
កោះសង្សារដែលស្ថិតនៅបណ្ដុំកោះរុង មានរមណីយដ្ឋានដែលមានវីឡាឈើប្រណីត២៧ខ្នងស្វាគមន៍ភ្ញៀវ។
ព្រះសីហនុ: ស្ថិតនៅប្រជុំកោះរុង
ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា
ទេសភាពខ្សាច់សក្បុសហ៊ុមព័ទ្ធផ្ទះឈើប្រក់ស្បូវប្រណីត
បានក្លាយជាឋានសួគ៌ពិតរបស់ភ្ញៀវទេសចរ។ នោះគឺជារមណីយដ្ឋាន កោះសង្សារ
ដែលផ្សារភ្ជាប់នឹងគម្រោងអភិរក្សធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃ។
ខុសពី
ឆ្នេរសមុទ្រដែលមានមនុស្សម្នាកកកុញ នៅទីនេះ
ហ្វូងមច្ឆជាតិហែលឆ្វែលឆ្វាត់ លោតផុតពីទឹកសមុទ្រពណ៌ខៀវថ្លាឆ្វង់
ខណៈបក្សាបក្សីសំចតកាយនៅលើមែកដើមកោងកាងយ៉ាងក្លាហាន។
ទិដ្ឋភាព
ទាំងនោះគឺជាលទ្ធផលនៃគម្រោងអភិរក្សរបស់កោះសង្សារ
ដែលធ្វើឲ្យរមណីយដ្ឋាននេះមានស្ដង់ដារខុសពីកន្លែងកម្សាន្តទូទៅ។
ស្ថិតនៅ
ចម្ងាយ២៩គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ
រមណីយដ្ឋានកោះទាំង២នេះមានបុគ្គលិកផ្ទះបាយ អ្នកច្នៃម៉ូដអគារ
និងមគ្គុទ្ទេសក៍សុទ្ធតែលំដាប់ផ្កាយ។
ភ្ញៀវដែលប្រាថ្នាមកកម្សាន្តនៅទីនេះអាចធ្វើដំណើរតាមទូក
ឬក៏ឧទ្ធម្ភាគចក្រក៏បាន។
នាយកគ្រប់គ្រងផ្នែកអភិរក្សនៃ
កោះសង្សារ បណ្ឌិត វ៉េន ម៉ាក់ខាលាម បានឲ្យដឹងថា៖
«កោះនេះស្ថាបនាឡើងដោយផ្ដោតលើគោលគំនិតកែច្នៃជាកោះឯកជន។
អ្នកមកស្រុកខ្មែរហើយ អ្នកត្រូវតែធ្វើអ្វីដែលអ្នកប្រាថ្នាចង់ធ្វើ»។
លោក បន្តថា៖
«ភ្ញៀវដែលស្រឡាញ់បរិស្ថាន
និងចង់ចូលរួមជាមួយសហគមន៍អាចអញ្ជើញមកស្នាក់នៅទីនេះហើយរីករាយនឹង
សកម្មភាពជាច្រើន»។
កោះសង្សារទាំងគូស្ថិតនៅគម្លាតពីគ្នា
មិន ដល់១គីឡូម៉ែត្រផង
ហើយភ្ញៀវអាចឆ្លងទៅវិញទៅមកតាមរយៈស្ពានឈើលើទឹក។
ផ្ទះវីឡាឈើដ៏ប្រណីតចំនួន២៧ខ្នងបានបំផុសខ្លួនចេញពីព្រៃព្រឹក្សា
តំបន់ឆ្នេរ និងខ្លះទៀតស្ថាបនាលេចចេញពីផ្ទៃសាគរ។
នៅជុំវិញកោះ
ពោរពេញទៅដោយជីវិតក្រោមបាតសមុទ្រ
ឯនៅផ្ទៃគោកវិញក៏សម្បូរទីកម្សាន្តផងដែររួមមាន កន្លែងហាត់ប្រាណ
ភោជនីយដ្ឋានចំនួន២ មជ្ឈមណ្ឌលសម្រាប់កក់ដំណើរកម្សាន្ត
ជួលយានជំនិះផ្សេងៗ ក៏ដូចជាលេងកីឡាក្នុង និងលើទឹក។
ក្នុងចំណោម កោះទាំង២ កោះបង
គឺជាកោះដែលមានទិដ្ឋភាពស្រស់បំព្រង
និងគ្របដណ្ដប់ទៅដោយរុក្ខជាតិធំៗដូចក្នុងព្រៃភ្នំ។
នៅទីនោះមិនមានស្លាកសញ្ញាប្រាប់ផ្លូវអ្វីច្រើនទេ
ពោលគឺភ្ញៀវអាចដើរលេង ទស្សនាបក្សាបក្សី
និងតំបន់ឆ្នេរមានដុំសិលាដ៏ស្ងប់ស្ងាត់ និងលន្លង់លន្លោច។
ទេសភាពបែបនេះបានក្លាយជាចំណីចក្ខុមួយដ៏កម្រនៅប្រទេសកម្ពុជា។
សំណង់
ផ្ទះវីឡាឈើនៅកោះសង្សារនេះត្រូវបានរចនាដោយស្នាដៃ របស់អ្នកស្រី
មើលីតា ហាន់ធ័រ ដែលមានភាគហ៊ុនជាម្ចាស់កោះនេះផងដែរ។

ទេសភាពថ្ងៃហៀបលិចនៅផ្ទះវីឡាឈើប្រណីតមានអាងទឹកប៉ប្រ៉ះទឹកសមុទ្រ នៅឯកោះសង្សារ។
ផ្ទះវីឡាឈើទាំង២៧ខ្នងនេះមានស្ដុកទៅដោយស្រា ស្រាបៀរ
និងស្រាសាំប៉ាញ។
ភ្ញៀវដែលមកស្នាក់នៅទីនេះនឹងត្រូវបានទទួលស្វាគមន៍ដោយឈុតសាច់
បន្ទះ និងឈីស ព្រមទាំងកំដរដោយសូរតន្ត្រីបបោសអង្អែលសោតាផងដែរ។នៅ ក្នុងបន្ទប់គេង គ្រឿងសង្ហារិមទាំងឡាយមានក្បូរក្បាច់រចនាល្អសោភា។ ជញ្ជាំងត្រូវបានលម្អដោយផ្ទាំងគំនូរ និងចម្លាក់ឈើម៉ូដខុសៗគ្នា។ រីឯបន្ទប់ទឹកក៏មានបំពាក់ដោយទឹកផ្កាឈូកធ្លាក់ចំពីលើកេសាដូច តំណក់ទឹកភ្លៀង និងអាងទឹកថ្មម៉ាបដ៏រលើបរលោងដែលភ្ញៀវអាចត្រាំកាយបណ្ដើរ គយគន់ទេសភាពឆ្នេរសមុទ្រតាមបង្អួចបណ្ដើរ។
នៅខាងក្រោយផ្ទះ វីឡាទាំងនោះក៏មានអាងហែលទឹកលយប៉ប្រ៉ះផ្ទៃសមុទ្រ ធ្វើឲ្យអ្នកហាក់បីដូចជាកំពុងត្រាំទឹកប្រៃឥតកោះត្រើយ។ សម្រាប់អាហារវិញ ភ្ញៀវអាចធ្វើការកុម្ម៉ង់ហៅតាមបញ្ជីមុខម្ហូប ដើម្បីយកមកទទួលទាននៅក្នុងបន្ទប់ ឬខ្ចូស។
មិនដូច្នោះទេ ភ្ញៀវក៏អាចទៅទទួលទានអាហារខ្មែរ អឺរ៉ុប ឬម្ហូបកូនកាត់ដែលច្នៃដោយមេចុងភៅល្បីឈ្មោះ នែល វេកនើ នៅភោជនីយដ្ឋានទាំងពីររបស់កោះសង្សារ។ ម្ហូបដែលល្បីឈ្មោះរបស់មេចុងភៅរូបនេះរួមមាន ឆាមឹកអ៊ីតាលី និងការីភ្លៅកង្កែប។
ថ្វីដ្បិតតែមកដល់ភ្លាម អ្នកមានអារម្មណ៍ថាហាក់បានមកដល់កោះដាច់ស្រយាលក៏ពិតមែន ប៉ុន្តែនៅទីនេះមានសកម្មភាពកម្សាន្តជាច្រើនរង់ចាំអ្នក មិនឲ្យនៅទំនេរគេងញ៉ាំអាហារ និងស្រាតែមួយមុខនោះទេ។ នៅពេលព្រឹកព្រហាម គ្រូបង្វឹកអាចជួយបង្ហាត់យោគៈដល់អ្នក។ នៅពេលព្រះអាទិត្យអស្ដង្គត បុគ្គលិកក៏អាចជូនអ្នកទៅទស្សនាភាពយន្តនៅរោងកុនឯកជនលើកោះនេះផង ដែរ។
កោះសង្សារមិនត្រឹមជាទីកម្សាន្តនោះទេ វាក៏ជាកន្លែងផ្សារភ្ជាប់មនោសញ្ចេតនារបស់អ្នកទៅនឹងវប្បធម៌ ជីវភាពរបស់ប្រជាជនកម្ពុជាផងដែរ។ នៅទីនេះ ភ្ញៀវអាចមានឱកាសចូលរួមបុណ្យប្រពៃណី ដែលមានវត្តមានព្រះសង្ឃប្រោះព្រំ។
ទន្ទឹមនឹងនោះ មគ្គុទេ្ទសក៍របស់អ្នកក៏អាចនាំអ្នកទៅលេងព្រៃកោងកាង ដែលជាមរតកធម្មជាតិបន្សល់ទុកមកជាច្រើនទសវត្សរ៍មកហើយ។
កោះ សង្សារក៏មានគម្រោងអភិរក្សជីវិតសត្វក្នុងទឹក ដើម្បីអាចឲ្យភ្ញៀវរីករាយនឹងការហែលជ្រមុជទឹកគយគន់ធម្មជាតិក្រោម បាតសមុទ្ររាក់ៗ។ រីឯនៅលើគោកឯណោះវិញ ភ្ញៀវក៏អាចទស្សនាពូជសត្វស្លាបច្រើនប្រភេទនៅកោះបងផងដែរ។
សព្វថ្ងៃ ក្រុមអ្នកវិទ្យាសាស្ត្រផ្នែកអភិរក្សធម្មជាតិរបស់កោះសង្សារ កំពុងតែសិក្សាលើការបញ្ចេញឧស្ម័នកាបូនក្នុងតំបន់ព្រៃកោងកាង ដើម្បីធ្វើឲ្យទីនេះក្លាយជាជម្រកសត្វស្លាបចម្រុះថែមទៀត។
លោក វ៉េន ម៉ាក់ខាលាម បាននិយាយថា៖ «ការអភិរក្សធម្មជាតិដើរតួនាទីជាកោសិកាយ៉ាងសំខាន់សម្រាប់គម្រោង វិនិយោគកោះសង្សាររបស់យើងនេះ។ បច្ចុប្បន្នយើងមានបុគ្គលិក៥នាក់ធ្វើកិច្ចការលើគម្រោងអភិរក្សយ៉ាង យកចិត្តទុកដាក់»។
ព័ត៌មានបន្ថែមពីកោះសង្សារមាននៅ www.songsaa.com៕ Bangkok Post (ភ្នំពេញប៉ុស្តិ៍)

















ដោយសារតែ កម្ពុជា មានឆ្នេរសមុទ្រ រាប់រយគីឡូម៉ែត្រ តភ្ជាប់ជាមួយជួរភ្នំធំៗ ដូចជាជួរភ្នំកំចាយ ជួរភ្នំក្រវាញ ផ្តល់ទេសភាពបៃតងគ្រប់រដូវនោះ ទើបញ៉ាំង វិស័យទេសចរណ៍ឱ្យមានសក្តានុពល ទៅមុខជានិច្ច។ ជាក់ស្តែង បច្ចុប្បន្ននេះ នៅតំបន់ព្រៃសហគមន៍ អេកូទេសចរណ៍ជីផាត កំពុង
២០០៨ មក សហគមន៍ ជីផាត បានបើកទ្វារស្វាគមន៍ភ្ញៀវទេសចរ បានជាង ២.៧០០នាក់ ដែលបាននាំចំណូលដល់សហគមន៍ ជិត ១០០.០០០ដុល្លារអាមេរិក បើគិតត្រឹមខែឧសភា ២០១១។ គម្រោងសហគមន៍អេកូទេសចរណ៍ បាន បន្តអភិវឌ្ឍ និងកែលម្អសេវាកម្មទេសចរណ៍ឱ្យស៊ីគ្នា នឹងតម្រូវការរបស់ភ្ញៀវដែលមានការផ្លាស់ប្តូរ ប៉ុន្តែ ក៏បានផ្តល់ជូននូវផលិតផលសំខាន់ៗ ដែលប្រជា-ពលរដ្ឋបានអនុវត្តតាមបែបប្រពៃណីផងដែរ។
ដោយឡែក អ្នកទេសចរ មួយចំនួនដែលបាន ទៅកម្សាន្តនៅជីផាត បានឱ្យដឹងស្របគ្នាថា ពួកគាត់ ជាអ្នករស់នៅរាជធានីភ្នំពេញ ចេះតែអផ្សុក ធុញ ថប់តប់ប្រមល់ ដោយសារចរាចរណ៍ចង្អៀតពេក។ លុះបានទៅកម្សាន្តនៅតំបន់ព្រៃសហគមន៍អេកូ- ទេសចរណ៍ជីផាត ជាពិសេសបានជិះទូកមើលទេសភាព តាមដងស្ទឹង បានបោះជំរំដេកក្នុងព្រៃ បានជិះកង់ឡើង ជំរាលភ្នំ ក៏ទទួលអារម្មណ៍ថា ភាពស្ពឹកស្រពន់ធុញ ថប់តប់ប្រមល់ត្រូវរលាយបាត់គ្មានសល់ ជំនួសមក វិញដោយភាពស្រស់ថ្លា ហើយតាំងចិត្តថា ឱ្យតែមាន ឱកាសទំនេរ នឹងនាំគ្នាទៅកម្សាន្តនៅទីនោះទៀត៕
បើអ្នកទេសចរបានទៅកម្សាន្តនៅខេត្តរតនគិរី គួរកុំភ្លេចរមណីយដ្ឋានទឹកធ្លាក់កាចាញកាទៀង ដែលមានទីតាំងលាក់ខ្លួនកណ្តាលព្រៃភ្នំ ប្រកបដោយទិដ្ឋភាពស្រស់ត្រកាលគ្រប់រដូវ។ បានទៅដល់ទីនេះ គ្រប់គ្នានឹងស្រមៃថា ដូចកំពុងរស់នៅក្នុងពិភពមួយ ឮតែស្នូរតូរ្យតន្ត្រីធម្មជាតិ ពីរោះរងំ...។
លោកជែក ខាប់ ជនជាតិដាណឺម៉ាក បានឱ្យដឹងថា លោកបានមកដល់កម្ពុជា ប៉ុន្មានថ្ងៃហើយ រួចជិះម៉ូតូ មកខេត្តរតនគិរី និងបន្តមកទីនេះ រួមជាមួយមិត្តភក្តិ ប៉ុន្មាននាក់ ដែលជាលើកដំបូង លោកទើបនឹងបាន ស្គាល់។ ទីនេះ មានទឹកធ្លាក់បែបធម្មជាតិដ៏ស្រស់-ត្រកាល ធ្វើឱ្យលោកមានអារម្មណ៍ធូរស្រាល ភ្លេច ការនឿយហត់ ហើយក៏មិនចង់ចេញពីទីនេះដែរ។ លោកក៏ចង់ស្គាល់ភូមិដ្ឋានជនជាតិភាគតិចផងដែរ ដើម្បីសិក្សាស្រាវជ្រាវពីប្រវត្តិកុលសម្ព័ន្ធ យកទៅ ផ្សព្វផ្សាយនៅមាតុភូមិរបស់លោក។
ក្រុមហ៊ុនWalt Disney (វ៉លថ៍ ឌីសនីយ៍) គ្រោងនឹងបើកការដ្ឋានសាងសង់ មជ្ឈមណ្ឌលកម្សាន្តDisneyland(ឌីសនីយ៍ឡែនដ៍) នៅ ទីក្រុង សៀងហៃ
ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាននិយាយថា រមណីយដ្ឋានភ្នំបូកគោ គឺជាមេដែកមួយ យ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវឱ្យមកទស្សនានៅ ឯតំបន់ឆ្នេរភាគខាងត្បូង បើសិនជារមណីយដ្ឋាន នេះ ធ្វើការអភិវឌ្ឍន៍ ហើយរួចរាល់ជាស្ថាពរ។



