
បឹងយក្សឡោមស្ថិតនៅចំកណ្តាលប្រជុំភ្នំ នៃខេត្តរតនៈគិរី ជារមណីយដ្ឋានធម្មជាតិ ដ៏ស្រស់ត្រកាលគ្មានពីរក្នុង ប្រទេសដែលបានកើតឡើង ដោយសារបំផ្ទុះភ្នំភ្លើងតាំងពីរាប់ ពាន់ឆ្នាំមុនមកម៉េ្លះ។
ទិដ្ឋភាពក្នុងបឹងយក្សឡោម មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សា ដុះអមជុំវិញ បឹងដែលជាម្លប់សម្រាប់ កម្សាន្ត រីឯផៃ្ទទឹកមានពណ៌ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ស្ទើរតែអាចឆ្លុះមុខបាន រហូតធ្វើឲ្យអ្នកទស្សនាមិនចង់ឃ្លាតពីកនែ្លងនេះ ឡើយ។
រមណីយដ្ឋានបឹងយក្សឡោមមា នចម្ងាយប្រមាណ ៩គីឡូម៉ែត្រពីទីក្រុងបានលុងដែល ជាបេះដូងនៃខេត្តរតនៈគិរី។ បឹងនេះមានបរិមាត្រ ២៦១២ម៉ែត្រ ដែលមានអង្កត់ផ្ចិត ៨០០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ។ ដោយសារតែខេត្តនេះជាខេត្តមួយសម្បូរទៅដោយសម្បត្តិធម្ម ជាតិបែបនេះ បានជាធ្វើឲ្យបណ្តាប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងខេត្តនេះនាំគ្នាទៅរស់នៅទីនោះ។ ដោយសារការមកតាំងទីថ្មីនេះហើយទើបគេឃើញឥឡូវនេះខេត្តរតន គីរី កាន់តែមានសភាព អ៊ូអរហើយដីនៅទីនោះក៏ត្រូវឡើងថៃ្លស្រឺតៗដែរ។ ពេលដែលយើងធ្វើដំណើរទៅដល់បឹងយក្សឡោមភ្លាម នៅពីមុខត្រូវ បានគេដាក់បារ៉ាសឲ្យ ឈប់ដើម្បីបង់ប្រាក់មុននឹងចូលទៅ កម្សាន្តនៅទីនោះ។ បើយើងបានធ្វើដំណើរទៅ កម្សាន្តនៅទីនោះក្នុងអំឡុងពេលចូលបុណ្យចូលឆ្នាំខែ្មរគឺមា នសភាពអ៊ូអរ ខុសប្លែកពីថ្ងៃធម្មតា ស្ទើរតែរកកនែ្លងចត ម៉ូតូ រថយន្តមិនបាន។
បន្ទាប់មកយើងធ្វើដំណើរចុះតានជណ្តើរ ដើម្បីឆ្ពោះទៅបឹងយក្សឡោមប៉ុនែ្តអ្វីដែលធ្វើឲ្យយើង

នឹកឃើញ នូវពាក្យស្លោកមួយឃ្លាដែលពោលថា បានឮមួយពាន់ដង មិនស្មើនឹងបាន ឃើញម្តងនោះ គឺនៅលើ ផៃ្ទទឹកមានពណ៌ខៀវ ស្រងាត់មើលទៅដាច់កន្ទុយភែ្នកហើយ មានព្រៃព្រឹក្សាដុះអមជុំវិញសងខាងគួរជាទីគយគន់។ ភ្ញៀវទេសចរម្នាក់ៗ ពេលដែលទៅដល់ បឹងនេះភ្លាមគេ ប្រញាប់ប្រញាល់ផ្លាស់ សំលៀកបំពាក់ និងទាញម៉ាស៊ីនថតដើម្បីទៅហែលទឹក និងថតរូបទុកជាអនុស្សាវរីយ បង្អួតមិត្តភក្តិបងប្អូន ប៉ុនែ្តមុននឹងពួកគេចុះ ទៅហែល ត្រូវជួលអាវការពារជាមុនសិនគឺមួយតមៃ្ល ៣០០០រៀលតែបើមនុស្សចាស់ មិនចង់ជួលក៏បានដែរ ឲ្យតែចេះហែលទឹក។ ភ្ញៀវទេសចរគ្រប់ៗគ្នា ដែលបានទៅទស្សនា បឹងយក្សឡោម បានសរសើរមិនដាច់ពីមាត់ឡើយថា បឹងនេះមានទេសភាពស្អាត ទឹកបឹង មានពណ៌ខៀវស្រងាត់ បើមុជទៅឆ្ងាយ កាន់តែត្រជាក់ទៅៗ ដែលធ្វើឲ្យអ្នកដែលបានទៅកម្សាន្តនៅទីនោះមិនចង់ត្រឡប់ មកវិញឡើយ។ បើយើងក្រេឡកមើល ទៅខាងឆេ្វងដៃ មុននឹងចូលទៅ អាងហែលទឹកនោះ យើងនឹងឃើញខ្ទមជនជាតិព្នងពីរដែលគេសង់ឡើង ដើម្បីឲ្យ ភ្ញៀវទេសចរ គឺខ្ទមតំណាងឲ្យកូនស្រី កូនប្រុស ហើយភ្ញៀវទេសចរអាចថតរូប ឬឡើង និងចុះខ្ទមនោះបានដោយសេរី។ ភ្ញៀវទេសចរខ្លះដែលមិនទាន់ចុះមុជទឹកគឺពួកគេនាំគ្នា ដើរជុំវិញបឹងនេះ ដើម្បីគយគន់ ទេសភាព ភាគច្រើនអ្នកដែលទៅទស្សនា និង ទៅងូតទឹកនៅទីនោះគឺនៅពេលរសៀលម៉ោង២ ឬម៉ោង ៣ពីព្រោះពេលព្រឹក គេនាំគ្នាទៅកម្សាន្ត នៅទឹកជ្រោះផេ្សងៗ ។ កាលពីជនជាតិរស់នៅជុំវិញ បឹងយក្សឡោមមានជំនឿថា បឹងនេះមានអារក្សទឹក និងអារក្សភ្នំថែរក្សាការពារពួក គេមិនហ៊ានកាប់ ឆ្ការព្រៃនៅទីនោះ ឡើយព្រោះខ្លាច បង្កគ្រោះថ្នាក់ផ្សេងៗ។ ជាងនេះទៅទៀត ពេលដែលកូនចៅរបស់ពួកគេ មានជំងឺម្តងៗពួក គេតែងយកជ្រូក មាន់ ទាទៅ សែ

នដើម្បីសុំឲ្យបានជាសះស្បើយវិញ តែពេលនេះជំនឿ ទាំងអស់នោះត្រូវបានសាបរលាបអស់ ទៅហើយ ដោយ គេគ្រាន់តែទុកទីនោះ ជាកនែ្លងរមណីយដ្ឋានសម្រាប់កម្សាន្តប៉ុណ្ណោះ៕