ក្រុមហ៊ុនWalt Disney (វ៉លថ៍ ឌីសនីយ៍) គ្រោងនឹងបើកការដ្ឋានសាងសង់ មជ្ឈមណ្ឌលកម្សាន្តDisneyland(ឌីសនីយ៍ឡែនដ៍) នៅ ទីក្រុង សៀងហៃ
នៅថ្ងៃសុក្រ ០៨មេសា ខាងមុខនេះ ក្រោយពីក្រុមហ៊ុនបានចរចាជាមួយរដ្ឋាភិបាលចិនមក។
នេះជាមជ្ឈមណ្ឌលកម្សាន្តទី៦លើពិភពលោក របស់ វ៉លថ៍ ឌីសនីយ៍ ដែលត្រូវចំណាយថវិកាប្រមាណ ៤ពាន់លានដុល្លារ លើសំណង់ផ្សេងៗ លើផ្ទៃដី ៤០០ហិតារ តូចជាងមជ្ឈមណ្ឌលដទៃ ប៉ុន្តែទំនើបជាង ដោយមានកន្លែងកម្សាន្ត សំរាប់កុមារក៏ដូចជាសំរាប់មនុស្សពេញវ័យ រួមមានសណ្ឋាគារធំ ផ្សារទំនើប ភោជនីយដ្ឋាន ស្រះសម្រាប់ជិះទូកកម្សាន្ត និង ល្បែងផ្សេងៗដូចមជ្ឈមណ្ឌលរៀមច្បងទាំងប្រាំមុនៗដែរ។ គម្រោងនេះត្រូវការពេលវេលា៥ឆ្នាំ ទើបសាងសង់រួច ដែលអាចជួយបង្កើតការងារឲ្យប្រជាជន ៦០០នាក់ធ្វើការ ហើយគេប៉ាន់ស្មានថា នាឆ្នាំ២០១៥ ខាងមុខនេះ នឹងមានភ្ញៀវចូលទស្សនា ៣លាននាក់ ក្នុង១ឆ្នាំៗ ៕