ដោយ ៖ សុគន្ធ
ថ្ងៃទី 23-10-2010 ម៉ោង 08:20:11
ខេ ត្ដព្រះសីហនុ ជាខេត្ដជាប់មាត់សមុទ្រ សម្បូរទៅដោយព្រៃព្រឹក្សាលតាជាតិ ទឹកជ្រោះ ជ្រលងដងអូរ ស្ទឹង ដៃសមុទ្រ កោះ ភ្នំតូចធំប្រជុំគ្នាបង្កើតជាតំបន់រមណីយដ្ឋានធម្មជាតិរីក ស្រស់បំព្រងគ្រប់រដូវកាល ។ សព្វថ្ងៃ ដោយសារ តែខេត្ដនេះមានសក្ដានុពលលើតំបន់រមណីយ ដ្ឋានទើបនាំឱ្យអាជ្ញាធរដែនដី ស្រុកកំពង់សិលា សហការ ជាមួយប្រជាជននៅក្នុងសហគមន៍ ឃុំ បាក់រទេះ និងឃុំកំពង់សិសិ ធ្វើការកសាងរមណីយដ្ឋានថ្មរូងនាថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០០៧ ។
បើ យើងធ្វើដំណើរ ពីទីក្រុងភ្នំពេញចេញតាម ផ្លូវជាតិលេខ៤ឆ្លងកាត់ខេត្ដកណ្ដាល ខេត្ដកំពង់ស្ពឺ ចូលទឹកដីខេត្ដព្រះសីហនុក្នុងចំងាយប្រមាណ១១៩គ.ម នោះយើងច្បាស់ជាបានឃើញស្លាកសញ្ញា នៅប្របចិញ្ចើមផ្លូវសរសេរថា “រមណីយដ្ឋានថ្ម រូង” ។ រួចបើយើងបត់ខាងស្ដាំដៃចុះតាមផ្លូវលំ ក្រាលក្រួសក្រហមក្នុងចម្ងាយ១៦គីឡូម៉ែត្រយើង នឹងបានទៅដល់រមណីយដ្ឋាននេះជាពុំខាន ។ ពេល មក ដល់មាត់ច្រកចូលក្នុងតំបន់រមណីយដ្ឋាននេះ អ្នកជិៈទោចក្រយានយន្ដត្រូវបង់ ១ពាន់រៀល រថ យន្ដតូច រថយន្ដតួរីសបង់ ៤ពាន់រៀល និងរថយន្ដ ក្រុងបង់៦ពាន់រៀល ទើបមានសិទ្ធិបន្ដដំណើរទៅរក កន្លែងចំណតចតដោយខ្លួនឯងបាន ។ ក្នុងខណៈចត យានយន្ដរបស់ខ្លួនបានស្រួលបួលហើយ អ្នកទេសចរ ខ្លះបាននាំគ្នាផ្លាស់សម្លៀកបំពាក់ប្រញាប់ប្រញាល់ ងូតទឹកហូរពីលើផ្ទាំងថ្ម ខ្លះដើរ អង្គុយ ឈរលើផ្ទាំង ថ្ម គយគន់ចរន្ដទឹកហូរ ព្រៃ្រ ពឹ ក្សា ដែលមានបក្សា បក្សីស្រែកយំខ្ញៀវខ្ញា និងខ្លះទៀតរកកន្លែងជួលខ្ចូស កុម្ម៉ង់ម្ហូបអាហារពេលបាយថ្ងៃត្រង់ដែលមានតម្លៃ សមរម្យអាចឱ្យអ្នកមកកម្សាន្ដទទួលយកបាន ។
នៅ ក្នុងចំណោមអ្នកទេសចរទាំងអស់នោះ មានអ្នកស្រី សាន់ រ៉ានី ដែលមានទីលំនៅៗសង្កាត់ និរោធ អ្នកស្រី មុំ ព្រមទាំងគ្រួសារ កញ្ញាជីវ៉ា និង លោកហ៊ាង មានទីលំនៅៗសង្កាត់ចាក់អង្រែ ក្នុង ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននិយាយរ៉ាយរ៉ាប់ ប្រាប់ព្រមៗគ្នាថា ដោយសារតែចង់ផ្លាស់ប្ដូរបរិយា- កាស និងបំបាត់ការនឿយហត់ពីការងារពេលទំនេរ ថ្ងៃអាទិត្យ ពួកគាត់បានជួលរថយន្ដតួរីសជិៈរួមគ្នា ទៅលេងក្រុងព្រះសីហនុ ។ ដល់ត្រឡប់ពីក្រុងព្រះ សីហនុវិញម្ចាស់រថយន្ដក៏បាននាំទៅលេងរមណីយ ដ្ឋានថ្មរូងបន្ដទៀត ។ ពេលចូលដល់ភ្លាមបានធ្វើឱ្យ អារម្មណ៍ពួកគាត់មានសេចក្ដីសប្បាយរីករាយឥត ឧបមា ហើយការនឿយហត់លើការងារ និងការ ងងុយគេងដោយសារត្រូវងើបពីយប់ទាំងប៉ុន្មាន បានស្រាកស្រាន្ដអស់ពីក្នុងខ្លួន ព្រោះបានងូតទឹក ហូរលើផ្ទាំងថ្មឈរថតផ្ដិតយកទិដ្ឋភាពធម្មជាតិដ៏ កម្របានជួបនេះ ។
នៅចុងបញ្ចប់ ពួកគាត់បានអះអាងថា ប្រសិនបើថ្ងៃណាមួយពួកគាត់មានលទ្ធភាព និង ទំនេរពីការងារនោះពួកគាត់នឹងមកលេងកម្សាន្ដមួយថ្ងៃដើម្បីឱ្យ សប្បាយអស់ដៃម្ដង ។
លោក បាន គឹមឈាង អាយុ៤៦ឆ្នាំ នៅភូមិ ព្រៃប្រសិទ្ធិ ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្ដ ព្រះសីហនុ ជាអាជីវកររកស៊ីលក់ដូរ បានរៀបរាប់ ឱ្យដឹងថា រមណីយដ្ឋានថ្មរូង បានចាប់កំណើតមុន ដំបូងនៅឆ្នាំ១៩៩៩ ក្រោមកិច្ចសហការរបស់ ប្រជារាស្ដ្រ និងអាជ្ញាធរឃុំពីរនៅក្នុងសហគមន៍ ។ លុះមកដល់ឆ្នាំ២០០៥ ក៏បាននាំគ្នាបង្កើតជាផ្លូវ ធ្វើដំណើរ ហើយមកដល់ឆ្នាំ២០០៨ភ្ញៀវក៏ដឹងតៗគ្នាក៏ ចេះតែមកលេងកម្សាន្ដរហូតមកដល់សព្វថ្ងៃនេះ ។ ចំពោះការលក់ដូរនៅក្នុងទីនេះ លោកបាន ឱ្យដឹងថា ក្នុងតម្លៃជួលខ្ចូសមួយទំហំ ៣ម៉ែត្រគុណ នឹង៥ម៉ែត្រ ថ្លៃ១ម៉ឺនរៀល រីឯម្ហូបដូចជាមាន់មួយ តម្លៃ ៣ម៉ឺនរៀល ត្រីរ៉ស់មួយតម្លៃ ២ម៉ឺនរៀលចំណែកឯភេសជ្ជៈ ដូចជាទឹកសុទ្ធ ១ដប១ពាន់រៀល ស្រាបៀរអង្គរកំប៉ុង ១កេស ៦ម៉ឺនរៀល និងអង្គរ ដប ១កេស ៩ម៉ឺនរៀល...។
អ្នក ស្រី នាក់ មុំ អាយុ៤៨ឆ្នាំ ជាអាជីវករ នៅក្នុងរមណីយដ្ឋាននេះដែរ ក៏បានប្រាប់ឱ្យដឹងថា កាលពីមុនគាត់លក់ដូរគ្រឿងទេសនៅក្នុងភូមិទេ តែដល់លក់ដូរទៅអ្នកស្រុក អ្នកភូមិជឿច្រើនពេក ទើបនៅឆ្នាំ២០០៧ គាត់ក៏សុំធ្វើតូបលក់ម្ហូបអា ហារ និងរបស់របរនៅទីនោះ ។ គាត់បានបញ្ជាក់ ថា ការលក់នៅទីនេះ បើទោះបីជាភ្ញៀវមកលេង ច្រើនចុងសបា្ដហ៍ ឬមានបុណ្យទានម្ដងម្កាលក្ដី តែ បើធ្វើការប្រៀបធៀបជីវភាពពីមុនរបស់គាត់ និង ឥឡូវឃើញថាបានធូរធារជាងមុន ។
លោក ទី សារុំ អាយុ៤២ឆ្នាំ ជាប្រធានគណៈ កម្មការគ្រប់គ្រងរមណីយដ្ឋានថ្មរូង បានរៀបរាប់ ឱ្យដឹងថា សហគមន៍រមណីយដ្ឋានថ្មរូងមានពីរ ភូមិពីរឃុំ គឺឃុំអូរបាក់រទេះ និងឃុំកំពង់សិលា កើតឡើងបានដំណើរការនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០០៧ ពីអតីតលោក ឌឹក ហួរ អភិបាលស្រុក កំពង់សិលា ដែលលោកប្រមើលមើលឃើញថា ប្រជាជនអាចទទួលផលចំណេញ លោកក៏យកថវិកា ពីអន្ដរឃុំមកធ្វើផ្លូវចូល ដើម្បីជំរុញឱ្យប្រជាជន នៅតំបន់នេះ ដែលពីមុនពឹងផ្អែកលើធម្មជាតិងាក មកប្រកបមុខរបរនៅក្នុងរមណីយដ្ឋាននេះវិញ ។ លោកបានបន្ដឱ្យដឹងទៀតថា មកទល់ពេលនេះ រមណីយដ្ឋានយើងមានអាជីវករនៅក្នុងសហគមន៍ ១៧នាក់ ស្មើនឹង ១៧ខ្ចូស ហើយខ្ចូសនីមួយៗ បើ មានភ្ញៀវមកជួលអង្គុយ គេត្រូវបង់ឱ្យសហគមន៍ ២ពាន់រៀល រីឯតូបលក់ដូរយើងយក ១ខែ ២ម៉ឺន រៀល ។ ចំណែកយានយន្ដភ្ញៀវ ដែលចូលមក កម្សាន្ដ ទោចក្រយានយន្ដ ១គ្រឿងត្រូវ បង់១ពាន់ រៀល រថយន្ដតូច រថយន្ដតួរីសបង់ ៤ពាន់រៀល និង រថយន្ដក្រុង ៦ពាន់រៀល ។ ចំពោះថវិកាដែលបាន មកពីតំបន់រមណីយដ្ឋានទាំងនេះ យើងយកទៅជួយ សមរភូមិមុខ កាកបាទក្រហម បង់ឱ្យស្រុកជួយដល់ ឃុំទាំងពីរ១០% សហគមន៍អភិរក្សព្រៃឈើ ១០% ហើយនៅសល់៣០% យកទៅអភិវឌ្ឍន៍រមណីយដ្ឋាន នេះឱ្យកាន់តែប្រសើរឡើងទៀត៕





