(Monday, 06 February 2012 14:42) | |
កាលពីដើមខែមករា ឆ្នាំ ២០១២ យើង បានធ្វើដំណើរកម្សាន្តមួយទៅកាន់ភូមិ ភាគឦសាននៃភូមិកាទៀងដែលមាន ជនជាតិគ្រឹងរស់នៅ ។ ការទៅដល់ ទីនោះបានធ្វើឱ្យពួកយើងបានបន្សល់ ទុកនូវអនុស្សាវរីយ៍យ៉ាងច្រើនរាប់មិន អស់នៅទី នោះ ។ ទោះបីពួកយើងមិនអាចស្តាប់បាននូវការនិយាយរបស់បងប្អូនជនជាតិក្តី ក៏កាយវិការរួសរាយរាក់ទាក់របស់ពួកគាត់ បានបង្ហាញនូវភាពប៉ិនប្រសប់ក្នុងការទទួលភ្ញៀវទេសចរដែលទៅដល់ទឹកដីរបស់ពួកគាត់ ។ ទោះបីពេលនេះវប្បធម៌របស់ភូមិភាគកណ្តាលបាន វាយលុកទៅដល់ភូមិភាគនេះក្តី ក៏ជនជាតិនៃភូមិកាទៀង នៅតែរក្សាបាននូវវប្បធម៌ ប្រពៃណី របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនដែលបុព្វបុរសពួកគាត់បន្សល់ទុករហូតដល់សព្វថ្ងៃ ។ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ទាំងនេះហើយដែលធ្វើ ឱ្យភ្ញៀវទេសចរសម្រុកចូលមកកម្សាន្តភូមិរបស់ពួកគាត់ កាន់តែច្រើនទៅៗជាលំដាប់ ។ ភូមិកាទៀងមានទីតាំងស្ថិតនៅក្នុងឃុំល្បាំង ២ ស្រុក លំផាត់ ខេត្តរតនគិរី ។ ដំណើរកម្សាន្តរបស់ពួកយើងទៅ ភូមិកាទៀងបានបន្សល់ទុកនូវអនុស្សាវរីយ៍ដែលយើងមិនអាចបំភ្លេចបានទេ ។ អ្នកភូមិបងប្អូនជនជាតិគ្រឹងមានភាពរួសរាយរាក់ទាក់ ណាស់ ដែលពួកគាត់គិតថាការទស្សនារបស់ពួកយើង ជាឆ្នាំងបាយរបស់ពួកគាត់ ។ នៅទីនោះមានផលិតផល ដែលផលិតដោយដៃជាច្រើនបានធ្វើឡើងតាមលក្ខណៈ ឈ្មោះរបស់ទឹកជ្រោះនេះគឺដាក់ទៅតាមឈ្មោះភូមិរបស់ជនជាតិគ្រឹងនេះតែម្តង ។ នៅពេលបានទៅ ដល់ទីនោះយើងនឹងបានឃើញព្រៃភ្នំលតាវល្លិយ៉ាងស្អេកស្កះ ដែលយើងកម្របានឃើញពីមុនមកណាស់ ។ ឈើខ្លះមានរាងរង្វង់ហាក់ដូចជា មនុស្សរៀបវាទុកជាមុន តាមពិតឈើលតាវល្លិទាំងនោះពិតជាធម្មជាតិប្រទានឱ្យ អ្នកភូមិនៅទីនោះគ្រាន់ជាការកម្សាន្តរបស់ភ្ញៀវទេសចរ ឈើខ្លះទៀតមានរាង ជាទោងសម្រាប់ភ្ញៀវជិះលេង និង ឈើវល្លិខ្លះទៀតរាងជារូបសត្វផ្សេងៗ ដែល ធ្វើឱ្យក្រុមរបស់យើងមានភាពត្រេកត្រអាលក្រៃលែង ។ ក្រោយពីគយគន់ព្រៃព្រឹក្សាលតាវល្លិដ៏ចម្លែកៗគ្មានពីរ មានទឹកជ្រោះ សំឡេងបក្សាបក្សី និង សំឡេង ទោចយំល្វើយៗបង្កើតបានជាតន្ត្រីធម្មជាតិមួយយ៉ាងពីរោះលន្លង់លន្លោចប្រៀប ដូចជាតន្ត្រីសួគ៌ ។ ក្រោយពីបានស្តាប់និងគយគន់ទិដ្ឋភាពដ៏កម្រ ក្រុមយើងក៏ បាននាំគ្នាទៅងូតទឹកជ្រោះលេងយ៉ាងសប្បាយ រីករាយឥតឧបមា ។ នៅខាងក្រោម ខ្សែទឹកហូរមានរូងថ្មធំៗដែលអាចឱ្យភ្ញៀវទេសចរចូលទៅក្នុងរូងនោះលេង យ៉ាងសប្បាយ ហើយភ្ញៀវទេសចរខ្លះបាននាំគ្នាអង្គុយសំយុងជើងលើវល្លិដុះ លើទឹក ដែលទិដ្ឋភាពទាំងនេះបានធ្វើឱ្យពួកយើងនឹកឃើញកម្រងអនុស្សាវរីយ៍ ចាស់ៗមួយចំនួនដែលបាន កន្លងផុតជាយូរឆ្នាំទៅហើយ ។ ក្រោយពីសប្បាយ អស់រយៈពេលមួយព្រឹកពេញ ពួកយើងបាននាំគ្នាស្រស់ស្រូបអាហារក្រោមម្លប់ ឈើយ៉ាងឆ្ងាញ់ពិសាក្រៃលែងដែលកម្រងអនុស្សាវរីយ៍ទាំងនេះធ្វើឱ្យយើងមិន អាចបំភ្លេចបានឡើយ ។ ជាងនេះទៅទៀតយើងក៏បានថតរូបប្លែកៗ និង រូបថតអនុស្សាវរីយ៍នៃដំណើរកម្សាន្តដ៏មានអត្ថន័យរបស់ យើងដែលបានបន្សល់ទុកនូវ អនុស្សាវរីយ៍រាប់មិនអស់នៃដំណើរកម្សាន្តមកកាន់ទីនេះ ។ ទោះបីការទស្សនារបស់ពួកយើងនៅទីនេះមួយថ្ងៃពោរពេញដោយភាព នឿយហត់ខ្លះក្តី ប៉ុន្តែអារម្មណ៍ របស់ពួកយើងហាក់បីដូចជាមានភាពដិតជាប់នូវ អនុស្សាវរីយ៍រាប់មិនអស់នៅទីនេះជារៀងរហូត ។ ទឹកជ្រោះកាទៀងមានល្បាក់ទឹកហូរធ្លាក់ក្នុងកម្ពស់ ១០ ម៉ែត្រ ផ្នែកខាងលើ មានសណ្ឋានជាផ្ទាំងថ្មរាបស្មើ ដែលភ្ញៀវនិយមងូតទឹកលេងនៅទីនោះ ហើយ ទឹកហូរធ្លាក់ចុះជ្រោះខាងក្រោម ដែលផ្នែកខាងក្រោមនេះ គេមិនអាចចុះទៅងូត លេងបានឡើយ ព្រោះមានច្រាំងចោតពេក និង មានល្បឿនទឹកហូរខ្លាំងផង ។ នៅទឹកជ្រោះកាទៀងមិនថាថ្ងៃណាឡើយ គឺមានភ្ញៀវទេសចរជាតិ និង បរទេសចូលទស្សនាឥតដាច់ឡើយ ប៉ុន្តែនៅថ្ងៃសៅរ៍-អាទិត្យចុងសប្តាហ៍ ឬ ថ្ងៃ បុណ្យជាតិមានភ្ញៀវទេសចរជាតិសម្រុកទៅលេងច្រើនជាងសព្វមួយដង ៕ |
ដំណើរកំសាន្តអនុស្សាវរីយ៍ភូមកាទៀង ស្រុកលំផាត់ ខេត្តរតនគីរី
Posted by
Email:knewdaynews@yahoo.com
Monday, February 6, 2012