មណ្ឌលគិរីៈ គឺជាខេត្តដែលខ្ញុំទើបបាន ទៅដល់ក្រោយគេបង្អស់ក្នុងចំណោម ២៤ខេត្ត រាជធានី នៃ ព្រះរាជាណាចក្រកម្ពុជា ។ គឺជាខេត្តដែលប្រជុំទៅដោយជួរភ្នំតូចធំ ជាប់គ្នារដឹក បានប្រតិស្ឋាននៅក្នុងតំបន់ ដែលមានអាកាសធាតុត្រជាក់បង្គួរ ។ ពេលទៅដល់ខេត្តនេះ ទើបយល់ថា ការដាក់ឈ្មោះ មណ្ឌលគិរីនេះ គឺពិតជាត្រឹមត្រូវណាស់ ដែលតាមន័យរបស់វា គឺ មណ្ឌល ប្រែមកថាកន្លែង ឯគិរីប្រែថា ភ្នំ គឺខេត្តដែល មានភ្នំច្រើន ។ តាមទស្សនៈពីមុន ភ្នំមិនមានអ្វីជាការទាក់ទាញឡើយ ប៉ុន្តែឥឡូវនេះមណ្ឌលគិរីបានក្លាយជា គោលដៅទេសចរធម្មជាតិ ដ៏សំខាន់បំផុតរបស់កម្ពុជា ។
ខេត្តភាគឦសាននៃមាតុភូមិមួយនេះ ពីមុន ការធ្វើដំណើរជួបការ លំបាកពិសេសគឺរដូវវស្សា ហើយមានចម្ងាយរហូតដល់ ៥២១គីឡូម៉ែត្រ ប៉ុន្តែក្រោយពីក្រុមហ៊ុនចិនបានសាងសង់ផ្លូវកៅស៊ូថ្មី បច្ចុប្បន្នមានប្រវែងតែ ៣៨៨គីឡូម៉ែត្រ ប៉ុណ្ណោះ ។
បើនិយាយពីធម្មជាតិទេសភាព និង រមណីយដ្ឋាន ទឹកជ្រោះជ្រលងដងអូរព្រៃព្រឹក្សា បព្វតាលតាវល្លិ ពិតជាមានច្រើនកន្លែង ។ ប្រជុំ ជួរភ្នំជាប់ៗគ្នា ដាច់កន្ទុយភ្នែកវែងអន្លាយដែល ក្រាលគ្របទៅដោយព្រៃឈើធម្មជាតិ និងចំការ ស្រល់ វាលស្មៅខ្លះៗហាក់ ដូចជាជួយអន្ទងអារម្មណ៍ មនុស្សផងទាំងពួងដែលកំពុងធ្វើទេសចរឱ្យបាន ធូរស្បើយល្ហែល្ហើយផុតទុក្ខកង្វល់ពីរោគព្យាធិ ដោយបានឃើញនូវទិដ្ឋភាពដ៏សែនមនោរម្យ សមដូចឈ្មោះក្រុងនៃខេត្តនេះ ។
ពិសេសសមុទ្រ ឈើ ដែលយើងធ្លាប់តែ ឮក្នុងរឿងព្រេង ប៉ុន្តែ ពេលបានឃើញហាក់ដូចជារលកទឹក សមុទ្រដ៏ធំ ល្វឹងល្វើយដែលត្រូវវាយោបោកបក់ឆ្លងកាត់ តែ ការពិតវាជារលកព្រៃព្រឹក្សានៃតំបន់ជួរភ្នំ ។
ពិសេសនៅពេលថ្មីៗកន្លងទៅនេះ ត្រូវបាន ក្រុមហ៊ុនរបស់ប្រទេសអូស្ត្រាលីរកឃើញរ៉ែមាស ដ៏សន្ធឹកសន្ធាប់ក្នុងទំហំផ្ទៃដីប្រមាណ ៨.១លាន តោន និងរ៉ែផ្សេងៗជាច្រើនទៀត ។ ទាំងនេះគឺជា មោទនភាព និងសក្តានុពលដ៏ធំធេងជាកំណប់ មហាសាលសម្រាប់ប្រជាជាតិខ្មែរទូទាំងនគរ ។
បើយោងតាមឯកសារដែលចេញផ្សាយដោយ សៀវភៅមគ្គុទេសទេសចរបានរៀបរាប់ឱ្យដឹង ថាពីសម័យមុនទសវត្សរ៍ទី៦០ វាជាតំបន់ចុង កាត់មាត់ញកដាច់ស្រយាល ដូចពិភពមួយផ្សេង ស្ថិតក្រោមចំណុះស្រុកឆ្លូងលើនៃខេត្តក្រចេះ ។ ប៉ុន្តែអំឡុងឆ្នាំ១៩៦១ ខេត្តនេះត្រូវបានលោក ខៀវ ប៊ុន ចៅហ្វាយខេត្តនាសម័យនោះបានរៀប ចំស្ថាបនាតំបន់ប្រជុំភ្នំនោះឱ្យក្លាយជាខេត្តមណ្ឌគិរី នាឆ្នាំ១៩៦២ ដោយស្នាព្រះហស្ថសសម្តេច ព្រះ នរោត្តមសីហនុ ។
ពីមុនខេត្តនេះមានតែបីស្រុក ប៉ុណ្ណោះ តែបច្ចុប្បន្នមានរហូតទៅដល់៥ស្រុក- ក្រុង ២១ឃុំ និង៩០ភូមិ ដែលមានប្រជាពលរដ្ឋ ជាជនជាតិដើមរស់នៅប្រមាណ១៤ជនជាតិ ក្នុង នោះមាន ឡាវ ក្រោល ព្នង រដែង គ្រឹង រអូង ទំពូន ចារាយ ៘ ពួកគេទាំងនោះភាគច្រើន រស់នៅជាក្រុមៗតាមជ្រលងភ្នំ ហើយប្រកបរបរ ដាំស្រូវ ចេក បោចវល្លិ រកជ័រ និងប្រមូល អនុផលព្រៃឈើផ្សេងៗទៅតាមទំលាប់ពីដូនតា រហូតដល់បច្ចុប្បន្ននេះ អ្នកខ្លះក៏ក្លាយជាឥស្សរជន ឯកឧត្តមលោកជំទាវផងដែរ ។
ចំពោះសម្លៀកបំពាក់ ដែលយើងឃើញក្រុម ជនជាតិស្លៀកពាក់ ក្នុង សិល្បៈដែលមានតែប៉ឹង ។
បច្ចុប្បន្នគេចេះស្លៀកពាក់ដូចជាជនជាតិខ្មែរភាគ កណ្តាលយើងហើយ សូម្បីតែផ្ទះសំបែងក៏អភិវឌ្ឍន៍ បានសមរម្យដែរ ។ ប៉ុន្តែពេលធ្វើដំណើរមកផ្សារ សែនមនោរម្យ គេនៅតែឃើញមានស្ពាយកាផែ ពីលើស្មាដូចសម័យដើមដែរក្នុងចម្ងាយផ្លូវរាប់ គីឡូម៉ែត្រតាំងពីមាន់រងាវ ហាក់បីដូចជាមិន មានការនឿយហត់ក្នុងការឡើងភ្នំ ព្រោះនោះ ទំលាប់របស់ជនជាតិភាគតិចទាំងនោះ ។
ពេលឮឈ្មោះ មណ្ឌលគិរី ធ្វើឱ្យយើងភ្នកនឹកទៅ ដល់បទចម្រៀងអធិរាជសម្លេងមាស ស៊ិន ស៊ី សាមុត និងអ្នកនាង រស់ សេរីសុទ្ធា បានបង្ហើរ សំនៀងដ៏ក្រអួនក្រអៅនូវបទ“ទឹកជ្រោះប៊ូស្រា” ។
ឥឡូវនេះទឹកជ្រោះប៊ូស្រាបានក្លាយជារមណីដ្ឋានល្បីឈ្មោះបំផុតរបស់ខេត្ត ជាកន្លែងទាក់ភ្ញៀវ ទេសចរដ៏ល្បីបំផុត ។ ទឹកជ្រោះធ្លាក់បង្កើតជា ផ្សែងទឹកត្រូវខ្យល់បក់ផ្សែងក៏ចែកចាយ ធ្វើឱ្យ អាកាសធាតុនៅទីនោះត្រជាក់ និងធម្មជាតិមាន ពណ៌ខៀវស្រងាត់គ្រប់រដូវ ។
យើងសង្ឃឹម និងជឿជាក់ថាប្រជាពលរដ្ឋខ្មែរ ប្រុស ស្រី ក្មេង ចាស់ ដែលមិនទាន់បានធ្វើទេសចរ នៅភូមិភាគឦសាននៃខេត្តមណ្ឌគិរី តាមរយៈ អត្ថបទមួយនេះ ពីតជាធ្វើឱ្យអស់លោក លោក ស្រី នាងកញ្ញា កុមារា កុមារី ទាំងអស់បានស្គាល់ បានយល់នូវសម្រស់ដ៏ស្រស់ត្រកាល និងធាតុ អាកាសដ៏ត្រជាក់ខុសែ ប្លកពីខេត្ត ក្រុងនានានៃ ព្រះរាជាណាចក្រកម្ពុជា ដែលពីមុនយើងធ្លាប់តែ ឮគេនិយាយតៗគ្នាថា “ខេត្តដីស្អិតចិត្តមិនចង់ទៅៗ ហើយមិនចង់មក” នេះប្រហែលជាមកពីទេស ភាពដ៏ត្រកុំត្រកាលទេដឹង! ។
ដោយសារផ្លូវគមនាគមន៍មានខ្វាត់ខ្វែង នាពេលអនាគតដ៏ខ្លីខាងមុខនេះនឹងបានទៅកម្សាន្ត ខេត្តភាគឦសានជាថ្មីម្តងទៀត តាមរយៈការដើរ ទស្សនារមណីយដ្ឋានទឹកធ្លាក់ជាច្រើនកន្លែងថែមទៀតដែលមិនជិនណាយ ។