ដោយ ៖ វឌ្ឍនា
ថ្ងៃទី 10-10-2011 ម៉ោង 09:25:13
ថ្ងៃទី 10-10-2011 ម៉ោង 09:25:13
ក្រុងអង្គរជារួមត្រូវបែងចែកជា៣ដំណាក់កាលក្រុងអង្គរទីមួយ គឺរបស់ព្រះបាទយសោវរ្ម័នទីមួយ ដែលមានប្រាសាទ ភ្នំបាខែងជាគោលចារឹកនិងប្រាសាទបា ពួនជាផ្ចិតនៃក្រុងអង្គរទីពីររបស់ព្រះបាទ ឧទយាទិត្យវរ្ម័នទី២មុននិងឈានទៅដល់ ការកសាងប្រាសាទបាយ័ន(អង្គរធំ) ដែលជាផ្ចិតនៃក្រុងអង្គរទី៣នារជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។
ប្រាសាទបាពួន មានឈ្មោះថា“ហិមាទ្រិ” មានន័យថា “ប្រាសាទភ្នំមាស” ត្រូវបានបុព្វបុរសខ្មែរឆ្លាក់នូវកម្រងរឿងព្រេង“រាមកេរ្ដិ៍” នៅតាមជញ្ជាំងដូចជាហនុមានច្បាំងតតាំងនឹង យក្សរឿងភារតយុទ្ធ កាលព្រះក្រឹស្ណនៅជាកុមាររូបព្រះក្រឹស្ណកាប់សត្វនាគក្បាល៦ជាពីរ កំណាត់ជាដើម។ ក្រៅពីនេះក៏មានចម្លាក់ រូបក្រុងរាពណ៍ច្បាំងជាមួយព្រះរាម ដែលសបញ្ជាក់ឱ្យថា ប្រាសាទមួយនេះមានលក្ខណៈ ព្រះវិស្ណនិយមច្រើនជាងទោះបីក្នុងប្រាសាទ មានតម្កល់ព្រះពុទ្ធរូបក្ដី។
ប្រាសាទបាពួនមានចម្ងាយតែជាង២០០ ម៉ែត្រភាគខាងជើងប្រាសាទបាយ័នប៉ុណ្ណោះ។
ភ្ញៀវទេសចរ ត្រូវដើរទៅលិចតាមស្ពានថ្មមួយចម្ងាយប្រមាណ៣០០ម៉ែត្រទៀត និងបានទៅដល់គោបុរៈទី២ឬក្លោងទ្វារកំពែងក្រៅ ដែលមានប្រាង្គខ្ពស់លលៃនិងមានយ៉លយ ចេញទៅគ្រប់ទិសទាំងបួន។ ផុតពីគោបុរៈ ទី២បន្ដដំណើរតាមស្ពានថ្មមួយទៀត ទើប ដល់គោបុរៈទី៣មានរោងទងជាកំពែងព័ទ្ធជុំវិញ ប្រកបដោយក្បាច់រចនារស់រវើក ដែលអាចឆ្លងទៅដល់ថ្នាក់ប្រាសាទទីមួយ និងថ្នាក់ទីពីរ នៃប្រាង្គប្រាសាទ ដែលមានជណ្ដើររាងចោត បន្ដិចតែមិនពិបាកឡើងប៉ុន្មានទេ។
បើយោង តាមឯកសារពង្សាវតាខ្មែរបានចារទុកថា ប្រាសាទបាពួនមានឈ្មោះដើមជាភាសាសំស្ក្រឹត “ហិមាទ្រិ“ បានន័យថា ប្រាសាទ “ភ្នំមាស”ដែលជាស្នាព្រះហស្ដរបស់ព្រះបាទ ឧទយាទិត្យវរ្ម័នទី២ ឆ្នាំ១០៥០-១០៦៦ សាង ឡើងឧទ្ទិសថ្វាយដល់ទេវតាខាងសាសនាព្រាហ្មណ៍ព្រះនាម“ហេមស្រឹន្ដេ ស្វរៈ”មានន័យថា “ទេវតាធំមានស្នែងមាស” ដែលមាន តំណាលក្នុងគម្ពីរវេទ។
ដោយឡែក បើតាមឯកសាររបស់អ្នក ការទូតជនជាតិចិន គឺលោក ជីវ តាក្វាន់ វិញ នោះបានសរសេរថា ប្រាសាទបាពួនល្អណាស់ កំពូលស្រោបទៅដោយស្ពាន់ មានពន្លឺភ្លឺផ្លេក មើលទៅល្អអស្ចារ្យ ដែលស្ថិតនៅខាងជើងប្រាសាទមាស (ប្រាសាទបាយ័ន) ប្រហែលជាង មួយលី។ នៅចំពីក្រោមប្រាសាទស្ពាន់ (ប្រាសាទបាពួន) នេះមានបន្ទប់ប្រហែលជាង១០ដែលពួកឈ្មួញបរទេសតែងតំណាលថា ប្រទេសចេនឡាថ្កុំថ្កើនរុងរឿងណាស់។
ទាក់ទិន ទៅនឹងប្រាសាទនេះ ឧកញ៉ា សុត្ដន ប្រីជាឥន្ទ បានតែងជាកំណាព្យមួយឃ្លាគួរឱ្យចាប់អារម្មណ៍ថា “ទីខាងក្រោយប្រាសាទហៅ បាពួនមើលក្បាច់ក្បួនឡប់ឡែជាដានៗ ឱ!បាពួននួននាងក្នុងវាំង ស្ពានចូលកំសាន្ដលេងពួន បន្លែងអង្គទីខាងជើងក្លោងទ្វារមានគ្រឹះគ្រែជា ថ្នាក់ហែរសឹងរួតហួតហៀនហង្ស លើមន្ទីរសាងរូបចក្រពង្ស ស្ដេចគម្លង់គង់នៅប្រចាំទី។ តាមការវិភាគឃ្លាកំណាព្យនេះប្រាសាទបាពួន កាលដើមឡើយពុំមានឈ្មោះបែបនេះទេស្របនឹងសិលាចារឹកថា ឈ្មោះ“ហិមាទ្រិ”មានន័យថា “ភ្នំមាស” ប៉ុន្ដែ ដោយសារនៅប៉ែក ខាងក្រោយប្រាសាទមានឡប់ឡែជាដានៗ សម្រាប់ពួកអស់អ្នកនាងនៅក្នុងវាំងមកលេង បិទពួនប្រលែងគ្នាលេងនៅទីនោះក៏ជាប់ឈ្មោះ ថា“ប្រាសាទបាពួន” តរៀងមក។ គួរបញ្ជាក់ផងដែរថា ប្រាសាទបាពួន បានទទួលរងនូវ ការបាក់បែកធ្ងន់ធ្ងរណាស់ ដែលកាលពីសម័យ អាណានិគមនិយមបារាំងធ្លាប់បាន ធ្វើដំបូល ប្រក់ក្បឿងគ្របលើប្រាសាទម្ដងរួចមកហើយ ហើយរហូតសព្វថ្ងៃនេះ អាជ្ញាធរអប្សរាក៏កំពុង បន្ដការជួសជុលហើយបានបញ្ចប់ទៅវិញផងដែរ ៕
