ខេត្ដក្រចេះ ៖ មន្ទីរ ទេសចរណ៍ខេត្ដក្រចេះបានឱ្យដឹងកាលពីថ្ងៃពុធថា រយៈពេលបីថ្ងៃជាប់ៗគ្នានាឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណី ជាតិឆ្នាំនេះ ភ្ញៀវទេសចរ ជាតិនិងអន្ដជាតិដែលបានមកកម្សាន្ដ តាមបណ្ដារមណីដ្ឋានក្នុងខេត្ដក្រចេះ មាន៧២.៧៣១នាក់ បើប្រៀបធៀបនឹង ឆ្នាំទៅដែលមានចំនួនភ្ញៀវទេសចរ ៦៦.៩៣៣នាក់ គឺកើន៥.៧៩៨នាក់ស្មើ ៨.៦៦ភាគរយ ។
លោក ម៉ុត មេងហ៊ាង អនុប្រធាន មន្ទីរទេសចរណ៍ខេត្ដក្រចេះបានមាន ប្រសាសន៍ថា ទាំងភ្ញៀវជាតិនិងអន្ដជាតិ មានបំណងសំខាន់ គឺមកទស្សនាសត្វ ផ្សោតនៅទន្លេមេគង្គ រមណីដ្ឋានធម្មជាតិ កាំពីនិងតំបន់រមណីដ្ឋានសំខាន់ៗផ្សេង ទៀតនៅក្នុងខេត្ដ ។
លោក បានបន្ដថា រយៈពេលបីថ្ងៃ បើ តាមការស្រង់ស្ថិតិពីចំនួនភ្ញៀវនៅតាម បណ្ដារមណីដ្ឋានសំខាន់ៗជាង១០កន្លែង នៅទូទាំងខេត្ដ ភ្ញៀវទេសចរជាតិមាន ៧២.២៤០នាក់ ។ ចំណែកភ្ញៀវអន្ដជាតិ មាន៤៩១នាក់ ។
លោក អនុប្រធានបានឱ្យដឹងទៀតថា ការកើនជាលំដាប់នៃចំនួនភ្ញៀវទេសចរ ដែលចូលមកកម្សាន្ដនៅក្នុងខេត្ដក្រចេះ បែបនេះ ដោយសារប្រទេសកម្ពុជា កំពុងមានសុខសន្ដិភាព មានការអភិវឌ្ឍ លើគ្រប់វិស័យ ពិសេសក្នុងខេត្ដក្រចេះ ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ថ្នល់ ស្ពាន តភ្ជាប់ទៅក្រុងភ្នំពេញ និងទៅបណា្ដ ខេត្ដនានាមានលក្ខណៈល្អប្រសើរងាយ ស្រួលដល់ការធ្វើចរាចរណ៍ ។ អ្វី ដែលធ្វើ ឱ្យភ្ញៀវមិនអាចបំភ្លេចបានចំពោះការ មកទស្សនានោះ គឺដោយសារខេត្ដ ក្រចេះស្ថិតនៅភូមិភាគឦសានដែល សំបូរទៅដោយព្រៃភ្នំនិងរមណីយដ្ឋាន ធម្មជាតិស្រស់ត្រកាលមិនចាញ់តំបន់ ទេសចរណ៍ខេត្ដផ្សេងៗឡើយ ។
លោក ម៉ុត មេងហ៊ាងបានឱ្យដឹងទៀត ថា ក្នុងឱកាសចូលឆ្នាំខ្មែរនាឆ្នាំនេះ បើ ទោះបីជាភ្ញៀវទេសចរបានមកកម្សាន្ដ ក្នុងខេត្ដក្រចេះយ៉ាងច្រើនសន្ធឹកសន្ធាប់ យ៉ាងណាក្ដី តែដោយសារអាជ្ញាធរខេត្ដ ក៏ដូចមន្ទីរពាក់ព័ន្ធបានត្រៀមលក្ខណៈ ល្អ ធ្វើឱ្យដំណើរកម្សាន្ដរបស់ភ្ញៀវជាតិ អន្ដរជាតិប្រព្រឹត្ដបានយ៉ាងរលូនជាង ឆ្នាំមុនៗ ។
អ្វី ដែលគួរឱ្យកត់សម្គាល់ទៀតនោះ តាមការអះអាងពីការិយាល័យចរាចរណ៍ នៃស្នងការដា្ឋននគបាលខេត្ដបញ្ជាក់ថា ករណីគ្រោះថា្នក់ចរាចរណ៍កើតឡើងក្នុង ឱកាសចូលឆ្នាំខ្មែរឆ្នាំនេះមានតែ៩ ករណីប៉ុណ្ណោះ គឺថយចុះ៤ករណី ដែល បណ្ដាលឱ្យមនុស្សម្នាក់សា្លប់ ថយចុះ ២នាក់ ៕