ប៉ៃលិនជាខេត្តមួយទើបបង្កើតថ្មីដែល សម្បូរទៅដោយសម្បត្តិធម្មជាតិគ្រប់ ប្រភេទមានរ៉ែត្បូងជាដើម ។ ភាព​ល្បីល្បាញ នៃទីក្រុងដ៏តូចនេះត្រូវបាន​​ ទទួល ស្គាល់ថាជាទឹកដីត្បូងពេជ្រ មានត្បូង មានតម្លៃគ្រប់ប្រភេទដូចជា ត្បូងទទឹម កណ្តៀង ពេជ្រ ត្បូងឆាំង ជាដើម ត្រូវបានអាជីវករ ប្រជាពលរដ្ឋ ប្រមូលបានពីក្នុងដីនៃតំបន់នេះ ។ ភាពល្បីល្បាញ នៃតំបន់នេះមិនមែនតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ សូម្បីតែនៅបរទេសក៏ទទួលស្គាល់តំបន់នេះផងដែរ ប៉ុន្តែ ដោយសារសង្គ្រាមធនធានធម្មជាតិ ទាំងនោះវិនាសហិនហោចអស់ស្ទើរគ្មានសល់ ។ ទោះជាយ៉ាងនេះក្តី ក៏ទឹកដីមួយនេះនៅមានសម្បត្តិវប្បធម៌ និង រមណីយដ្ឋានធម្មជាតិរាប់មិនអស់ទៀតសម្រាប់ទាក់ទាញភ្ញៀវ ទេសចរឱ្យចង់ទស្សនាខេត្តនេះ ។ រមណីយដ្ឋានទាំងនោះ មាន ៖
   

      * រមណីយដ្ឋានភ្នំយ៉ាត
      ភ្នំយ៉ាតជាតំបន់វប្បធម៌ដ៏សំខាន់ក្នុងខេត្តនេះ ។ ពិតជាផ្តល់ការចាប់អារម្មណ៍ដ៏លើសលប់សម្រាប់អ្នកដែល បានធ្វើដំណើរមកកាន់ទឹកដីនេះ គឺភ្នំយ៉ាត រមណីយដ្ឋានវប្បធម៌ និង ប្រវត្តិសាស្ត្រ ដែលមានទីតាំងស្ថិតនៅក្នុង ខេត្តប៉ៃលិនតាមផ្លូវជាតិលេខ ៥៧ ។ ទីនេះក៏ជា តំបន់ស័ក្តិសិទ្ធិមួយក្នុងក្រុងផងដែរ ព្រមទាំងជាទីតាំងដែលនៅ សល់រ៉ែត្បូងច្រើនជាងគេក្នុង ចំណោមទីតាំងរ៉ែត្បូងសំខាន់ៗ ។
      ភ្នំយ៉ាតមានកម្ពស់ ៦០ ម៉ែត្រ បណ្តោយ ៧០០ ម៉ែត្រ និង ទទឹង ៣០០ ម៉ែត្រ មានកាំ ជណ្តើរឡើងទៅដល់ កំពូលភ្នំសរុបចំនួន៤២កាំ ។ សំណង់វត្តនៅលើភ្នំយ៉ាត សាងសង់ឡើងជារបៀបជនជាតិកុឡាដែលរស់នៅតំបន់នោះ ។ ក្រៅពីភ្នំយ៉ាតទីតាំងប្រសិទ្ធិ៍ក្នុងខេត្តនេះនៅមានតំបន់គួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត ដូចជា វត្តរតនសោភ័ណ តំបន់ទឹកធ្លាក់អូរអែមនិង អូរតាវៅដែលមានទឹកថ្លាឈ្វេង ត្រជាក់ស្រេង អមជាមួយទេសភាពធម្មជាតិព្រៃភ្នំ វាលស្មៅ ដើមឈើតូចធំខ្ពស់ទាប លាយឡំជាមួយសម្រែកអឺងកងនៃពួកសត្វបក្សាបក្សីនានាផងដែរ ។

      យាយ យ៉ាត ជាឈ្មោះហៅសំដៅទៅលើរូបសំណាកដូនចាស់ម្នាក់ដែល អ្នកប៉ៃលិនគោរពបូជា មិនខុសពី លោកយាយពេញឬដូនពេញ ដែលមានការ គោរពបូជានៅរាជធានីភ្នំពេញនោះទេ ។ ឈ្មោះយាយ យ៉ាត នេះបានក្លាយទៅជាបារមីថែរក្សាទឹកដីត្បូងពេជ្រឱ្យទទួលបានតែសេចក្តីសុខ និង ចម្រុងចម្រើន ។ ដោយសារ តែមានការគោរពបូជាពីប្រជាពលរដ្ឋទូទៅ គេសង្កេតឃើញនៅ រៀងរាល់ថ្ងៃសីលតែងមានការទៅអុជទៀនធូប និង ដាក់តង្វាយផ្សេងៗនៅ ចំពោះមុខរូបសំណាក យាយ យ៉ាត ដែលត្រូវបានតម្កល់នៅលើវត្តភ្នំយ៉ាត ជាទី អារាមមួយដ៏ចំណាស់នៅតំបន់នោះ ។ ពិសេសទៅទៀតនៅរៀងរាល់រដូវ បុណ្យផ្សេងៗដូចជា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ ឬ បុណ្យចូល ឆ្នាំចិន ជាដើម ប្រជាពលរដ្ឋភាគច្រើនមិនភ្លេចលោកយាយ យ៉ាត ឡើយ ។
      ចំពោះរឿងនិទានពីលោកយាយ យ៉ាត តាមការស្រាវជ្រាវដោយមន្ទីរធម្មការ និង សាសនាខេត្តបានឱ្យដឹងថា មានការតំណាលថាកាលនោះមានបុរស និង ស្ត្រីពីរនាក់ប្តីប្រពន្ធឈ្មោះ យ៉ាត ដូចគ្នា ប្រកបមុខរបរជាអ្នកជីកត្បូង នៅប៉ៃលិន ។ លុះដល់ពួកគាត់មានវ័យចាស់ជរា ទាំងពីរនាក់ប្តីប្រពន្ធ តា យ៉ាត យាយ យ៉ាត ក៏នាំគ្នាទៅសង់អាស្រម មួយនៅលើភ្នំដែលសព្វថ្ងៃគេហៅឈ្មោះថា “ភ្នំយ៉ាត” ដើម្បីសំណាក់ធម៌នៅទីនោះ ។ សម័យនោះពួកអ្នកស្រុក ប៉ៃលិនខ្លះដែលរកត្បូងបានច្រើនក៏នាំគ្នាយកទៅលក់នៅឯស្រុកថៃជាញឹកញាប់ ពួកគេបានប្រាក់កាស យ៉ាងច្រើន ក្រាស់ក្រែលហើយក៏នាំគ្នាទិញកាំភ្លើងវែង និង កាំភ្លើងខ្លីសម្រាប់ ការពារទ្រព្យសម្បត្តិរបស់ពួកគេរៀងៗខ្លួន តែពេលខ្លះពួកគេអផ្សុកក៏បបួលគ្នា យកកាំភ្លើងចូលទៅក្នុងព្រៃជិតៗភ្នំយ៉ាត ហើយនាំគ្នាបរបាញ្ញ់សត្វព្រៃ ។ ស្នូរ កាំភ្លើងបានលាន់ឮពាសពេញព្រៃនាំឱ្យមានការភ្ញាក់ផ្អើលដល់ពួកអារក្ខ អ្នកតា ដែលនៅក្នុងព្រៃនោះ ។

      ថ្ងៃមួយអ្នកតាដែលមានឫទ្ធិបារមីខ្លាំងក្លាជាងគេបានសម្តែងឫទ្ធិនិម្មិតខ្លួន ជាមនុស្សចាស់ម្នាក់ទៅជួបតា យ៉ាត យាយ យ៉ាត ផ្ទាល់ ហើយនិយាយទៅកាន់ អ្នកទាំងពីរថា “សូមឱ្យប្រាប់ដល់ពួកព្រានប្រមាញ្ញ់ដែលបរបាញ្ញ់ពាសពេញ ព្រៃឱ្យឈប់បាញ់ទៀត ព្រោះការបាញ់កន្លងមកធ្វើឱ្យពួកអារក្ខអ្នកតាភិតភ័យរត់ ខ្ចាត់ខ្ចាយវង្វេងកូនចៅអស់ហើយ ។ ប្រសិនបើពួកគេបញ្ឈប់ការបរបាញ់ យើង នឹងជួយពួកគេឱ្យរកត្បូងមានតម្លៃបានតាមចិត្តប្រាថ្នា ដើម្បីឱ្យពួកគេក្លាយជា អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ប៉ុន្តែបើពួកគេក្លាយជាអ្នកមានហើយ ត្រូវកសាង វត្តមួយកន្លែងនៅលើភ្នំនេះ ហើយរៀងរាល់ថ្ងៃសីលត្រូវនាំគ្នាប្រគំភ្លេង និង មានរបាំក្ងោកជាតង្វាយផង” ។ ផ្តាំផ្ញើសព្វគ្រប់រួចហើយ អ្នកតានោះក៏បាត់ខ្លួន ទៅវិញភ្លាម ។

      តា យ៉ាត និង យាយ យ៉ាត ក៏នាំគ្នាយកពាក្យបណ្តាំទាំងអស់នេះទៅនិយាយ ប្រាប់ពួកអ្នកស្រុកនៅប៉ៃលិន​ ឱ្យដឹងឮគ្រប់ៗគ្នា ។ ក្រោយពេលដែលអ្នកស្រុក បានជ្រាបសព្វគ្រប់ហើយ ពួកគេទាំងអស់គ្នាក៏គោរពប្រតិបត្តិតាមពាក្យបណ្តាំ របស់អ្នកតាដែលបានផ្តាំផ្ញើនោះ និង បាននាំគ្នាកសាងវត្តលើភ្នំដោយហៅតៗ គ្នាមកថាវត្តភ្នំយ៉ាត ។ តាមជំនឿខាងលើនេះមកដល់ពេលបច្ចុប្បន្នមានមនុស្ស ប្រុសស្រីជិតឆ្ងាយក្នុង និង ក្រៅប្រទេសតែងតែចូលទៅ កាន់ភ្នំយ៉ាតជាហូរហែរៀងរាល់ថ្ងៃដើម្បីបន់ស្រន់សុំសេចក្តីសុខ និង ការរកស៊ីមានបានត្រជាក់ត្រជំ ។ដូច្នេះហើយបានជាមានអ្នកខ្លះមកសុំលាបំណន់ដែលគេបានបន់ស្រន់កាលពីមុន មិនដែលដាច់ឡើយ ។
    
      * ទឹកធ្លាក់ភ្នំខៀវ
      រមណីយដ្ឋានទឹកធ្លាក់អូរតាវៅ ហៅ ទឹកធ្លាក់ភ្នំខៀវ មានទីតាំងនៅភូមិ ខ្លុង សង្កាត់អូរតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន តាមផ្លូវជាតិលេខ ៥៧ មានចម្ងាយ ប្រមាណ ៨០ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ។ អ្នកទេសចរអាចងូតទឹកកម្សាន្ត នៅទីនោះបានគ្រប់រដូវ ប៉ុន្តែនៅរដូវវស្សាមានទឹកធ្លាក់ខ្លាំង និង ហូរត្របាញ់ខ្មួលខ្មាញ់ ឯរដូវប្រាំងទឹកហូរតិចៗ ។
      រមណីយដ្ឋានទឹកធ្លាក់នេះបានបង្កើតឡើងនៅឆ្នាំ ២០០៥ ទឹកធ្លាក់នេះមាន ប្រភពមកពីភ្នំខៀវ ដែលលាតសន្ធឹងជាប់ព្រំដែនកម្ពុជា-ថៃ ជាទឹកដីស្ថិតក្រោម ការគ្រប់គ្រងរបស់ពួកខ្មែរក្រហមកាលពីដំបូង ។ ក្រៅពីការងូតទឹកកម្សាន្តអ្នក ទេសចរអាចទិញម្ហូបអាហារដែលមានលក់នៅទីនោះបរិភោគបានដោយងាយ ហើយក៏មានវត្ថុអនុស្សាវរីយ៍ផ្សេងៗធ្វើពីវល្លិ និង ផ្តៅ ផលិតដោយដៃប្រជាកសិករ នៅមូលដ្ឋាននេះសម្រាប់លក់ជូនផងដែរ ។
    
      * រមណីយដ្ឋានទឹកធ្លាក់នេះទទួលការគាំទ្រពីអ្នកទេសចរគ្រប់មជ្ឈដ្ឋាន សូម្បី តែជនបរទេសក៏មកកម្សាន្ត ជាហូរហែដែរ ពិសេសនៅរដូវបុណ្យទានធំៗ ដូចជា បុណ្យចូលឆ្នាំខ្មែរ ភ្ជុំបិណ្ឌ ចូលឆ្នាំចិន ជាដើម ។
      ទឹកធ្លាក់ភ្នំខៀវ មាន ៧ ជាន់ ។ នៅជាន់ទី ៧ ដែលមានចម្ងាយប្រមាណ ៨០០ ម៉ែត្រ ។ ពីជាន់ទី ៦ ពុំសូវមានអ្នកទេសចរទៅដល់ទេ ព្រោះត្រូវដើរកាត់ព្រៃ ។
      ភ្ញៀវទេសចរជាច្រើនដែលពួកគាត់បានមកកម្សាន្តនៅទីនេះមានអារម្មណ៍ ប្លែកភ្នែកណាស់ ព្រោះអ្វីៗមាន​ លក្ខណៈធម្មជាតិពិតៗរួមទាំងបរិស្ថានក៏មានការ កែលម្អគួរឱ្យទាក់ទាញ ព្រោះពួកគាត់ធុញទ្រាន់នឹងបរិយាកាស ដ៏អាប់អួនៅទីក្រុងដែលឮតែសន្ធឹកចរាចរទ្រហឹងអឺងអាប់ជាមួយនឹងផ្សែងដែលចេញពីយានយន្ត គ្រប់ប្រភេទ និង រោងចក្រលុះមកជួបទិដ្ឋភាពដ៏ត្រកាល ឮសំឡេងទឹកធ្លាក់ឈូៗ ហូរត្របាញ្ញ់បែកផ្កាត្រែង ធ្វើឱ្យអារម្មណ៍របស់​ពួកគាត់បានជួបទិដ្ឋភាពដ៏កម្រនេះ ប្រែក្លាយជាស្រស់ស្រាយសប្បាយភ្លេចក្តីកើតទុក្ខដែលដក់នៅជាប់ក្នុងអារម្មណ៍ ជាយូរមកហើយនោះ ។

      គួរបញ្ជាក់ថា កាលពីសម័យសង្គ្រាម ខេត្តប៉ៃលិន គឺជាតំបន់ប្រទាញប្រទង់ រវាងកងកម្លាំងរដ្ឋាភិបាល និង កងទ័ពខ្មែរក្រហមឯតំបន់ទឹកជ្រោះសំខាន់ៗរង គ្រាប់កាំភ្លើងផ្លោងគ្រប់ធុន ។ មកទល់ពេលនេះស្រុកទេសបាន​ សុខសន្តិភាពពេញលេញ តំបន់ទឹកធ្លាក់ភ្នំខៀវក៏បានក្លាយទៅជារមណីយដ្ឋានម្តងវិញ ដែល កំពុងតែទាក់ទាញ​អ្នកទេសចរឱ្យទៅកម្សាន្ត៕



​​

ចំនួនប្រទេសនៅក្នុងពិភពលោក

Country List AD Andorra AE United Arab Emirates AF Afghanistan AG Antigua and Barbuda AI Anguilla AL Albania AM Armenia AN Netherlands Antilles AO Angola AQ Antarctica AR Argentina AS American Samoa AT Austria AU Australia AW Aruba AX Aland Islands AZ Azerbaijan BA Bosnia and Herzegovina BB Barbados BD Bangladesh BE Belgium BF Burkina Faso BG Bulgaria BH Bahrain BI Burundi BJ Benin BL Saint Barthelemy BM Bermuda BN Brunei BO Bolivia BR Brazil BS The Bahamas BT Bhutan BV Bouvet Island BW Botswana BY Belarus BZ Belize CA Canada CC Cocos (Keeling) Islands CD Democratic Republic of the Congo CF Central African Republic CG Republic of the Congo CH Switzerland CI Ivory Coast CK Cook Islands CL Chile CM Cameroon CN China CO Colombia CR Costa Rica CU Cuba CV Cape Verde CX Christmas Island CY Cyprus CZ Czech Republic DE Germany DJ Djibouti DK Denmark DM Dominica DO Dominican Republic DZ Algeria EC Ecuador EE Estonia EG Egypt EH Western Sahara ER Eritrea ES Spain ET Ethiopia FI Finland FJ Fiji FK Falkland Islands FM Micronesia FO Faroe Islands FR France GA Gabon GB United Kingdom GD Grenada GE Georgia GF French Guiana GG Guernsey GH Ghana GI Gibraltar GL Greenland GM The Gambia GN Guinea GP Guadeloupe GQ Equatorial Guinea GR Greece GS South Georgia and South Sandwich Islands GT Guatemala GU Guam GW Guinea-Bissau GY Guyana HK Hong Kong HM Heard Island and McDonald Islands HN Honduras HR Croatia HT Haiti HU Hungary ID Indonesia IE Ireland IL Israel IM Isle of Man IN India IO British Indian Ocean Territory IQ Iraq IR Iran IS Iceland IT Italy JE Jersey JM Jamaica JO Jordan JP Japan KE Kenya KG Kyrgyzstan KH Cambodia KI Kiribati KM Comoros KN Saint Kitts and Nevis KP North Korea KR South Korea KW Kuwait KY Cayman Islands KZ Kazakhstan LA Laos LB Lebanon LC Saint Lucia LI Liechtenstein LK Sri Lanka LR Liberia LS Lesotho LT Lithuania LU Luxembourg LV Latvia LY Libya MA Morocco MC Monaco MD Moldova ME Montenegro MF Saint Martin MG Madagascar MH Marshall Islands MK Macedonia ML Mali MM Burma MN Mongolia MO Macau MP Northern Mariana Islands MQ Martinique MR Mauritania MS Montserrat MT Malta MU Mauritius MV Maldives MW Malawi MX Mexico MY Malaysia MZ Mozambique NA Namibia NC New Caledonia NE Niger NF Norfolk Island NG Nigeria NI Nicaragua NL Netherlands NO Norway NP Nepal NR Nauru NU Niue NZ New Zealand OM Oman PA Panama PE Peru PF French Polynesia PG Papua New Guinea PH Philippines PK Pakistan PL Poland PM Saint Pierre and Miquelon PN Pitcairn Islands PR Puerto Rico PS Palesinian Territory PT Portugal PW Palau PY Paraguay QA Qatar RE Reunion RO Romania RS Serbia RU Russian Federation RW Rwanda SA Saudi Arabia SB Solomon Islands SC Seychelles SD Sudan SE Sweden SG Singapore SH Saint Helena SI Slovenia SJ Svalbard SK Slovakia SL Sierra Leone SM San Marino SN Senegal SO Somalia SR Suriname ST Sao Tome and Principe SV El Salvador SY Syria SZ Swaziland TC Turks and Caicos Islands TD Chad TF French Southern and Antarctic Lands TG Togo TH Thailand TJ Tajikistan TK Tokelau TL Timor-Leste TM Turkmenistan TN Tunisia TO Tonga TR Turkey TT Trinidad and Tobago TV Tuvalu TW Taiwan TZ Tanzania UA Ukraine UG Uganda UM United States Minor Outlying Islands US United States UY Uruguay UZ Uzbekistan VA Vatican City VC Saint Vincent and the Grenadines VE Venezuela VG British Virgin Islands VI Virgin Islands VN Vietnam VU Vanuatu WF Wallis and Futuna WS Samoa YE Yemen YT Mayotte ZA South Africa ZM Zambia ZW Zimbabwe Last updated February 7, 2011