្រសាសន៍ថា អត្រានៃការខាតបង់ផ្នែកសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ មានប្រមាណ ២៥% គឺប្រហែលជាង ៤០០លានដុល្លារ នៃចំណូលសរុបជាង ១.៩០០លានដុល្លារសហរដ្ឋអាមេរិក។ លោកថា បញ្ហានេះក្រសួងកំពុងគិតគូររកដំណោះស្រាយ។ លោកថា ជាដំណោះស្រាយចំពោះការខាតបង់ចំណូលពីវិស័យទេសចរណ៍នេះ កម្ពុជាគឺមានតែបង្កើន និងជំរុញផលិតផលក្នុងស្រុកដើម្បីបំពេញតម្រូវការដល់អ្នកទេសចរណ៍។
លោក ថោង ខុន បញ្ជាក់ទៀតថា ការបាត់បង់ចំណូលត្រឡប់ទៅវិញនេះ គឺចង់មិនចង់ត្រូវតែខាតបង់ដោយជៀសមិនរួច៖ «វិស័យ ទេសចរណ៍គឺមិនអាចគិតទៅដល់ហ្នឹងបានទេ។ ទី១ ចំពោះមុខបើសិនជាយើងអត់មានអ្នកវិនិយោគមានតែទីភ្នាក់ងារទេសចរណ៍ របស់បរទេស ក៏ទេសចរណ៍គេមិនកក់ក្ដៅប៉ុន្មានក្នុងការមកស្រុកទេសយើងដែរ។ ដូច្នេះយើងត្រូវតែមានរូបមន្តមួយគឺថា ការរកស៊ីរបស់ទេសចរណ៍តាមច្បាប់របស់យើងឲ្យបរទេសគេធ្វើការវិនិយោគ គេរកស៊ីនៅស្រុកយើងហើយ ខ្លួនយើងក៏ត្រូវខិតខំប្រឹងប្រែងឡើង។ ឧទាហរណ៍កូរ៉េអ៊ីចឹង ឲ្យភ្នាក់ងារទេសចរណ៍ខ្មែរយើងទៅបោះទីតាំងនៅកូរ៉េ ហើយទៅរកភ្ញៀវកូរ៉េ យើងមិនរកបានច្រើនដូចទីភ្នាក់ងារទេសចរណ៍កូរ៉េគេរកទេ គេទុកចិត្តគ្នាគេមកជាង បើយើងមិនធ្វើតាមហ្នឹងយើងខាតច្រើន។ ខាតខ្លះត្រូវតែមានដូចថា ១.៩០០លាន ខាតទៅវិញប្រហែល ៣០០ ឬ ៤០០លាន អាហ្នឹងមានអីនៅស្រុកណាក៏ខាតដែរ»។
បើទោះបីជាមានការអះអាងយ៉ាងនេះក្ដី សហប្រធានក្រុមការងារទេសចរណ៍ផ្នែក និងឯកជន លោក ហូ វណ្ឌី ថ្លែងថា បញ្ហាការបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍បច្ចុប្បន្នអាចលើសជាង ២៥% ទៅទៀត។ លោកថា ភាពធូររលុងនៃការទប់ស្កាត់ផលិតផលមួយចំនួនពីប្រទេសជិតខាង បានធ្វើឲ្យចំណូលដែលបានមកពីវិស័យនេះ ធ្លាក់មកដល់ដៃពលរដ្ឋក្នុងសហគមន៍តិចតួចប៉ុណ្ណោះ។ តែផ្ទុយទៅវិញ ផលប្រយោជន៍មួយផ្នែកធំគឺបានតែទៅលើប្រទេសជិតខាង។
លោក ហូ វណ្ឌី ថ្លែងទៀតថា ជាដំណោះស្រាយនោះ គួរមានការលើកទឹកចិត្តពីស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធជំរុញដល់កសិករដើម្បីបង្កើនផលិតផលក្នុងស្រុក៖ «បញ្ហាធ្លុះធ្លាយអាចដោះស្រាយបានបើសិនជាស្ថាប័នទាំងនោះលោក រួមដៃទប់ស្កាត់ផលិតផលមួយចំនួន កសិផលមួយចំនួនដែលប្រទេសជិតខាងយើងនាំចូលមក។ ដូច្នេះយើងត្រូវលើកទឹកចិត្តទៅដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុក យើង ជាពិសេសគេហៅថា អេសអ៊ឹមអ៊ី (SME)នេះ ក្រុមសិប្បកម្ម ឬមួយក៏ការដាំបន្លែបង្ការនៅតាមភូមិឃុំនេះ កសិផលមួយចំនួន និងផ្នែកកសិកម្មខ្លះ។ ដូចយើងឃើញហើយការចិញ្ចឹមសត្វយកសាច់ត្រូវតែធ្វើការលើកទឹកចិត្ត ដល់ពួកគាត់»។
ចំណែកអ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ ហ្គោលឌិន ថេមផល (Golden Temple) ខេត្តសៀមរាប លោក ពៅ វិចិត្រ មានប្រសាសន៍ថា សម្រាប់សណ្ឋាគារនេះ ជារៀងរាល់ថ្ងៃបានប្រើប្រាស់ផលិតផលក្រៅស្រុកប្រមាណជាង ១០% ប៉ុណ្ណោះ ព្រោះផលិតផលទាំងនោះគឺជាតម្រូវការចាំបាច់របស់អ្នកទេសចរណ៍បរទេស។ លោកថា វត្ថុធាតុដើមមួយផ្នែកណានោះ គឺចាំបាច់ណាស់ដែលក្នុងស្រុកមិនអាចផ្គត់ផ្គង់ ឬផលិតបាន។
យ៉ាងណាក៏ដោយ នៅក្នុងសន្និបាតបូកសរុបការងារទេសចរណ៍របស់ក្រសួងទេសចរណ៍ឆ្នាំ២០១១ ឆមាសទី១ ឆ្នាំ២០១២ នេះ គេនឹងលើកយកបញ្ហាទាក់ទងនឹងការខាតបង់ចំណូលដែលបានមកពីវិស័យ ទេសចរណ៍ ដោយសារតែការនាំចូល និងការប្រើប្រាស់ផលិតផល និងទំនិញពីបរទេសមកជជែកពិភាក្សាដើម្បីរកដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។